• 2022-05-17 02:47:57
  • ផលិតផលថ្មី

Toyota ចេញ Camry ម៉ូដែល​ពិសេស ៣ពណ៌ ផ្គាប់ចិត្ត Fan និង​ប្រើម៉ាស៊ីន V6 ទៀត

  • 2022-05-17 02:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​បញ្ចេញ​រថយន្ត Camry ឆ្នាំ​២០២៣ ​ម៉ូដែលពិសេស Nightshade Special Edition ដើម្បីបំពេញ​តម្រូវការ​របស់​អតិថិជនខ្លួន។ វា​មានជម្រើស​ពណ៌ ខ្មៅ ស និង​ខៀវ។

សម្រាប់​ម៉ូដែល​ឆ្នាំ​២០២៣​នេះ វា​មាន​ជម្រើស option ផ្សេងៗគ្នាជាច្រើន ដែលមានទាំងជម្រើស​ប៉ុង១ និងប៉ុង២ ដូចជា LE, XLE, SE, SE Nightshade, XSE និង TRD។ វា​មានជម្រើសប្រើម៉ាស៊ីន V4 ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២០៦សេះ និងកម្លាំង​រមួល ២៥២ញ៉ូតុនម៉ែត្រ និង​ជម្រើស​ម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ផលិតបាន​កម្លាំង ៣០១សេះ និង​កម្លាំង​រមួល ៣៦២ញ៉ូតុនម៉ែត្រ។

វាក៏មាន​ option Hybrid ប្រើម៉ាស៊ីន​ចំណុះ ២,៥លីត្រ និង​ម៉ូទ័រអគ្គិសនី២ ផលិតបានកម្លាំង​សរុប ២០៨សេះ ដែលមាន​កម្រិតប្រើប្រាស់សាំង ៤,៥លីត្រ/១០០គីឡូម៉ែត្រ ហើយ​នេះ​គឺ​ជាជម្រើសដ៏ល្អបំផុតមួយ​ ក្នុងអំឡុងពេល​ដែល​សាំង​កំពុងឡើងថ្លៃនាពេលបច្ចុប្បន្ន​នេះ។

រថយន្ត​នេះ បំពាក់​ចង្កៀង​ LED មានប្រព័ន្ធ​កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ ដែល​អាចភ្ជាប់​ជាមួយ Android Auto និង Apple CarPlay ព្រមទាំង Amazon Alex។ មិនតែប៉ុណ្ណោះ​វា​ក៏មាន​អេក្រង់ Head-up display ទំហំ ១០អ៊ីញ​ទៀតផង។

ចំពោះ​តម្លៃវាវិញ Toyota មិនទាន់​បាន​ទម្លាយឱ្យដឹងនៅឡើយទេ ប៉ុន្តែ​គេរំពឹងថា វា​អាចនឹង​ថ្លៃជាងស៊េរីឆ្នាំ២០២២ ដែលមានតម្លៃចាប់ពី ២៧ ០០០ ដល់ ៣៧ ០០០ដុល្លារ៕

អត្ថបទ៖ សំភី

មតិយោបល់