• 2022-07-12 07:00:47
  • ចំណេះដឹង

វិធីអាប់ឌែតឡើងទៅ iOS និង iPadOS 16 ជំនាន់សាកល្បងទើបចេញក្ដៅៗ

  • 2022-07-12 07:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិច Apple ទើបបញ្ចេញ iOS 16 និង iPadOS 16 ជំនាន់សាកល្បង public beta ជាសាធារណៈ អាចឱ្យអ្នកមិនមែនជា Developer មានឱកាសសាកល្បងប្រើប្រាស់មុខងារថ្មីៗជាច្រើន មុនប្រកាសចេញជាជំនាន់ផ្លូវការ។

ព្រោះ OS ថ្មីនេះស្ថិតក្នុងដំណាក់កាលសាកល្បង ម៉្លោះហើយវាមានបញ្ហាប្រឈមដូចជា៖

  • កម្មវិធីខ្លះដែលយើងមានស្រាប់ មិនទាន់ដំណើរការល្អជាមួយនឹង iOS / iPadOS 16
  • កម្មវិធីខ្លះទៀតមិនអាចប្រើបានតែម្ដងលើ OS ថ្មីនេះ
  • មុខងារ ឬកម្មវិធីខ្លះរបស់ iOS / iPadOS 16 ដំណើរការមិនទាន់ប្រសើរនៅឡើយ
  • ជួបបញ្ហា error ច្រើន អាចធ្វើឱ្យធុញ
  • ក្នុងភាគរយទាបមួយ ម៉ាស៊ីនអាចគាំងបាត់ទិន្នន័យ ត្រូវ reset ទៅកាន់ OS ចាស់វិញផងក៏មាន

យ៉ាងណា បើអ្នកសម្រេចចិត្តហើយចង់ឡើងទៅ iOS / iPadOS 16 ដើម្បីសាកល្បងមុខងារថ្មីៗមុនគេ ហើយបាន back up ទិន្នន័យទុករួចរាល់ អ្នកអាចអាប់ឌែតតាមវិធីខាងក្រោមបាន៖

  • ចូលទៅកាន់គេហទំព័រ Apple Beta Software Program ដោយ ចុចទីនេះ ដើម្បីចុះឈ្មោះអាប់ឌែទៅទៅកាន់ iOS / iPadOS 16
  • ចុចលើ Sign up និងបញ្ចូល Apple ID ដើម្បីចុះឈ្មោះ ឬ Sign In តែម្ដងបើធ្លាប់ចុះឈ្មោះម្ដងមកហើយ
  • បន្ទាប់ពី Sign In វានឹងចូលទៅផ្ទាំង Guide for Public Betas សូមចុចយក iOS ឬ iPadOS
  • អូសចុះមកចំណុច Get Started ជ្រើសយក enroll your iOS device
  • អូសចុះក្រោមត្រង់ចំណុច install profile > ចុច Download profile > Allow
  • ត្រលប់ទៅផ្ទាំង Home screen រួចទៅតម្លើង profile តាម Settings > Profile Downloaded > install > Restart
  • បន្ទាប់ពីធ្វើតាមវិធីខាងលើរួច អ្នកអាច Download and Install iOS / iPadOS 16 បានហើយ ដោយគ្រាន់តែចូលទៅកាន់ Settings > General > Software Update > Download and Install និងធ្វើតាមការណែនាំជាការស្រេច។

ដើម្បីកាន់តែច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

អានបន្ថែម៖

អត្ថបទ៖ កុសល

មតិយោបល់