- 2021-11-23 01:24:09
- ព័ត៌មាន
Maxus ចេញឡានវ៉ែនអគ្គិសនីថ្មី ក្នុងកាប៊ីនមានអេក្រង់ ១០គ្រឿង សាកពេញជិះបាន ៥២០គ.ម
- 2021-11-23 01:24:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Maxus ចេញឡានវ៉ែនអគ្គិសនីថ្មី ក្នុងកាប៊ីនមានអេក្រង់ ១០គ្រឿង សាកពេញជិះបាន ៥២០គ.ម
ចន្លោះមិនឃើញ
រថយន្តអគ្គិសនី និងរថយន្តប្រភេទវ៉ែនប្រណីត គឺជាអាជីវកម្មដ៏ធំមួយនៅក្នុងប្រទេសចិន ដូច្នេះក្រុមហ៊ុន SIAC បានក្តោបរឿង ២ នេះចូលគ្នា ដើម្បីបង្កើតចេញជារថយន្តថ្មី ហៅថា Maxus Mifa 9។
រហស្សនាម "រថយន្តវ៉ែនអគ្គិសនីប្រណីតខ្នាតធំដំបូងបង្អស់លើលោក” (World’s First Full-size Luxury Electric Van) រថយន្ត Maxus Mifa 9 នេះ នឹងផ្តល់នូវកាប៊ីនខាងក្នុងធំទូលាយ បូកផ្សំជាមួយនឹងកម្រិតផាសុកភាព និងបច្ចេកវិទ្យាដ៏វៃឆ្លាត ថែមទៀតផង។
Maxus Mifa 9 មានតួខ្លួនសរុបប្រវែង ៥,២៧ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ៣,២ម៉ែត្រ ដែលមានន័យថា រថយន្តវ៉ែននេះធំជាងរថយន្ត Mercedes-Maybach GLS ទៅទៀត។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វាមានបំពាក់អេក្រង់បង្ហាញព័ត៌មាន និងកម្សាន្តដ៏ធំ ដែលស្ទើរតែលាតពេញផ្ទៃតាប្លូខាងមុខ។ មិនតែប៉ុណ្ណោះ បើរាប់ពីចំនួនវិញ Mifa 9 បានបំពាក់អេក្រង់សរុបចំនួន ១០ រួមទាំងអេក្រង់កម្សាន្តសម្រាប់កៅអីផ្នែកខាងក្រោយ និង អេក្រង់នៅលើកន្លែងដៃទៀត ផងដែរ។
ក្រៅពីមានកៅអីឡូយបែបនេះ រថយន្តវ៉ែនអគ្គិសនីខាងលើក៏បានបំពាក់ប្រព័ន្ធជំនួយការបើកបរវៃឆ្លាត ដោយក្នុងនោះរួមទាំងមុខងារ Narrow Road Traffic, Automatic Lane Change, Emergency Avoidance Assist និង Smart Parking Technology ផងដែរ។
សូមបញ្ជាក់ថា រថយន្ត Maxus Mifa 9 មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៩០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៣២៣ម៉ាយ៍ ឬ ៥២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Maxus ក៏មានគម្រោងបញ្ចេញប្រភេទ Long-range នៅក្នុងឆ្នាំ២០២៣ ដែលផ្តល់ចម្ងាយបើកបរដល់ទៅ ៤០៤ម៉ាយ៍ ឬ ៦៥០គីឡូម៉ែត្រ ឯណោះ។
រថយន្ត Maxus Mifa 9 នឹងចេញលក់នៅក្នុងប្រទេសចិន នាខែឧសភា ឆ្នាំ២០២២ ជាមួយនឹងតម្លៃចាប់ពី ៤២ ២៥០ដុល្លារ សម្រាប់ម៉ូដែល Cloud On The Prairie និង ៥៩ ៤៨០ដុល្លារ សម្រាប់ម៉ូដែល Splendid Mountain Edition។ វាក៏នឹងមានលក់នៅលើទីផ្សារអឺរ៉ុបផងដែរ៕