- 2022-04-06 01:06:00
- ប្រវត្តិបច្ចេកវិទ្យា
បង្ហាញឲ្យស្គាល់បុគ្គលម្នាក់នេះហើយ ធ្វើឲ្យ Emoji មានប្រើសព្វថ្ងៃ
- 2022-04-06 01:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញឲ្យស្គាល់បុគ្គលម្នាក់នេះហើយ ធ្វើឲ្យ Emoji មានប្រើសព្វថ្ងៃ
ចន្លោះមិនឃើញ
Emoji អាចជួយបង្ហាញអារម្មណ៍ មានន័យលើសពីពាក្យប្រើធម្មតា។ បើអ្នកធ្លាប់ទាក់ទងនរណាម្នាក់តាមអ៊ីមែល ប្រាកដ ជាដឹងច្បាស់ថា ត្រឹមសារជាអក្សរធម្មតាមិនអាចធ្វើឲ្យការទំនាក់ទំនងមានប្រសិទ្ធភាពខ្លាំងនោះទេ។
នៅចុងឆ្នាំ ១៩៩០ យើងពឹងទាំងស្រុងលើពាក្យ ក្នុងការទំនាក់ទំនង តែគ្រប់យ៉ាងបានផ្លាស់ប្ដូរក្នុងឆ្នាំ ១៩៩៨ ពេលបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Shigetaka Kurita បានច្នៃប្រឌិត Emoji។
លោក Kurita ស្ថិតក្នុងក្រុមមួយទទួលខុសត្រូវបង្កើតប្រព័ន្ធ Mobile Internet ដំបូងឲ្យក្រុមហ៊ុន NTT DoCoMo។ ប្រព័ន្ធនេះ អាចឲ្យអ្នកប្រើប្រាស់ប្រើត្រឹម ២៥០អក្សរក្នុងសារ។ ដូច្នេះលោក Kurita មានគំនិតលើ Emoji ក្នុងការផ្ដល់វិធីឲ្យអ្នកប្រើប្រាស់ទំនាក់ទំនងកាន់តែងាយស្រួល ដោយប្រើទិន្នន័យតិច។
Emoji ដំបូងមានតែ ១៧៦ ប៉ុណ្ណោះ ទំហំរូបភាព 12 x 12p ដែលអាចបង្ហាញពីអារម្មណ៍ គំនិត អាកាសធាតុ ម្ហូប និងភេសជ្ជៈ។ លោក Kurita ទាញគំនិតទាំងនេះពីរឿងថ្លុកកំប្លែងរបស់ជប៉ុនហៅថា Manga និង គំនូសអក្សរចិន ដែលបានប្រើក្នុងប្រព័ន្ធសរសេររបស់ជប៉ុន (Kanji)។
ពាក្យថា Emoji មានន័យ Picture (e) Character (moji) ជារួមគឺអក្សរប្រើរូបភាព។ Emojis មានភាពខុសគ្នាទៅនឹង Emoticons ដោយមានគោលបំណងស្រដៀងគ្នា តែវិធីប្រើខុសគ្នា ដោយបន្សំអក្សរជំនួសវិញដូចជា :-)។
Emoji របស់លោក Kurita ល្បីខ្លាំងក្នុងប្រទេសជប៉ុន ហើយមិនយូរប៉ុន្មានត្រូវបានប្រើដោយក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនជាច្រើន ខណៈប្រើពេលយូរគួរសមដែរ ទម្រាំសាយភាយដល់ប្រទេសដទៃទៀត៕