• 2022-02-03 07:47:31
  • ប្រវត្តិបច្ចេកវិទ្យា

ធ្លាប់តែឮឈ្មោះ «KOOMPI» ចុះស្គាល់ទេថា តើផលិតផលទាំងអស់មានអ្វីខ្លះ?

  • 2022-02-03 07:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតចាប់ពីឆ្នាំ ២០១៨ មកទល់ពេលនេះ កុំព្យូទ័រ KOOMPI (គម្ពីរ) ដំណើការដោយ OS ប្រភេទ Open Source ផលិតចេញពីទឹកដៃ​អ្នកសរសេរកម្មវិធីខ្មែរយើង កំពុងចរាចរលើទីផ្សារចំនួន ២ ម៉ូឌែលរួចមកហើយដែលមានដូចជា៖ KOOMPI E11 (ពណ៌ខៀវ) និង KOOMPI E13 (ពណ៌ផ្កាឈូក និងប្រផេះ)។

សកម្មភាពកំពុងដំឡើង

ក្រៅពីនោះនៅមានផលិតផលថ្មីសន្លាងឈ្មោះ KOOMPI Pro ទើបប្រកាសចេញក្នុងខែកុម្ភៈ បានបើកឲ្យ Pre-Order ដែលកុំព្យូទ័រនឹងមកដល់ នៅអំឡុងខែតុលានៅឆ្នាំ២០២២។

KOOMPI Pro

លើសពីនេះនៅមាន KOOMPI Monitor (M24) ​និង KOOMPI Mini Desktop សម្រាប់ប្រេីជាមួយអេក្រង់ម៉ូទ័រទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ដូចនេះ សរុបផលិតផល KOOMPI ទាំងអស់រួមមាន KOOMPI E11, E13, M24, Mini Desktop និង KOOMPI Pro ។

ចំពោះ Projects វិញមានដូចជា KOOMPI OS, SALA KOOMPI, KOOMPI FiFi, KOOMPI Onelab និង KOOMPI Robotics Program ជាដើម។

រីឯសកម្មភាពផ្សេងៗរបស់ក្រុមការងារ KOOMPI ដូចជា គម្រោងឈ្មោះថា One School One Lab (សាលាមួយបន្ទប់កុំព្យូទ័រមួយ) ជាបេសកម្មតម្លើងប្រព័ន្ធប្រតិបត្តិការ KOOMPI OS និងបណ្តាញ WIFI ក្រោមការសហការជាមួយ UNDP Cambodia ក្នុងបំណងដាក់ឲ្យប្រើប្រាស់នូវ បន្ទប់កុំព្យូទ័រឲ្យបាន ១០០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។

ONELAB គឺជាបន្ទប់កុំព្យូទ័រទំនើបផ្តល់ភាពងាយស្រួលដល់ការរៀន បង្រៀន និងធ្វើការ បង្កើតឡើង ដោយ KOOMPI ។ KOOMPI (គម្ពីរ) ក៏បង្កើតបាន សហគមន៍អ្នកប្រើប្រាស់ នៅលើ Telegram ដែលផ្ដល់មកនូវដំណោះស្រាយនិងចែករំលែកព័ត៌មានទូទៅទាក់ទងនឹង គម្ពីរ ។

អត្ថបទទាក់ទង៖

-គួរចង់រៀន! «សាលាមួយបន្ទប់កុំព្យូទ័រមួយ» របស់ KOOMPI

-តម្លៃល្មមទិញ! «KOOMPI Pro ២០២២» រាងក៏ទំនង Specs សុទ្ធតែខ្ពស់ៗទាំងអស់

អត្ថបទ៖ រក្សា

មតិយោបល់