- 2022-07-04 03:22:25
- ចំណេះដឹង
សាកពីរក្បាច់នេះលើ iPhone បញ្ជាក់ថាគេប្លុកអ្នកពិតៗ
- 2022-07-04 03:22:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកពីរក្បាច់នេះលើ iPhone បញ្ជាក់ថាគេប្លុកអ្នកពិតៗ
ចន្លោះមិនឃើញ
ពេលលេខទូរសព្ទរបស់អ្នកត្រូវគេប្លុក នោះ iPhone នឹងមិនបង្ហាញសារដំណឹងអ្វីទេ ប៉ុន្ដែអ្នកអាចសម្គាល់ដឹងបាន អំឡុងពេលខលទៅគេ ប្រព័ន្ធនឹងប្រាប់ថា "លេខដែលលោកអ្នកហៅកំពុងជាប់រវល់" ដោយឡែកចំពោះប្រទេសគេវិញអាចបង្ហាញថា ឱ្យអ្នកផ្ញើសារជាសំឡេងជំនួសការខលវិញ វាប្រៀបដូចទូរសព្ទភាគីម្ខាងទៀតបានបិទ ដូចច្នោះដែរ។
ងាកមកភាគដែលបានប្លុកគេវិញ នឹងទទួលសារជាសំឡេង នៅកម្មវិធីខល Phone > Voicemail > Blocked Messages។
ចំពោះការផ្ញើសារវិញ អ្នកដែលត្រូវគេប្លុកអាចផ្ញើសារចេញធម្មតា ឃើញសារបានទៅដល់ដៃគូម្ខាងទៀត ប៉ុន្ដែភាគីដែលប្លុកគេ នឹងមិនទទួលសារ ឬអាចឆ្លើយតបបាននោះឡើយ៕