• 2021-12-03 07:21:03
  • គន្លឹះ

មុខងារថ្មី សំឡេងកំដរអារម្មណ៍ឭតិចៗលើ iPhone អ្នកឡើងទៅ iOS 15 កុំភ្លេចសាក!

  • 2021-12-03 07:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលបរិយាកាសជុំវិញអ្នកមានសំឡេងរំខាន ឬនៅក្នុងបន្ទប់ម្នាក់ឯងស្ងាត់ពេក មុខងារថ្មី Background Sounds ទើបមានលើ iOS 15 អាចលួងលោមអារម្មណ៍អ្នកបាន ត្បិតអីវាមានសំឡេងឮតិចៗអមពេលបើកកម្មវិធី ឬធ្វើអ្វីផ្សេងៗ ដូចជាសំឡេងទឹកហូរ សំឡេងខ្យល់ សំឡេងទឹកភ្លៀង...។

ដើម្បីដំណើរការ និងប្រើមុខងារ Background Sounds៖

  • បើកកម្មវិធី Settings > Accessibility > Audio/Visual > Background Sounds > Enable លើ Background Sounds ជាការស្រេច
  • អ្នកអាចដំណើរការមុខងារនេះតាមផ្លូវកាត់ Control Center ដោយចូលទៅកាន់ Settings > Control Center > បន្ថែម Hearing
  • ដើម្បីប្រើ អូសចុះ Control Center > ចុចលើ Hearing រូបត្រចៀក > Background Sounds រួចចុចបើកជាការស្រេច > ក្នុងនេះ អ្នកក៏អាចប្ដូរសំឡេង កំណត់កម្រិតសំឡេង និងបិទមុខងារនេះវិញបានដូចគ្នា៕

អត្ថបទ៖ កុសល

មតិយោបល់