• 2016-01-15 14:00:26
  • គន្លឹះ

We Transfer ​សមត្ថភាពផ្ទេរ​ឯកសារ​​​​ដល់​ទំហំ​ 2 GB អស់​បារម្ភ​អ្នកធ្វើការ​ធ្ងន់

  • 2016-01-15 14:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទេរ​ឯកសារ​​ដែល​មាន​ទំហំ​ធំ​ៗ​អាច​ជា​បញ្ហា​ឈឺក្បាល​មួយ​​សម្រាប់​អ្នក​ធ្វើការ​មួយ​ចំនួន។​ ប៉ុន្តែអស់​បារម្ភ​​​ពេល​នេះ​ Sabay ​ណែនាំ​វិបសាយ​ថ្មី​មួយ​ We Transfer ដែល​អាច​ប្រិយមិត្ត​​ផ្ទេរ​ឯកសារ​​​បាន​ទំហំ​ធំ​រហូត​ 2GB។

 

 

លក្ខណៈ​ពិសេស​​របស់​វិបសាយ We Transfer គឺ​អាច​ផ្ទេ​រឯកសារ​ដែល​មាន​ទំហំ​ធំ និង​​អាច​​អ្នក​ប្រើប្រាស់​ផ្ទេរ​ឯកសារ​បាន​ច្រើនគណនី​ក្នុង​ពេល​តែមួយ ដោយ​មិន​មាន​ភាព​ស្មុគស្មាញ។ ប៉ុន្តែ​ចំពោះ​ឯកសារ​ទំហំ​ធំ​ៗ វា​អាស្រ័យ​លើ​ល្បឿន​អ៊ីនធឺណិត​ដែរ។

 

ជំហាន​ដំបូង ប្រិយមិត្ត​​ចូល​ទៅ​ក្នុង Browser រួច​​វាយពាក្យ​​ wetransfer ឬ​ចូល​តាម​តំណភ្ជាប់​នេះ នោះ​វា​​នឹង​បង្ហាញ​ផ្ទាំង​វិបសាយ wetransfer​។ នៅ​ក្នុង​​ប្រអប់​តូច​មួយ​នៅ​ខាង​ឆ្វេង​​បំពេញ​គណនី Gmail អ្នក​ផ្ញើរ និង​អ្នក​ទទួល ហើយ​ចុច​លើ​ប៊ូតុង Add files ដើម្បី​ភ្ជាប់​ឯកសារ​ដែល​យើង​ចង់​ផ្ទេរ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Transfer ជា​ការ​ស្រេច។

 

ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់ ប្រិយមិត្ត​អាច​មើល​ពី​របៀប​ណែ​នាំ​ខាង​ក្រោម​នេះ​បាន

 

 

បន្ត​អាន៖  រៀន​បញ្ចូល App នៅ​លើ Play Store ងាយៗ​អាច​រៀន​អនុវត្ត​តាម​

អត្ថបទ៖ រក្សា

មតិយោបល់