• 2022-07-12 07:20:33
  • ចំណេះដឹង

មកដឹងមុខងារខ្លឹមៗទាក់ទាញរបស់ iOS / iPadOS 16 មុនអាប់ឌែតទៅជំនាន់សាកល្បង (Public Beta)

  • 2022-07-12 07:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបដាក់ឱ្យប្រើជា 16 និង iPadOS 16 ជំនាន់សាកល្បងជាសាធារណៈ (public beta) ដើម្បីឱ្យអ្នកប្រើទូទៅដែលមិនមែនជា Developer មានឱកាសសាកល្បងមុខងារថ្មីៗ។

ដូចនេះ មុននឹងអាប់ឌែតទៅកាន់ iOS និង iPadOS 16 មកដឹងលក្ខណៈសម្បត្តិសំខាន់ៗ និងចំណុចពិសេសៗរបស់វាជាមុនសិន៖

iOS 16

១. ផ្ទាំង Lock Screen មានជម្រើសប្ដូរច្រើនជាងមុន ដូចជាការប្ដូរស្ទាយ font របស់ម៉ោង និងជម្រើសប្ដូរផ្ទៃខាងក្រោយ ប្ដូររូប បន្ថែមមនុស្ស ប្រើ emoji និងប្ដូរពណ៌ជាដើម។ ផ្ទាំង lock screen នេះក៏អាចបន្ថែម widgets បានផងដែរ។

២. ផ្ទាំងបង្ហាញ Notification ថ្មី អំឡុងពេល lock screen វាមានទីតាំងនៅខាងក្រោមអេក្រង់ និងអាចលាក់ពីការបង្ហាញ និងបង្ហាញវិញដោយពង្រីកពង្រួមទៅមក ផ្ដល់បទពិសោធន៍ថ្មីដល់អ្នកប្រើ។

៣. កម្មវិធី Photos ផ្ដល់មុខងារថ្មី អាចចែករំលែករូបទើបថតភ្លាមៗចេញពីកាមេរ៉ាតែម្ដង គ្រាន់តែចុចមួយប៊ូតុងតែប៉ុណ្ណោះs។

៤. កម្មវិធីផ្ញើសារ Messages ផ្ដល់ជម្រើសថ្មី អាចឱ្យអ្នកប្រើកែសារបានផ្ញើ លុបសារ ឬ unsend និងអាចដាក់សញ្ញាសម្គាល់ unread ប្រសិនបើអ្នកមិនទាន់ចង់ឆ្លើយតបភ្លាមៗនោះទេ។

៥. កម្មវិធី Mail ផ្ដល់ជម្រើស unsend អ៊ីមែលដែលទើបផ្ញើចេញ អាចដាក់កាលវិភាគផ្ញើ និងអាចដាក់ reminders ដើម្បីរំលឹកឱ្យតាមដានការងារបានផងដែរ។

៦. កម្មវិធី Safari ផ្ដល់ជម្រើសថ្មីអាចចែករំលែក tabs និង bookmarks ឱ្យរួមគ្នាច្រើន ខណៈយើងចង់ពិភាក្សាការងាររួមណាមួយ ជាមួយមិត្តភក្ដិជាដើម។

៧. មុខងារវៃឆ្លាត អាចឱ្យអ្នកឆ្កៀល subject ចេញពី background។ វាដំណើរការនៅលើកម្មវិធី Photos, រូប Screenshot, Quick Look និងកម្មវិធី Safari ជាដើម។

៨. មុខងារ Live Text ផ្ដល់ភាពងាយស្រួលជាងមុន សម្រាប់ការហៅទូរសព្ទ បើកវ៉ិបសាយ ប្ដូរលុយ បកប្រែភាសា តាមរយៈរូបថត វីដេអូ និងកម្មវិធីកាមេរ៉ា។

៩. មុខងារសរសេរអក្សរតាមសំឡេង Dictation ផ្ដល់ជម្រើសងាយស្រួល អាចប្រើដំណាលគ្នាជាមួយនឹងក្ដារចុច មានន័យថាពេលក្ដារចុចកំពុងវាយដល់ណា នោះមុខងារសរសេរតាមអានអាចប្រើបាននៅទីនោះ។ មុខងារនេះថែមទាំងអាចហៅ emoji មកប្រើបានផងដែរ។

