• 2022-01-18 02:47:06
  • ផលិតផលថ្មី

Infinixបញ្ចេញឡេបថបINBook X2 ស្រាលស្ដើង ប្រើCore i3/5/7 តម្លៃត្រឹម៣៩៩ដុល្លារឡើងទៅ

  • 2022-01-18 02:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនទូរសព្ទ Infinix បញ្ចេញឡេបថប INBook X2 អេក្រង់ ១៤អ៊ិញ មានកម្រាស់ស្ដើង ១៤,៨មីលីម៉ែត្រ ទម្ងន់ ១,២៤គីឡូក្រាម ប្រើតួខ្លួនរឹងមាំ ប្រភេទអាលុយមីញ៉ូមអាឡយ និងបំពាក់ដោយ CPU intel ជំនាន់ទី១០។

អេក្រង់ ១៤អ៊ិញ របស់វាជាប្រភេទ IPS LCD មានកម្រិតបង្ហាញ 1920 x 1080 និងកម្រិតពន្លឺ 300nits។ លើអេក្រង់ដដែល ក៏មានបំពាក់ភ្លើង flash ពីរគ្រាប់សងខាង webcam ដើម្បីជំនួយពេលខលវីដេអូផងដែរ។

អ្នកអាច configure ឡេបថបជាមួយនឹង CPU intel Core i3-1005G1, Core i5-1035G1 ឬ Core i7-1065G7។ ថែមទាំងជម្រើស RAM 8/16GB RAM និងទំហំផ្ទុក 256/512GB M.2 NVMe PCIe 3.0 SSD ផងដែរ។ ចំពោះ CPU Core i3/i5 នឹងទទួលបាន VGA Intel UHD Graphics ខណៈម៉ូឌែល Core i7 ទទួលបាន VGA Iris Plus G7។

ចំពោះរន្ធតំណភ្ជាប់ វាប្រើ USB-C ពីររន្ធ, USB-A ពីររន្ធ, រន្ធ HDMI, រន្ធ SD card និងរន្ធកាស/សំឡេងផងដែរ។ ឡេបថបនេះប្រើថាមពថលថ្ម 50Wh ទ្រទ្រង់ការសាក 45W និងអាចសាកភ្លើងតាម USB-C power adapter បានផងដែរ។

Inifinx អះអាងថា វាអាចប្រើបានដល់ទៅ ៩ម៉ោង សម្រាប់ប្រើប្រាស់ទូទៅ ហើយអាចប្រើដល់ ១១ម៉ោង ចំពោះការបើប្រើលើ Web។

INBook X2 ដំណើរការដោយ Windows 11 Home មានទ្រនាប់ស្គេនម្រាមដៃ ភ្ជាប់ទៅនឹងប៊ូតុងបិទបើកស្រាប់ផងដែរ។ វាមានជម្រើស ៤ពណ៌ គឺពណ៌ប្រផេះ ខៀវ បៃតង និងក្រហម។

តម្លៃដាក់លក់ ម៉ូឌែល Core i3 ចាប់ពី ៣៩៩ដុល្លារ, Core i5 តម្លៃ ៥៤៩ដុល្លារ និង Core i7 តម្លៃ ៦៤៩ដុល្លារ។ ចំពោះប្រទេសឥណ្ឌូនេស៊ី ថៃ អេស៊ីប នឹងដាក់លក់មុនគេនៅ ថ្ងៃទី២២ ខែមករា ខាងមុខនេះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់