- 2022-02-04 03:19:39
- គន្លឹះ
ប្រើ៤ចំណុចនេះបើHackerលួចគណនីបាន មិនមែនកំហុសអ្នកទេគឺកំហុសTelegramផ្ទាល់តែម្ដង
- 2022-02-04 03:19:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើ៤ចំណុចនេះបើHackerលួចគណនីបាន មិនមែនកំហុសអ្នកទេគឺកំហុសTelegramផ្ទាល់តែម្ដង
ចន្លោះមិនឃើញ
ព្រោះតែពេញនិយមប្រើប្រាស់ Telegram ក៏ជាផ្ទាំងស៊ីបពីក្រុមលួចយកគណនីផងដែរ (hacker) ប៉ុន្ដែបើអនុវត្តបាន ៤ចំណុច ខាងក្រោម នោះគណនីអ្នកដូចជាបានពាក់ខែលដែកថែបការពារដូចច្នោះដែរ។
១. ប្រើ Passcode ឬ Face ID ដើម្បីបើកកម្មវិធី ជៀសវាងការលួចប្រើពីនរណាម្នាក់ដោយមិនបានរំពឹងទុក។
របៀបកំណត់៖
២. ប្រើសោពីជាន់ Two-Step Verification ដើម្បីសុវត្ថិភាពខ្ពស់បន្ថែមទៀត។
របៀបកំណត់៖
៣. រក្សាលេខទូរសព្ទ និង Email ឱ្យគង់ ព្រោះវត្ថុទាំងពីរនេះ អាចទាញយកគណនីរបស់អ្នកបានដោយងាយ ទោះបីគេមិនដឹងលេខកូដ ឬគណនីមានសោ២ជាន់ទៅហើយក៏ដោយ តាមវិធី Reset Password។
៤. ត្រួតពិនិត្យក្នុង Telegram Session ដើម្បីឆែកមើលតើមាន ឧបករណ៍ណាខ្លះបាន Log in ឬលួចចូលក្នុងករណីថ្លោះធ្លោយណាមួយ។
របៀបពិនិត្យ៖
ត្រង់ចំណុចនេះ អ្នកអាចឃើញឧបករណ៍ច្រើន ឬតិចបាន log in។ គួរពិនិត្យមើលថា តើមានឧបករណ៍ណាមួយចម្លែក មានឈ្មោះមិនមែនជាទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកដែរឬអត់?
បើមាន គួរលុបឧបករណ៍នោះចោលភ្លាម ដោយគ្រាន់តែចុចលើឧបករណ៍នោះ គ្រវាសមកស្ដាំ ចុចលើប៊ូតុង Terminate > Terminate session ជាការស្រេច។
សរុបមក ចំណុចទាំង៤នេះ គឺចំណុចសុវត្ថិភាពខ្ពស់លើ Telegram បើអ្នកអនុវត្តវាបាន នោះគណនីរបស់អ្នក មិនងាយនឹងបាត់បង់ ឬលេចធ្លាយទិន្នន័យទៅក្រៅនោះទេ៕