- 2022-02-23 03:09:16
- ចំណេះដឹង
អ្នកប្រើ iPhone/iPad គួរប្រយ័ត្ន ចោរជំរិតទារលុយអ្នកលេងហ្គេម Minecraft ប្រើគណនី log in ផ្ដេសផ្ដាស
- 2022-02-23 03:09:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iPhone/iPad គួរប្រយ័ត្ន ចោរជំរិតទារលុយអ្នកលេងហ្គេម Minecraft ប្រើគណនី log in ផ្ដេសផ្ដាស
ចន្លោះមិនឃើញ
ថ្មីៗនេះមានករណីជំរិតទារយកប្រាក់មួយ ដោយជនសង្ស័យបានទារប្រាក់ ១០០ដុល្លារ ជាលុយ Bitcoin ពីម្ចាស់ iPad ជាថ្នូរបើក iPad ឱ្យដំណើរការវិញ ព្រោះតែវាជាប់មុខងារ Lost Mode ឬ lock a device។ នេះបើយោងទៅតាមប្រភព ពីគណនីមួយឈ្មោះ Neath បានបង្ហោះលើ Facebook ឱ្យបងប្អូនជួយស្វែងរកដំណោះស្រាយ។
ប្រភពដដែលបានសរសេរថា “មានអ្នកណាដឹងថាដោះស្រាយតាមណាទេ ជួយប្រាប់ខ្ញុំផង ប្អូនរបស់ខ្ញុំប្រាប់ថាគាត់បានទៅ download Minecraft ពីវេបសាយ ហើយវាក៏ចេញបែបនេះ អរគុណទុកជាមុន”
សរុបមករឿងនេះ យោងតាមមតិអ្នកប្រើជាច្រើនធ្លាប់ជួបរឿងស្រដៀងគ្នា បានអះអាងថា Minecraft ជាដាក់លក់លើ App Store ប៉ុន្ដែអ្នកប្រើចង់លេងដោយមិនគិតថ្លៃ ក៏បានយកគណនី App Store ជនមិនស្គាល់មក Log in ក្នុង iPad បណ្ដាលឱ្យជនអនាមិកទាំងនោះអាចកេងចំណេញពីយើងបាន ដោយបើកមុខងារ Lost Mode ឬ lock a device ធ្វើឱ្យយើងជាម្ចាស់មិនអាចបើក iPad បាន។
ចំពោះដំណោះស្រាយ យើងមិនអាចផ្ញើលុយទៅឱ្យជនអនាមិកទាំងនោះទេ ព្រោះអីបន្ទាប់ពីគេទទួលលុយយើងហើយ មិនប្រាកដថាពួកគេបើក iPad ឱ្យយើងប្រើវិញដែរ។ ហើយ iPad ដែលជាប់មុខងារនេះក៏មិនអាច reset បានដែរ។
លើកលែងតែប្រើមធ្យោបាយ bypass ដើម្បីបុកផ្ដាច់ប្រព័ន្ធសុវត្ថិភាពរបស់ iOS ទើបអាចប្រើ iPad វិញបាន ប៉ុន្ដែឧបករណ៍របស់យើងក៏មិនដូចដើមវិញដែរ និងត្រូវចំណាយលុយជាច្រើនថែមទៀត។ នេះបើយោងទៅតាមមតិអ្នកឆ្លើយតបជាច្រើន។
យ៉ាងណា ដើម្បីបង្ការរឿងហេតុនេះកុំឱ្យកើតឡើងទៀត គួរកុំយកគណនីជនមិនស្គាល់មក log in ផ្ដេសផ្ដាស ឬទាញយកហ្គេមពីប្រភពមិនស្គាល់។ ព្រោះបើយើងធ្វើរឿងទាំងនេះ មិនថាប្រព័ន្ធប្រតិបត្តិការសុវត្ថិភាពប៉ុណ្ណា ក៏អាចគ្រោះថ្នាក់ដែរ ព្រោះដូចជាយើង ជាអ្នកហុចសោរឱ្យចោរចូលដល់ក្នុងផ្ទះអ៊ីចឹង៕