• 2016-06-28 21:15:26
  • ប្រវត្តិបច្ចេកវិទ្យា

CEO Google ដើម​កំណើត​ឥណ្ឌាតស៊ូ​ជាង​ ១០ ឆ្នាំ​​ មុន​ឡើង​គ្រប់គ្រង​ក្រុមហ៊ុន​​អ៊ីនធឺណិត​ធំ​បំផុត​លើ​លោក

  • 2016-06-28 21:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Sundar Pichai​ ​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​​ បន្ទាប់​ពី​បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ដើម​កំណើត​​​អាស៊ី​ទៅ​គ្រប់គ្រង​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំ​បំផុត​លើ​លោក Google​។​

 

 

Pichai​ ​មាន​កំណើត​ក្នុង​ប្រទេស​ឥណ្ឌា​ ​នា​ថ្ងៃ​ ​១២​ ​កក្កដា​ ​១៩៧២​ ​។​ ​ឪពុក​របស់​គាត់​ ​ជា​វិស្វករ​អគ្គិសនី​ ​និង​ជា​អ្នក​គ្រប់​គ្រង​ក្នុង​រោង​ចក្រ​ផលិត​គ្រឿង​អគ្គិសនី​ ​ហើយ​ម្ដាយ​របស់​គាត់​ ​ជា​អ្នក​ជំនាញ​ប្រើ​ម៉ាស៊ីន​សម្រាប់​កត់​ត្រា​ការសន្ទនា​ ​”stenograph”​ ​។​

 

កើត​ក្នុង​គ្រួសារ​វណ្ណៈ​កណ្ដាល​ ​ដែល​មាន​ការ​អប់រំ​ខ្ពស់​ ​Pichai​ ​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា ​Padma Seshadri Bala Bhavan​ ​និង​​បាន​បន្ត​ការ​សិក្សា​នៅ Wharton School of the University of Pennsylvania។​ ​បន្ទាប់​មក​​ក៏​បាន​ជាប់​អាហារូបករណ៍​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ សិក្សា​ផ្នែក​​អភិវឌ្ឍ​សម្ភារៈ​វិទ្យាសាស្ត្រ​ និង​ឧបករណ៍​អេឡិចត្រូនិក​នៅ​សកល​វិទ្យាល័យ​ ​Stanford​ ​ ​។​

 

លោក​មាន​បំណង​បន្ត​ថ្នាក់​បណ្ឌិត​ ​ប៉ុន្តែ​ក៏​បោះបង់​គម្រោង​នោះ​ចោល​​ ​និង​ចាប់ផ្តើម​ការងារ​នៅ​​ក្រុមហ៊ុន​ផលិត​ ​semiconductor​ មួយ ដោយ​កាន់​តំណែង​ជា​ ​វិស្វករ​ ​និង​អ្នក​គ្រប់គ្រង​ផលិតផល​។​

 

 

ដល់​ឆ្នាំ​ ​២០០៤​ ​លោក​បាន​​ចូល​បម្រើ​​ការងារ​ជា​មួយ​ក្រុមហ៊ុន​​ ​Google​ ​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ​​លើ​​ការ​ប្រើប្រាស់​​ ​Google​ ​search toolbar​ ​នៅ​លើ​ ​Internet Explorer និង Firefox​ ​។​ ​ក្រោយ​ពី​មើល​ឃើញ​ពី​ភាព​ងាយស្រួល​សម្រាប់​ ​Google search toolbar​ ​លោក​បានស្នើ​សុំ​ទៅ​​ស្ថាបនិក​​ ​Google​ ​លោក​ ​Larry Page និង Sergey Brin​ ​ឲ្យ​បង្កើត​ ​Browser​ ​ផ្ទាល់​របស់​ ​Google​ ​តែ​ម្ដង​។​ ​

 

ដោយ​ជឿជាក់​លើ​ ​Pichai​ ​Google​ ក៏​សម្រេច​ផលិត​ ​និង​បញ្ចេញ​នូវ​ ​Browser​ ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ​២០០៨​ ​​គឺ​ ​Google​ ​Chrome​ ​ហើយ​​បាន​ក្លាយ​ ​Browser​ ​លំដាប់​លេខ​មួយ​ចាប់​ពី​ពេល​នោះ​មក​ ​។​

 

ជា​មួយ​នឹង​ ​ស្នាដៃ​ដ៏​អស្ចារ្យ​ ​Pichai ត្រូវ​បាន​គេ​តែង​តាំង​ជា​ ​Vice President ​ផ្នែក​អភិវឌ្ឍ​ផលិតផល​ ​ក្នុង​ឆ្នាំ២០០៨​ ​និង​ក្លាយ​ជា​ ​Senior Vice President របស់ Chrome និង apps ក្នុង​ឆ្នាំ​ ​២០១២​ ​ហើយ​មក​ដល់​ឆ្នាំ​ ​២០១៣​ ​​ក៏​​ទទួល​តំណែង​ជា​អ្នក​គ្រប់គ្រង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​និង​ក្លាយ​ជា​ ​Product Chief ​ ​ក្នុង​ឆ្នាំ​ ​២០១៤​ ​។​

 

លុះ​ដល់​ឆ្នាំ​ ​២០១៥​ ​Sundar Pichai​ ​ត្រូវ​គេ​ជ្រើសរើស​ជា​នាយក​ប្រតិបត្តិ​របស់​ ​Google​ ​ក្រោយ​ Larry Page​ ​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​គឺ​ ​Alphabet Inc.,​ ​សម្រាប់​គ្រប់​គ្រង​ពី​លើ​ ​Google​ ​។​ ​ជា​មួយ​មុខ​តំណែង​នេះ​ ​Pichai​ ​បាន​កាន់​កាប់​ភាគហ៊ុន​ ​Google​ ​ចំនួន​ ​២៧៣,៣២៨​ ​ហ៊ុន​ ​ដែល​ស្មើ​ទឹកប្រាក់​ ​១៩៩លានដុល្លារ​ ​ហើយ​មក​ដល់​សព្វថ្ងៃ​គាត់​មាន​ទ្រព្យសម្បត្តិ​ ​៦៥០​លាន​ដុល្លារ​ ​៕​

 

​អាន​បន្ត​ ​៖​ ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦? ​ ​ ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ thefamouspeople

មតិយោបល់