• 2022-04-20 08:08:25
  • គន្លឹះ

គួរសម្រេចចិត្តបែបណា? ទូរសព្ទ​ខូច​យកទៅ​ជួសជុល ឬ​ប្ដូរ​ថ្មី​

  • 2022-04-20 08:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កាន់​ស្មាតហ្វូនរៀងរាល់ថ្ងៃ តិច ឬ​ច្រើន​ប្រាកដជា​មាន​បទពិសោធន៍​ធ្លាក់​ទូរសព្ទចៀសមិន​រួច​។ ធ្ងន់ធ្ងរ​រហូត​ដល់ពេល​ខ្លះ​​បែក​អេក្រង់​មើល​អ្វី​មិន​កើត​។ បើ​កើត​ឡើង អ្នកអាច​គិត​យកទៅ​ឲ្យ​គេ​ជួសជុល ឬ​អាច​សម្រេច​ចិត្ត​ប្ដូរ​ថ្មី​តែ​ម្តង​។ 

មុន​សម្រេច​ចិត្ត​ធ្វើអីជា​ដំណោះស្រាយ​ អ្នក​អាច​ឈរ​លើ​ហេតុផល​ខាងក្រោមនេះ។

ឧបករណ៍​ថ្មី​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឬ​?

ពិត​ណាស់ ម៉ូដែល​ថ្មី​ផ្ដល់​បច្ចេកវិទ្យា និង​បទពិសោធន៍​ល្អ​ប្រសើរ ប៉ុន្តែ​ពេល​ខ្លះ​មិន​គាប់​ចិត្ត​​ទាំង​អស់នោះទេ។ អាច​ម៉ូដែល​ថ្មី​​អេក្រង់​ធំ​ពេក ធ្ងន់​ពេក​ពិបាក​កាន់​ប្រើ ឬ​ស៊ីថ្ម​ច្រើន​ជាង​ឧបករណ៍​ចាស់។ ម្យ៉ាង​វិញ​ទៀត អ្នក​អាច​ស្និទ្ធ​នឹង​ប្រើ​ឧបករណ៍​ចាស់​ជាង​។​

សរុប​មក ឧបករណ៍​ថ្មី​មិន​តែងតែ​ល្អ​ប្រសើរ​ចំពោះ​ចំណូលចិត្ត​អ្នក​នោះ​ទេ។ 

ប្រៀបធៀប​តម្លៃ​ជួសជុល និង​ឧបករណ៍​ថ្មី​

តម្លៃ​ជួសជុល អាច​ថ្លៃ​ស្ទើរ​ស្មើ​នឹង​តម្លៃ​ឧបករណ៍​ថ្មី អាស្រ័យ​លើ​ផ្នែក​ប៉ះ​ទង្គិច​។ បើ​ឧបករណ៍​ចាស់​អ្នក​ប្រើ​ចាស់​ពេក ប្ដូរ​ថ្មី​ក៏​ម្យ៉ាង​ដែរ។ ក្នុង​ការ​ប្រៀបធៀប គួរ​ដឹង​ពី​តម្លៃ​ជួសជុល តម្លៃ​ក្នុង​ការ​ទិញ​ឧបករណ៍​ថ្មី កម្រៃ​បាន​ពី​ឧបករណ៍​ចាស់ ជា​ព័ត៌មាន​បន្ថែម​​ងាយ​ស្រួល​ដល់​ការ​សម្រេច​ចិត្ត​។ 

ការ​ម្រេចចិត្ត​ចុងក្រោយ

ការ​ជួសជុល អាច​ជួយ​សន្សំសំចៃ​ថវិកា​ ជាង​ចំណាយ​លើ​ទូរសព្ទ​ថ្មី​ បើសិន​ការ​ខូចខាត​មិន​​ធ្ងន់ធ្ងរ។ បើ​ឧបករណ៍​ចាស់​ពេក តម្លៃ​ជួសជុល​ស្ទើរ​ស្មើ​ទូរសព្ទ​ថ្មី ឬ​អស់​អារម្មណ៍​មិន​ចង់​ប្រើ​ទូរសព្ទ​ធ្លាប់​ខូច ​ប្ដូរ​ថ្មីក៏​គួរ​គិតគូរ​ដែរ​ បាន​ទាំង​បច្ចេកវិទ្យា និង​បទ​ពិសោធន៍​ថ្មី​៕ 

មតិយោបល់