• 2022-04-13 07:07:00
  • គន្លឹះ

នៅផ្ទះអផ្សុកសាកអានសៀវភៅម្តងទៅ ជាមួយកម្មវិធីឥតគិតថ្លៃទាំងនេះ

  • 2022-04-13 07:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការអានសៀវភៅគឺជាទម្លាប់ដ៏ល្អមួយ បានទាំងចំណេះដឹង និងកម្សាន្តដែលអាចអនុវត្តបានទាំងក្មេង និងចាស់។ បច្ចុប្បន្ន គេមិនសូវមើលសៀវភៅពិតនោះទេ ព្រោះដោយសារវាមានទម្ងន់ធ្ងន់ ពិបាកយកតាមខ្លួន អញ្ចឹងហើយទើបគេបង្កើត E-Book ឡើងដើម្បីអាចអានសៀវភៅបានងាយស្រួល និងគ្រប់ទីកន្លែង។ ថ្ងៃនេះ Sabay នឹងលើកយកឈ្មោះកម្មវិធីអានសៀវភៅល្បីៗ ដែលអ្នកអាចអានបានដោយឥតគិតថ្លៃមកបង្ហាញជូន។

តោះទៅតាមដានទាំងអស់គ្នា៖

១. Apple Books

Book ជាកម្មវិធីអានសៀវភៅសម្រាប់អ្នកប្រើប្រាស់ឧបករណ៍ Apple។ នៅក្នុងនេះមានទាំងសៀវភៅដែលអានដោយឥតគិតថ្លៃ និងបង់លុយ។ ហើយបើខ្ចិលអាន អ្នកក៏មានជម្រើសស្តាប់សៀវភៅបានផងដែរ។

Apple Books

២. Google Play Book

កម្មវិធីនេះអាចប្រើប្រាស់បានទាំងអស់មិនថា Apple, Android, Chrome book និង Window។ វាមានជម្រើសសៀវភៅទូលំទូលាយ។ នៅក្នុងកន្លែងកំណត់ វាមានមុខងារ Dark mode ដែឡអនុញ្ញាត្តិឲ្យអ្នកអាននៅពេលយប់ដោយមិនឈឺភ្នែក។

Google Play Book

៣. Weixin Book កម្មវិធីនេះសម្រាប់អ្នកដែលចង់អានសៀវភៅជាភាសាចិន។ វាជាកម្មវិធីរបស់ប្រព័ន្ធបណ្តាញសង្គម Wechat ដូច្នេះហើយអ្នកអាចប្រគួតអានសៀវភៅជាមួយមិត្តភ័ក្តិរបស់អ្នកបាន ទន្ទឹមនឹងនោះអ្នកក៏អាចចែករំលែកសៀវភៅល្អៗឲ្យគ្នាមើលបានយ៉ាងងាយស្រួល។

Weixin Book

៤. Sabay eNovel

នៅទីនេះអ្នកអាចប្រលោមលោកថ្មីៗ មានសាច់រឿងទាក់ចិត្ត សរសេរដោយស្នាដៃរបស់កូនខ្មែរ ហើយទន្ទឹមនឹងនោះក៏មាន Quote មានខ្លឹមសារជាច្រើនផងដែរ។

Sabay eNovel

អត្ថបទ៖ Thea Sothun

មតិយោបល់