• 2022-01-02 03:22:00
  • ប្រវត្តិបច្ចេកវិទ្យា

ទូរសព្ទ​ឡើង​ច្រេះ​ចាប់​តែ​លក់​បាន​តម្លៃ​ស្មើ​ Lexus 570 មួយ​គ្រឿង

  • 2022-01-02 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ផ្ទាល់​ខ្លួន​របស់​​មេដឹកនាំ​ផ្ដាច់​ការ​ អាដុលហ្វ ហ៊ីត្លែរ ​ដែល​ធ្លាប់​ប្រើ​​ក្នុង​សង្គ្រាម​លោក​លើ​ទី​ពីរ​ត្រូវ​បាន​លក់​ក្នុង​ពិធី​ដេញ​ថ្លៃ​កាលពីឆ្នាំ២០១៧កន្លងទៅ​ ដោយ​លក់​បាន​តម្លៃ​ ២៤៣ ០០០ ដុល្លារ តម្លៃនេះអាច​ស្មើ តម្លៃឡាន Lexus 570 ថ្មីមួយ​គ្រឿង។

ទូរសព្ទ​ដែល​ដាក់​លក់​នេះ​ដំបូង​មាន​ពណ៌​ខ្មៅ​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​គេ​យក​លាប​ពណ៌​​ក្រហម​ជាំ និង​ មាន​​ធ្លាក់​ឈ្មោះ​របស់​ ហ៊ីត្លែរ ទៀត​ផង។ គេ​បាន​រក​ឃើញ​ទូរសព្ទ​ក្នុង​បន្ទប់​សម្ងាត់​​​របស់​មេដឹកនាំ​បក្ស​ណាស៊ី​នៅ​ទីក្រុង​ប៊ែរឡាំង​ ក្នុង​ឆ្នាំ​ ១៩៤៥។ ភ្នាក់ងារ​ដេញ​ថ្លៃ​ Alexander Historical Auctions មិន​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ដេញ​ថ្លៃ​សម្រេច​នោះ​ទេ ហើយ​បាន​ប៉ាន់ស្មាន​ថា​ទូរសព្ទ​នេះ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ២ – ៣​ សែន​ដុល្លារ៕ ​​​​​​​​​​​​​

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខហេង

មតិយោបល់