• 2015-04-08 21:02:41
  • ព័ត៌មាន

ចង់​បាន Samsung Galaxy S6 ប្រើ​មុន​ចូល​ឆ្នាំ​ខ្មែរ​ទេ?

  • 2015-04-08 21:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​លក់​ពិសេស Samsung Galaxy S6 និង S6 edge ដែល​មិន​អាច​មើល​រំលង ដើម្បី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ

 

អ្វី​ដែល​លោក​អ្នក​រង់ចាំ​បាន​មកដល់​ហើយ ក្រុមហ៊ុន Samsung ថ្ងៃនេះ​បាន​ប្រកាស​ជា​ពិសេស​ថា ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ​របស់​យើង​ខាងមុខ​នេះ ក្រុមហ៊ុន​នឹង​មាន​ការ​លក់​ជូន​ជា​ពិសេស​នូវ​កំពូល​ទូរស័ព្ទដៃ​ស្មាតហ្វូន Samsung Galaxy S6 និង S6 Edgeនៅ​ថ្ងៃ​ទី ១២ មេសា អាទិត្យ​នេះ ចាប់​ពី​ម៉ោង ៨:៣០នាទី​ព្រឹក​ព្រលឹម ដល់ ៦:០០​ល្ងាច នៅ​ផ្សារ​ទំនើប​សូរិយា​បរិវេណ​ខាង​មុខ។

 

 

ជាមួយ​នឹង​ការ​បង្ហាញ​រូបរាង​ពិត​របស់​កំពូល​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន Samsung Galaxy S6 ថ្មីៗ​នេះ​នៅ​ទីក្រុង​បាសេលូណា ប្រទេស​អេស្បាញ ព្រម​គ្នា​ជាមួយ​ទូរស័ព្ទ​ដៃ  Samsung Galaxy S6 Edge ក៏​ត្រូវ​បាន​ប្រសិទ្ធិនាម​ជា «កំពូល​ទូរស័ព្ទដៃ​ស្មាតហ្វូន​គ្មាន​ពីរ» និង «ជា​ទូរស័ព្ទ​ដៃ​អែនឌ្រូយ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៥​នេះ» ពី​សមាគមន៍ GSMA បាន​មក​ដល់​កម្ពុជា​យើង​ហើយ ជាមួយ​នឹង​លក្ខណៈ​ពិសេស​អស្ចារ្យ​គ្មាន​គូប្រៀប។

 

យោង​តាម​សម្តី​របស់​លោក ឆែ សុខឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ បាន​ឲ្យដឹង​ថា «ទូរស័ព្ទដៃ​ស្មាតហ្វូនSamsung Galaxy S6 និង S6 Edgeគ្រោង​នឹង​សម្ពោធ​ដាក់​លក់​ជាផ្លូវការ​នៅ​ក្នុង សប្តាហ៍​ទី៤ ខែមេសា ឯណោះទេ​តែ​ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​យើង​ត្រូវ​បាន​ទទួលការ​អនុញ្ញាតិ​ជា​ពិសេស ឲ្យ​លក់​មុន​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​មួយ​ថ្ងៃ​ជា​ពិសេស គឺ​នៅ​ថ្ងៃ​អាទិត្យ ទី១២ មេសា​នេះ ចាប់​ពី​ម៉ោង ៦ កន្លះ ដល់ ៨ ល្ងាច នៅ​ផ្សារទំនើប​សូរិយា ដើម្បី​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​របស់​យើង»។

 

លោក​បាន​បន្ថែម​ថា «នៅ​ប្រទេស​មួយ​ចំនួន រូបរាង​ពិត​របស់ Samsung Galaxy S6 និង ​S6 Edge មិន​ទាន់​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​ផង តែ​ដោយ​ឡែកស្រុក​ខ្មែរ​យើង មិន​ត្រឹម​តែ​លក់​ពិសេស​មុន​គេ​នោះ​ទេ រីឯ​តម្លៃ​វិញ​លក់​រឹតតែ​ពិសេស​ទៅទៀត។ Samsung Galaxy S6 នឹង​លក់​ជូន​ក្នុង​តម្លៃ​តែ ៦៩០ដុល្លារ​ ចំណែក​ឯ​កំពូល​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន Samsung Galaxy S6 Edge នឹង​ដាក់​ក្នុង​តម្លៃ​ត្រឹម​តែ ៨០០ដុល្លារ​តែប៉ុណ្ណោះ។ ហើយរឹតតែ​អស្ចារ្យ​ជាងនេះ​ទៅទៀត​ រាល់​ការ​ទិញ​ទូរស័ព្ទ​បួន​នាក់​ម្តង នឹង​មាន​ឱកាស​ចាប់​ឆ្នោត​យក​រង្វាន់ Samsung Galaxy Tab S 8.4” មួយ​គ្រឿង​ថែម​ទៀត»។

 

គួរ​បញ្ជាក់ថា Galaxy S6 និង Galaxy S6 Edge ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត អំពី​លោហធាតុ ជាមួយ​កពា្ចក់​រឹងមាំ ដើម្បី​ផ្តល់​នូវភាព​ទាន់​សម័យ រំភើប និង​ថ្លៃថ្នូរ​ដល់​អតិថិជន​គ្រប់​រូប។ ទាំង​ការងារ ​Design  ស្នាដៃ និង​សមត្ថភាព​ដល់​កំពូល​ធ្វើឲ្យ Galaxy S6 និង Galaxy S6 edge ត្រូវ​បាន​លេច​ចេញ​ជា​រូបរាង​ដែល​ធ្វើ​ឲ្យ​បណ្តាញ​សារព័ត៌មាន​ល្បីៗ​ពាសពេញ​ពិភពលោក​ក៏​ដូចជា​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ មាន​ការ​ចាប់​យ៉ាង​ខ្លាំង​ព្រម​ទាំង​ផ្តល់​នូវ​ទស្សនៈ​វិជ្ជមាន​បំផុត​ពី Reuters UK, BBC News, CNN Money, Financial Times, Bloomberg Business, NCBC, Business Insider, CNET, Time ជាដើម។

 

សូម​កុំ​ឲ្យ​ឱកាស​ពិសេស​នេះ ខកខាន​ឲ្យ​សោះ! ត្រឹម​តែ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ! ជួបគ្នា​ថ្ងៃ​អាទិត្យ​នេះ នៅ​ផ្សារទំនើប​សូរិយា បរិវេណ​ខាងមុខ។

 

 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

 

គឺជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទី​កន្លែង។ តាមរយៈ​ការបង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់ឈរ យើង​កំពុង​តែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើតុ ម៉ាស៊ីន​ថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED។ យើង​មាន​បុគ្គលិក​ចំនួន ៣០៧០០០នាក់ នៅ​ទូទំាង ៨៤ ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន​១៩៦ពាន់​លាន​ដុល្លារ​អាមេរិក។

 

ព័ត៌មាន​បន្ថែម សូមមើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com

 

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់