គួរបញ្ជាក់ថា iOS 16 អាចអាប់ឌែតបានចាប់ពី iPhone 8 និង iPhone SE ជំនាន់ទី២ ឡើងទៅ។

iPadOS 16

១. កម្មវិធី Mail ផ្ដល់ជម្រើស unsend អ៊ីមែលដែលទើបផ្ញើចេញ អាចដាក់កាលវិភាគផ្ញើ និងអាចដាក់ reminders ដើម្បីរំលឹកឱ្យតាមដានការងារថែមទៀតផង។

២. កម្មវិធីផ្ញើសារ Messages ផ្ដល់ជម្រើសថ្មី អាចឱ្យអ្នកប្រើកែសារបានផ្ញើ លុបសារ ឬ unsend និងអាចដាក់សញ្ញាសម្គាល់ unread ប្រសិនបើអ្នកមិនទាន់ចង់ឆ្លើយតបភ្លាមៗនោះទេ។ កម្មវិធីផ្ញើសារ ថែមទាំងអាចឱ្យយើងចែករំលែក notes, presentations, reminders, Safari Tab Groups ធ្វើឱ្យយើងអាចធ្វើការងារផ្សេងៗដំណាលគ្នា ឬពិភាក្សាការងាររួមគ្នាផងដែរ។

៣. Stage Manager មុខងារថ្មីសម្រាប់ប្រើកម្មវិធីច្រើនដំណាលគ្នា និងងាយស្រួល។ វាក៏អាចពង្រីកពង្រួមទំហំកម្មវិធី និងអាចចាប់កម្មវិធីដាក់ត្រួតគ្នាបានដូចនឹងកុំព្យូទ័រផងដែរ។

៤. អាចភ្ជាប់ទៅកាន់ external display អាចឱ្យ iPad Pro និង iPad Air ភ្ជាប់ទៅកាន់អេក្រង់មាន resolution ខ្ពស់ដល់ទៅ 6K។ ហើយវាក៏អាចដំណើរការមុខងារ Stage Manager ដែលធ្វើឱ្យវាកាន់តែដូចកុំព្យូទ័របេះបិទតែម្ដងជាមួយអេក្រង់ដ៏ធំ និងកម្មវិធីគរជាន់គ្នា។

៥. កម្មវិធីអាកាសធាតុ Weather Apple ទើបបើកឱ្យ iPad អាចប្រើប្រាស់បានលើ iPad។ វាមាន animation ពីអកាសធាតុស្អាត ជាមួយនឹងការព្យាករណ៍អាចមើលដឹងដល់ទៅ ១០ថ្ងៃ បន្ទាប់។

៦. មុខងារវៃឆ្លាត អាចឱ្យអ្នកឆ្កៀល subject ចេញពី background។ វាដំណើរការនៅលើកម្មវិធី Photos, រូប Screenshot, Quick Look និងកម្មវិធី Safari ជាដើម។

៧. មុខងារ Live Text ផ្ដល់ភាពងាយស្រួលជាងមុន សម្រាប់ការហៅទូរសព្ទ បើកវ៉ិបសាយ ឆែកការប្ដូរលុយ បកប្រែភាសា តាមរយៈរូបថត វីដេអូ និងកម្មវិធីកាមេរ៉ា។

៨. កម្មវិធី Freeform សម្រាប់គូររូប ដែលអាចឱ្យអ្នកគូរជាច្រើនធ្វើការដំណាលគ្នាបានដោយគ្រាន់តែ share link ហើយកម្មវិធីនេះក៏អាចបន្ថែម web links, documents, video និង audio ចូលទៅកាន់កិច្ចការបានផងដែរ។

គួរបញ្ជាក់ថា iPadOS 16 អាចឱ្យអាប់ឌែតចាប់ពី៖

  • iPad Pro គ្រប់ម៉ូឌែល
  • iPad Air ជំនាន់ទី៣ឡើងទៅ
  • iPad ជំនាន់ទី៥ឡើងទៅ
  • iPad mini ជំនាន់ទី៥ឡើងទៅ

អានបន្ថែម៖ វិធីអាប់ឌែតឡើងទៅ iOS និង iPadOS 16 ជំនាន់សាកល្បងទើបចេញក្ដៅៗ

អត្ថបទ៖ កុសល

មតិយោបល់