• 2022-06-28 03:34:25
  • ចំណេះដឹង

មាន​ប្រព័ន្ធសុវត្ថិភាព​នេះ​មួយ អស់បារម្ភ​ពី​ការ​ជាន់ហ្វ្រាំងមិនទាន់បុក​មនុស្សឆ្លងផ្លូវ

  • 2022-06-28 03:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​កាន់តែ​ទំនើប​ត្រូវបាន​បំពាក់​នៅលើរថយន្ត​ដើម្បី​បង្កើន​សុវត្ថិភាព និង​ប្រកួត​ប្រជែងគ្នា​លើ​ទីផ្សារ។ តួយ៉ាងក្រុមហ៊ុនធំៗដូចជា Toyota និង Ford ជាដើម គឺមាន​​ប្រព័ន្ធសុវត្ថិភាពស្តង់ដា​ជាច្រើន ក្នុងនោះ​មាន​ប្រព័ន្ធ​ដ៏គួរឱ្យចាប់អារម្មណ៍​បំផុតមួយ​គឺប្រព័ន្ធឱ្យសញ្ញាព្រមាន​ជាមួយហ្វ្រាំង​អូតូ ពេល​មាន​មនុស្សឆ្លងផ្លូវនៅខាងមុខ (Pre-Collision System With Pedestrian Detection)។

វា​មាន​ប្រយោជន៍​បំផុត​ដល់​អ្នកបើកបរ ពិសេស​គឺ​នៅពេលយប់ ព្រោះភាគ​ច្រើននៃអ្នកបើកបរ​សុទ្ធតែ​ពិបាកមើល​ផ្លូវ ហើយ​ពេល​បើកដល់ទី​ប្រជុំជន ផ្សារ​ ឬកន្លែងដែលមានមនុស្ស​ច្រើន គឺតែងតែមាន​មនុស្សឆ្លងផ្លូវទៅវិញទៅមក ដែល​អាចបង្ក​គ្រោះថ្នាក់​បុក​អ្នកថ្មើរជើង​គ្រប់ពេល ប្រសិន​បើ​អ្នកបើកបរនោះធ្វេសប្រហែសជាន់ហ្វ្រាំងមិនទាន់។

ដូច្នេះ ប្រសិន​បើ​រថយន្ត​មាន​បំពាក់​ប្រព័ន្ធសុវត្ថិភាព​ខាងលើ​ គឺ​វា​នឹង​បន្លឺសំឡេង​រោទិ៍ព្រមាន​ដាស់តឿន​អ្នកបើកបរ តាម​រយៈកាមេរ៉ា និងសេនស័រ​រ៉ាដា ហើយ​បើនៅតែមិនជាន់ហ្វ្រាំងទៀត គឺ​ប្រព័ន្ធវា​នឹង​ជាន់ហ្វ្រាំងស្វ័យប្រវត្តិតែម្តង បញ្ចៀស​មិនឱ្យបុក​អ្នកថ្មើរជើង​ដែល​ឆ្លងផ្លូវនោះឡើយ។

វា​ក៏ធ្វើការ​មាន​ប្រសិទ្ធភាព​ផងដែរ ចំពោះ​ការ​បញ្ចៀស​មិនឱ្យ​បុកអ្នកជិះកង់៕

អត្ថបទ៖ សំភី

មតិយោបល់