- 2016-07-29 21:31:32
- គន្លឹះ
ចូលចិត្តបើក Tab ច្រើនលើ Chrome ប្រើ Extension នេះ
- 2016-07-29 21:31:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលចិត្តបើក Tab ច្រើនលើ Chrome ប្រើ Extension នេះ
ចន្លោះមិនឃើញ
ការបើក Tab ច្រើននៅលើ Browser គឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យកុំព្យូទ័ររបស់អ្នកដើរយឺត។ ប៉ុន្តែនៅលើ Browser Chrome មាន Extension មួយ អាចជួយសម្រួលបញ្ហាកើតមានពីការបើកច្រើន Tab នេះបាន។
Extension មានឈ្មោះថា The Great Suspender ដោយវាជួយដោះស្រាយបញ្ហាដោយស្វ័យប្រវត្តិ ពោលវានឹងផ្អាកដំណើរការ Tab ណាមួយលើ Chrome ដែលអ្នកមិនប្រើក្នុងរយៈពេលកំណត់ណាមួយ ដើម្បីកាត់បន្ថយការប្រើ CPU។
ពេលដំឡើង Extension នេះរួចអ្នកអាចកំណត់រយៈពេលណាមួយដើម្បីឲ្យ Tab បិទដោយស្វ័យប្រវត្តិ ហើយក៏អាចកំណត់កុំឲ្យ Tab ណាមួយផ្អាកដំណើរការទោះបីមិនប្រើបានដោយបញ្ចូលឈ្មោះវិបសាយទៅក្នុងប្រអប់ Whitelist៕
ចុចអាន៖ Senate E-Library មានសៀវភៅជាង ១ពាន់ក្បាលចម្រុះ អានបានឥតគិតថ្លៃ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ LifeHacker