• 2022-02-03 03:29:57
  • ប្រវត្តិបច្ចេកវិទ្យា

iPod Touch ឧបករណ៍កម្សាន្តពី Apple ដែលសឹងត្រូវបានគេបំភ្លេចចោល

  • 2022-02-03 03:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើត្រឡប់ទៅកាលឆ្នាំ ២០១០ វិញ iPod Touch ប្រហែលជាវត្ថុដែលបង្កើតអនុស្សាវរីយបានច្រើនគ្រាន់បើ។ កាលនោះ វាជាឧបករណ៍ដែលមានអេក្រង់ធំ ប្រើសំខាន់ផ្តោតលើការស្តាប់ចំរៀង និងមើលវីដេអូ ប៉ុន្តែដោយវាមានម៉ាស៊ីនខ្លាំង ដូច្នេះគេក៏អាចប្រើសម្រាប់លេងហ្គេមបានផងដែរ។

បច្ចុប្បន្ន iPod សឹងត្រូវបានគេបំភ្លេចចោល ដោយសារគេនិយម iPhone ជាង ព្រោះបើគិតពីទំហំអេក្រង់វិញ iPod Touch ពិតជាតូចខ្លាំង តូចជាង iPhone ទៅទៀត។ iPod ដែលប្រកាសចេញចុងក្រោយគេគឺ iPod Touch 7 ដែលចេញកាលពីឆ្នាំ២០១៩ បំពាក់ដោយឈីប A10។

iPod Touch 7 រក្សារនូវរូបរាងដដែលរបស់ iPod Touch 6 ជាមួយនឹងអេក្រង់ដដែល ទំហំ៤អ៊ីញ ជាប្រភេទ Retina Display។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅលើអេក្រង់ខាងមុខនេះ គឺវាមានប៊ូតុង Home ប៉ុន្តែមិនមាន Touch ID នោះទេ។ ចំណុចផ្សេងៗដែលសំខាន់សម្រាប់ប្រើប្រាស់លើការកម្សាន្តនោះ មានដូចជា រន្ធដោតកាស 3.5mm និងឧបករណ៍បំពងសំឡេងមួយគ្រាប់។ វាក៏មានភ្ជាប់មកដោយកាមេរ៉ា មុខ ក្រោយ និងឧបករណ៍ស្រូបសំឡេងផងដែរ មានន័យថាគេអាចប្រើវាសម្រាប់វីដេអូខលបាន។

គួរបញ្ជាក់ផងដែរថា នៅលើវេបសាយរបស់ Apple ក៏មិនឃើញមានដាក់តាំងបង្ហាញ iPod Touch ទៀតនោះដែរ ប៉ុន្តែគេនៅតែអាចទិញវាបានដដែល។ បើគិតពីឆ្នាំ២០១៩មក វាមានអាយុជិត៣ឆ្នាំហើយ ប៉ុន្តែមិនទាន់មានឮព័ត៌មានខ្លះៗអំពីវាឡើយ ដូច្នេះយើងមានតែរង់ចាំមើល ថាតើវាអាចនឹងចេញថ្មីទៀត ឬក៏ត្រូវបានបំភ្លេចចោលជាស្ថាពរ៕

អត្ថបទ៖ Thea Sothun

មតិយោបល់