- 2021-12-23 04:38:17
- ប្រវត្តិបច្ចេកវិទ្យា
ស្មានមិនដល់! ទូរសព្ទស៊េរីចាស់ ៧ម៉ូដែល ដែលអាចលក់បានថ្លៃនៅពេលបច្ចុប្បន្ន
- 2021-12-23 04:38:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់! ទូរសព្ទស៊េរីចាស់ ៧ម៉ូដែល ដែលអាចលក់បានថ្លៃនៅពេលបច្ចុប្បន្ន
ចន្លោះមិនឃើញ
គេសង្កេតឃើញ ទូរសព្ទស៊េរីចាស់ៗមួយចំនួន ដែលបានចេញលក់ច្រើនឆ្នាំកន្លងទៅហើយ នៅតែមានតម្លៃខ្ពស់ដដែល។ ទោះបីជាតម្លៃមិនថ្លៃដល់ស្មាតហ្វូនកំពូលមួយចំនួននាពេលបច្ចុប្បន្នក្ដី ក៏ម៉ូដែលទូរសព្ទទាំងនេះ ខ្លះនៅតែមានតម្លៃរាប់រយ ឬ ដល់ខ្ទង់ពាន់ដុល្លារក៏ថាបាន។
#១- Nokia 8110
ទូរសព្ទនេះ ចេញកាលពីឆ្នាំ១៩៩៦។ វាជាទូរសព្ទបែបអូសដើម្បីចុចប៊ូតុង ដែលមានលក្ខណៈដាច់ដោយឡែក និងធ្លាប់ត្រូវបានបង្ហាញក្នុងខ្សែភាពយន្តរឿង "The Matrix” កាលពីឆ្នាំ១៩៩៩។ រហស្សនាមរបស់វាគឺ ទូរសព្ទ "ចេក" ដែលបច្ចុប្បន្ន មានតម្លៃខ្ទង់ ៥០០ដុល្លារនៅលើវេបសាយលក់អនឡាញ eBay ។
#២- Motorola Dynatac
ទូរសព្ទនេះ ចេញកាលពីឆ្នាំ១៩៤៧ ហើយត្រូវបានស្គាល់ច្រើនកាលពីឆ្នាំ១៩៧៣។ វាជាទូរសព្ទចល័តដំបូង ដែលបានតម្រង់ទិសសម្រាប់យុគសម័យថ្មីនៃទូរគមនាគមន៍។ ចំពោះតម្លៃបច្ចុប្បន្ន គឺប្រហែល ៥០០ដុល្លារអាមេរិក។
#៣- Nokia 808 Pureview
Nokia 808 Pureview បានក្លាយជាទូរសព្ទដែលអាចថតរូបបានច្បាស់ជាងគេ បើធៀបជាមួយទូរសព្ទដែលចេញក្នុងជំនាន់ជាមួយគ្នា។ ទោះចេញលក់ជាង ៦ឆ្នាំហើយក៏ដោយ ក៏ទូរសព្ទនេះ នៅតែមានតម្លៃខ្ពស់ គឺចន្លោះពី ២០០ – ៣០០ ដុល្លារ។
#៤- Samsung SPH -N270
ទូរសព្ទនេះ មានចំនួនតិចតួចប៉ុណ្ណោះនៅលើពិភពលោក បន្ទាប់ពីចេញកាលពីឆ្នាំ២០០៣។ Samsung បានបញ្ចេញត្រឹមតែ ១ម៉ឺនគ្រឿងប៉ុណ្ណោះ។ បច្ចុប្បន្ន តម្លៃរបស់វា មិនអន់ជាង iPhone ប៉ុន្មានទេ គឺខ្ទង់ ៧៥០ ដុល្លារអាមេរិក។
#៥- Apple iPhone 2
iPhone 2 ជាអ្នកតម្រង់ទិសសម្រាប់ស្មាតហ្វូនពពួកបញ្ជាលើអេក្រង់ (Touch Screen)។ វាបានជំរុញឲ្យក្រុមហ៊ុនដទៃទៀត ចាប់ផ្ដើមដើរតាម Apple ក្នុងការផលិតស្មាតហ្វូនប្រភេទនេះ។ សព្វថ្ងៃ iPhone 2 មិនសល់ច្រើនឡើយ នៅលើពិភពលោក ដូច្នេះតម្លៃរបស់វាគឺ ៥០០ដុល្លារ នៅលើ eBay ។
#៦- Motorola Aura R1
អ្វីដែលធ្វើឲ្យទូរសព្ទនេះ មានតម្លៃគឺ ការបំពាក់ដោយដែកអ៊ីណុក និងត្បូងកណ្ដៀង។ ១០ឆ្នាំកន្លងផុតទៅ វានៅតែមានតម្លៃប្រហែល ១០០០ ដុល្លារ សម្រាប់ម៉ូដែលធម្មតា។
#៧- Nokia 8800 Carbon Arte
នេះជាទូរសព្ទដែលបានស្នងតំណែងពី Nokia N97 ដែលទទួលបានជោគជ័យបំផុត។ ទូរសព្ទដែលចេញក្នុងឆ្នាំ២០០៨នេះ បំពាក់ដោយដែកអ៊ីណុក សរសៃហ្វៃប៊ឺកាបូន និងទីតាញ៉ូម។ បច្ចុប្បន្ន Nokia 8800 Carbon Arte មានតម្លៃខ្ទង់ ៥០០ដុល្លារសម្រាប់ទូរសព្ទមួយទឹក និង ថ្មីអាចដល់ ១០០០ដុល្លារឯណោះ៕