- 2016-07-26 20:16:53
- ប្រវត្តិបច្ចេកវិទ្យា
ពីក្រុមហ៊ុនតូចតាច Nikon មានអាយុ ៩៩ ឆ្នាំ វិវឌ្ឍន៍ជាក្រុមហ៊ុនកាមេរ៉ាឈានមុខលើលោក
- 2016-07-26 20:16:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីក្រុមហ៊ុនតូចតាច Nikon មានអាយុ ៩៩ ឆ្នាំ វិវឌ្ឍន៍ជាក្រុមហ៊ុនកាមេរ៉ាឈានមុខលើលោក
ចន្លោះមិនឃើញ
ចាប់ដំណើរការដំបូងនាថ្ងៃ ២៥ កក្កដា ១៩១៧ ក្នុងរូបភាពជាក្រុមហ៊ុនផលិត Lens សម្រាប់ផ្គត់ផ្គង់ក្រុមហ៊ុនផលិតកាមេរ៉ាដទៃដូចជា Canon និងក្រុមហ៊ុនផលិតកាមេរ៉ារបស់អាល្លឺម៉ង់ Leica ក្រុមហ៊ុន Nikon បានវិវឌ្ឍន៍ដំណើរការអាជីវកម្មបានរយៈកាល ៩៩ ឆ្នាំនិងបានក្លាយជាក្រុមហ៊ុនផលិតកាមរ៉ាឈានមុខរបស់ជប៉ុន។
Nikon 1 rangefinder
ឆ្នាំ ១៩៤៨ Nikon បញ្ចេញកាមេរ៉ាដំបូងរបស់ខ្លួនម៉ូដែល Nikon 1 ដែលជាកាមេរ៉ាប្រភេទ Rangefinder។ ភាពល្បីល្បាញរបស់ Nikon បានកើនឡើងខ្លាំងក្រោយពួកគេបញ្ចេញកាមេរ៉ាម៉ូដែល Nikon F ក្នុងឆ្នាំ ១៩៥៩ ហើយកាមេរ៉ាប្រភេទនេះត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមវៀតណាម និងយកទៅដល់អវកាស។
Nikon F 1959
ក្រោយៗមកភាពល្បីល្បាញរបស់ Nikon កើនឡើងពីមួយកម្រិតទៅមួយកម្រិត ហើយបច្ចុប្បន្នសង្វាក់ផលិតកម្មរបស់ Nikon ផលិតនូវសម្ភារៈជាច្រើនដូចជា កាមេរ៉ា, Lens កាមេរ៉ា, កញ្ចក់វ៉ែនតា, កែវយឹត, Microscopes, ឧបករណ៍វាស់សណ្ឋានដី និងឧបករណ៍ដែលបម្រើក្នុងវិស័យថតរូបជាច្រើនទៀត៕
អានបន្ត ៖ របៀប Jailbreak iOS 9.2 ដល់ iOS 9.3.3
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ degitalrev