- 2022-03-04 04:39:42
- ចំណេះដឹង
នាវាប្រណីតតទំនើបៗ របស់មហាសេដ្ឋីបច្ចេកវិទ្យាទាំង៧រូប តម្លៃខ្ទង់រយលានដុល្លារ
- 2022-03-04 04:39:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវាប្រណីតតទំនើបៗ របស់មហាសេដ្ឋីបច្ចេកវិទ្យាទាំង៧រូប តម្លៃខ្ទង់រយលានដុល្លារ
ចន្លោះមិនឃើញ
ក្រៅពីបង្កើតអី្វថ្មី និងមានមធ្យោបាយរកលុយចូលបានច្រើនសន្ធឹកសន្ធាប់ មហាសេដ្ឋីជាច្រើន ក៏មានចំណូលចិត្តពិសេសមួយ គឺដើរកម្សាន្តតាមនាវាទេសចរណ៍ផ្ទាល់ខ្លួន។
ម៉្លោះហើយ ទើបមហាសេដ្ឋីជាច្រើន ពិសេសគឺមហាសេដ្ឋីក្នុងពិភពបច្ចេកវិទ្យា កំពុងជាម្ចាស់នាវាទេសចរណ៍ប្រណីតៗជាច្រើន។ ហើយថ្ងៃនេះ យើងនឹងសូមចែករំលែកនាវាប្រណីតៗទាំងនោះ ឱ្យអ្នកទាំងអស់គ្នាបានស្គាល់។
១. មហាសេដ្ឋី Amazon លោក Jeff Bezos ជាម្ចាស់នាវាទេសចរណ៍ Project 721 មានប្រវែង ១២០ម៉ែត្រ មានដំបូលអាចចុះចតឧទ្ធម្ភាគចក្របាន។
នាវារបស់ក្រុមហ៊ុនហូឡង់ មួយនេះមានតម្លៃប្រមាណ ៥០០លានដុល្លារ។
២. មហាសេដ្ឋី Larry Ellison សហស្ថាបនិក Oracle ជាម្ចាស់នាវាទេសចរណ៍ Musashi មានប្រវែង ៨៨ម៉ែត្រ ទិញនៅ ឆ្នាំ២០១៣។
ក្រៅពីនេះ គាត់ក៏នៅមាននាវាទេសចរណ៍ដទៃទៀតដូចជា នាវា Katana, Ronin និង Rising Sun ផងដែរ។
ចំពោះនាវា Rising Sun រចនាឡើងយ៉ាងពិសេសក្នុង ឆ្នាំ២០០៥ ដោយមាន ៨២បន្ទប់ រោងកុនឯកជន បន្ទប់ញ៉ាំស្រា និងទីលានបាល់បោះ។ ប៉ុន្ដែក្រោយមក Larry Ellison បានលក់វាក្នុងតម្លៃ ៣០០លានដុល្លារ។
៣. លោក Steve Jobs សហស្ថាបនិក និង CEO របស់ Apple ជាម្ចាស់នាវាតម្លៃ ១៣០លានដុល្លារ ប្រវែង ៧៨ម៉ែត្រ និងមានឈ្មោះថា Venus។
ក្រោយមរណៈភាពរបស់លោកនៅ ឆ្នាំ២០១១ នាវានេះត្រូវបានផ្ទេរមរតកទៅឱ្យប្រពន្ធរបស់គាត់មានឈ្មោះថា Laurene Powell Jobs។
៤. លោក Larry Page សហស្ថាបនិក Google ជាម្ចាស់នាវា Senses តម្លៃ ៤៥លានដុល្លារ មានប្រវែង ៦០ម៉ែត្រ។ នាវានេះមានក្លឹបឯកជន ឆ្នេរសិប្បនិម្មិត កន្លែងញ៉ាំអាហារ និងអាចចុះចតឧទ្ធម្ភាគចក្របានមួយថែមទៀតផង។
លោកបានទិញវានៅ ឆ្នាំ២០១១ ពីអ្នកជំនួញម្នាក់នៅ ប្រទេស New Zealand។
៥. លោក Sergey Brin សហស្ថាបនិក Google ជាម្ចាស់នាវា Dragonfly តម្លៃ ៨០លានដុល្លារ មានប្រវែង ៧៣ម៉ែត្រ។
Dragonfly ជានាវាល្បឿនលឿនជាងគេបំផុតលើលោក។ ក្រៅពីនេះវាថែមទាំងមានកន្លែងរាំដល់ទៅ២ជាន់ និងមានរោងកុនឯកជនដ៏ធំមួយថែមទៀតផង។
៦. លោក Eric Schmidt អតីត CEO របស់ Google ជាម្ចាស់នាវាទេសចរណ៍ Oasis មានប្រវែង ៦០ម៉ែត្រ។ វាមានបំពាក់អាងហែលទឹក មានក្លឹបរាត្រី និងកន្លែងហាត់ប្រាណផងដែរ។
Eric Schmidt បានទិញនាវានេះនៅ ឆ្នាំ២០០៩ ក្នុងតម្លៃ ៧២,៣លានដុល្លារ។
៧. លោក Jim Clark សហស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យា Netscape ជាម្ចាស់នាវាទេសចរណ៍ជាច្រើន ក្នុងរយៈពេលប្រមាណជាង ៣០ឆ្នាំ មកនេះ។
គាត់មាននាវា Hanuman តម្លៃ ១៨លានដុល្លារ, នាវា Athena តម្លៃ ៩៥លានដុល្លារ, នាវា Hyperion មានតម្លៃច្រើនជាង ៥០លានដុល្លារ, នាវា Comanche មិនដឹងតម្លៃ។
ក្រៅពីនេះ គាត់ក៏នៅមាននាវាទេសចរណ៍ជាច្រើនទៀត ដែលមិនមានគេស្គាល់ឈ្មោះផងដែរ៕