• 2022-03-22 09:17:13
  • គន្លឹះ

មុខងារថ្មី Google ចុចតែមួយប៊ូតុង លុប search history កាលពី ១៥នាទី មុន (iOS/android)

  • 2022-03-22 09:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ទើបបញ្ចេញមុខងារថ្មី លុបប្រវត្តិស្វែងរក ១៥នាទី (search history) លើកម្មវិធី Google App ដោយចុចតែមួយប៊ូតុងតែប៉ុណ្ណោះ។ មានន័យថា បន្ទាប់ពីចុចមួយប៊ូតុងហើយ search history របស់យើងកាលពី ១៥នាទី មុន នឹងត្រូវលុបចេញពីគណនី Google ឬ Gmail។

វាពិតជាងាយស្រួល ចំពោះអ្នកប្រើដែលតែងតែគិតពី ឯកជនភាពទិន្នន័យរបស់ខ្លួនលើអ៊ីនធើណិត។

ដើម្បីប្រើមុខងារនេះ៖

  • បើកកម្មវិធី Google App លើ Android ឬ iOS
  • ចុចលើរូបគណនី នៅផ្នែកខាងលើនៃអេក្រង់
  • ស្វែងរក Delete last 15 minutes បន្ទាប់ចុចវាជាការស្រេច

ប្រភព៖ 9to5google ប្រែ​សម្រួល៖ កុសល

មតិយោបល់