• 2022-06-01 07:49:58
  • គន្លឹះ

កុំអាលស្លន់ស្លោពេល iPhone ដេកស្អាត សាកបីក្បាច់នេះដើម្បីឱ្យវាងើបឡើងវិញ

  • 2022-06-01 07:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone រលត់ជារឿងកម្រនឹងជួប ប៉ុន្ដែបញ្ហាបច្ចេកទេសខ្លះ និងការប្រើមួយចំនួន អាចធ្វើឱ្យវារលត់បាន ប៉ុន្ដែកុំភ័យយើងមាន ៣វិធី សម្រាប់ជួយអ្នក ទាំងផ្នែកកម្មវិធីនិងម៉ាស៊ីន។

ទី១. សាក Restart ទូរសព្ទជាមុន មិនថា iPhone មាន Home ប៊ូតុងឬអត់ សូមចុចលើ ប៊ូតុង Power ឱ្យជាប់ រហូតដល់ចេញឡូហ្គោ Apple ជាការស្រេច។

ទី២. ព្យាយាមសាកបញ្ចូលថ្ម ជួនកាល iPhone មិនបានមានបញ្ហាឡើយ តែមកពីខ្សែសាកខូចសាកមិនចូល ឬវាអស់ថ្មតែម្ដង ដូចនេះអ្នកអាចសាកថ្មទូរសព្ទសាកល្បងសិន បន្ទាប់មកសឹមសាកល្បងបើកតាមវិធីទី១។

ក្រៅពីនេះ អ្នកអាចពិនិត្យមើលខ្សែ និងដុំសាក ក្នុងករណីសាកថ្មហើយ ទូរសព្ទនៅមិនអាចបើកបានទៀត ព្រោះជួនកាលអាចមកពីខ្សែដាច់រលាត់ ឬដុំសាករបើកជាដើម។

៣. ដោះសា្រយតាម Hardware ម្ដង ក្នុងករណី Restart មិនបាន សាកថ្មមិនចូល វាអាចមកពីកត្តា Hardware ដែលជាបញ្ហាធ្ងន់ៗដូចជា ទូរសព្ទចូលទឹក ទូរសព្ទធ្លាក់ពីទីខ្ពស់ មានបញ្ហាអេក្រង់ ឬក៏អាចមកពីបញ្ហាបច្ចេកទេសមកពីរោងចក្រ (ភាគរយតិចបំផុត) ដូចនេះ អ្នកអាចសាកល្បងវិធីនេះ ដើម្បីដឹងថា iPhone របស់អ្នកនៅរស់ឬអត់?

  • ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រតាមខ្សែ Lightning
  • បើកកម្មវិធី iTunes លើកុំព្យូទ័រ
  • មើលកម្មវិធី iTunes ស្គាល់ទូរសព្ទឬអត់បន្ទាប់ពីភ្ជាប់មក អ្នកអាចឃើញ icon រូបទូរសព្ទដូចរូបខាងក្រោម។ ក្នុងករណីនេះ បើលោតស្គាល់បែបនេះហើយ ទូរសព្ទរបស់អ្នកអាចបើកវិញបាន ហើយអ្នកអាច back up ទិន្នន័យចេញភ្លាមៗបានផងដែរ៕

អត្ថបទ៖ កុសល

មតិយោបល់