- 2021-12-09 08:51:27
- ប្រវត្តិបច្ចេកវិទ្យា
ស្មានមិនដល់! ជីវិតកាលចាប់ផ្តើមដំបូងរបស់សេដ្ឋីបច្ចេកវិទ្យា ៧ រូប បច្ចុប្បន្នខុសគ្នាដាច់ដូចមេឃ និងដី
- 2021-12-09 08:51:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់! ជីវិតកាលចាប់ផ្តើមដំបូងរបស់សេដ្ឋីបច្ចេកវិទ្យា ៧ រូប បច្ចុប្បន្នខុសគ្នាដាច់ដូចមេឃ និងដី
ចន្លោះមិនឃើញ
គ្រប់គ្នាកំពុងរស់នៅក្នុងយុគសម័យដែលមិនចាំបាច់តែមានអាណាព្យាបាលសម្បូរទ្រព្យហៀរហូរដើម្បីក្លាយជាសេដ្ឋី ដោយបច្ចុប្បន្ននេះក្នុងសកលលោកសម្រាប់សិស្សនិស្សិតដែលមានទេពកោសល្យនិងការខិតខំប្រឹងប្រែងហើយអាចបង្កើតអ្វីដែលថ្មី និងមានប្រយោជន៍សម្រាប់ជីវិតរស់នៅ នោះពួកគេនឹងមានឱកាសទទួលបានជោគជ័យយ៉ាងឆាប់រហ័សបំផុត។
មិនខុសពីជីវិតនៃការចាប់ផ្តើមដំបូងរបស់បុគ្គលបច្ចេកវិទ្យា ៧ រូបមុនក្លាយឈ្មោះជានាយកប្រតិបត្តិនៃក្រុមហ៊ុនលំដាប់កំពូល តើចំណុចចាប់ផ្តើមអ្នកទាំងនោះបានឆ្លងកាត់អ្វីខ្លះ?
១.Elon Musk:
Musk ចាប់សិក្សាផ្នែកសរសេរកម្មវិធីតាំងពីអាយុ ៩ ឆ្នាំ លុះដល់វ័យ ២៨ ឆ្នាំលោកបានលក់អាជីវកម្មខ្នាតតូច (Startup) ក្នុងតម្លៃ ៣០៧ ដុល្លារ។ ឈានដល់វ័យ ៣០ ឆ្នាំលោកបង្កើតបាន PayPal មុនរំលងពីរឆ្នាំទៅចាប់បង្កើតក្រុមហ៊ុន Tesla Motors។ បច្ចុប្បន្នលោកមានវ័យ ៤៧ ឆ្នាំហើយដោយជោគជ័យខ្លាំងបំផុតក្នុងផ្នែកវិស្វកម្ម សហគ្រិន និងជាប់ឈ្មោះជាសេដ្ឋីមួយរូបថែមទៀតផង។
២.Bill Gates:
កុមារភាពរបស់ Gates មិនមែនជាក្មេងពូកែសិក្សាក្នុងសាលាដូចគេឡើយ ប៉ុន្តែដោយចិត្តជម្នះមិនបោះបង់ ព្រមទាំងមានចិត្តស្រលាញ់ផ្នែកសរសេរកម្មវិធី ដល់វ័យ ២១ ឆ្នាំលោកបានចាប់ដៃ Paul Allen បង្កើតចេញជា Microsoft។ ក្នុងឆ្នាំ ២០១៨ ឈរនៅលំដាប់ទី ៧ ជាមនុស្សមានឥទ្ធិពលបំផុតបន្ទាប់ពី Vladimir Putin, Donald Trump និង The Pope។ នេះបើយោងតាមរបាយការណ៍ពី Forbes។
៣.Larry Page និង Sergey Bin:
នៅឆ្នាំ ១៩៩៥ បុរសមានទេពកោសល្យ ២ រូបបានជួបគ្នានៅដំណើរចុះកម្មសិក្សាក្នុងសកលវិទ្យាល័យ Standford ហើយបានជជែកពិភាក្សាពីប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ។ មិនយូរប៉ុន្មានក៏មាន Project លេចមុខមាត់ឡើងនាឆ្នាំ ១៩៩៨ នោះគឺការបង្កើតចេញក្រុមហ៊ុន Google Inc.។
៤.Mark Zuckerberg:
មនុស្សមិនច្រើនទេដែលដឹង ថាក្នុងនិស្សិតវ័យ ១៩ ឆ្នាំ Zuckerberg ធាតុពិតបញ្ចប់ការសិក្សាផ្នែកចិត្តសាស្រ្តចេញពីសកលវិទ្យាល័យ Harvard ហើយបែរជាមកបង្កើតចេញ Facebook។ បច្ចុប្បន្នកំពុងឈរឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុតលំដាប់ទី ១៣។
៥.Tim Cook:
សិក្សានៅសកលវិទ្យាល័យ Albama លោក Cook បានទៅចាប់តំណែងការងារដំបូងបង្អស់នៅក្រុមហ៊ុនកុំព្យូទ័រ IBM ហើយជាអ្នកគ្រប់គ្រងនៅ Compaq និង Intelligentelectronics ជាដើម មុនមកចាប់បម្រើការនៅ Apple នាឆ្នាំ ១៩៩៨ ហើយក្លាយជាដៃស្តាំរបស់ Steve Jobs និងមានឈ្មោះជា CEO ទល់បច្ចុប្បន្ន។
៦.Susan Wojcicki:
ជាគំរូនៃស្រ្តីទីមួយក្នុងលោកដែលជោគជ័យក្នុងវិស័យ IT ដោយដំបូង Susan ត្រឹមជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅ Google ប៉ុន្តែក៏ជាបុគ្គលម្នាក់នៅពីក្រោយការជំរុញឲ្យ Google ទិញ YouTube រហូតបានឡើងជា CEO នៅឆ្នាំ ២០១៤ តែម្តង។
៧.Steve Wozniak:
ពោរពេញដោយគំនិតច្នៃប្រឌិតតាំងពីអតីតកាល លោកធ្លាប់បង្កើតចេញជាប្រព័ន្ធទំនាក់ទំនងសម្រាប់បន្ទប់ក្មេង ចំនួន ៦ ដើម្បីនិយាយជជែកគ្នាដោយមិនបាច់តម្រូវឲ្យដើរចេញមកខាងក្រៅ។ ២០ ឆ្នាំក្រោយមនុស្សដដែលនេះជាអ្នកជួយ Steve Jobs បង្កើតបានកុំព្យូទ័រ Apple៕