• 2022-10-03 03:34:56
  • ចំណេះដឹង

iPhone 14 Pro ទទួលបានតំណែងឯកកាមេរ៉ាSelfieល្អផ្ដាច់គេ ទម្លាក់ Huawei P50 Pro ទៅលេខ២វិញ

  • 2022-10-03 03:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 14 Pro ជាប់ជាស្មាតហ្វូនមានកាមេរ៉ា Selfie ល្អដាច់គេលើ DxOMark ដោយដណ្ដើមតំណែងឯករបស់ Huawei P50 Pro។

ក្នុងគេហទំព័រ DxOMark វាទទួលបានពិន្ទុសរុប ១៤៦ ដោយការថតរូបទទួលបានពិន្ទុ ១៣៩ និងការថតវីដេអូទទួលបាន ១៥៤ ពិន្ទុ។

ឆ្លងកាត់ការតេសសាកល្បងវាទទួលគុណសម្បតិ្តដូចជា៖

  • ការថតរូបនិងវីដេអូមានកម្រិត exposure ជាក់លាក់ល្អ
  • ការថត autofocus និងជម្រៅនៃផ្ទៃរូបធំទូលាយ
  • មានកម្រិត detail ខ្ពស់
  • កម្រិត balance balance មានតុល្យភាព និង skin tones ល្អ ទាំងនៅកន្លែងភ្លឺនិងការថត indoor
  • ការថតព្រិលផ្ទៃក្រោយមានភាពធម្មជាតិ និងពន្លឺបង្ហាញយ៉ាងល្អផងដែរ

iPhone 14 Pro បំពាក់កាមេរ៉ាមុខ 12MP មាន aperture f/1.9 មានមុខងារ Autofocus អាចថតវីដេអូដល់ 4K 24/25/30/60 fps និងថត 1080p (FullHD) 25/30/60 fps។

បន្ថែម៖ DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។

DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ ដែលជាក្រុមហ៊ុនទូរសព្ទធំៗ ហើយនោះក៏ព្រោះតែភាពមិនលំអៀងនៃក្រុមហ៊ុនមួយនេះ៕

ប្រភព៖ dxomark ប្រែ​សម្រួល៖ កុសល

មតិយោបល់