• 2021-11-15 07:20:22
  • ព័ត៌មាន

ចំណុចសំខាន់ៗ៥យ៉ាង ដែលពិសេសសម្រាប់រថយន្ត Maxus G50

  • 2021-11-15 07:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលអ្នកបានដឹងហើយអំពីរថយន្តលក្ខណៈគ្រួសារមួយចំនួនពីយីហោរថយន្តល្បី២ជាច្រើនក្នុងប្រទេសកម្ពុជា ដែលផ្តល់ឱ្យអ្នកទិញនូវតម្លៃសមរម្យ និងលក្ខណៈពិសេសៗ។ បច្ចុប្បន្ននេះផងដែរ ដើម្បីអនុញ្ញាតឱ្យគ្រួសារកម្ពុជារបស់យើងអាចមានលទ្ធភាពទិញរថយន្តលក្ខណៈគ្រួសារស៊េរីថ្មីបាន និងដើម្បីទ្រទ្រង់ការបើកបរឬការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេ ក្រុមហ៊ុន Maxus Cambodia បានបង្ហាញ និងដាក់លក់នូវរថយន្តប្រភេទ MPV 8កៅអីស៊េរីថ្មីរបស់គេគឺ Maxus G50 ដែលផ្តល់ឱ្យអ្នកទិញកាន់តែមានផាសុកភាពពីទំហំធំទូលាយរបស់វា រួមជាមួយនឹងចំណុចពិសេសៗជាច្រើន។ ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរថយន្តគ្រួសារនេះ Sabay នឹងបង្ហាញពីចំណុច៥យ៉ាង ដែលយើងចូលចិត្ត និងជាលក្ខណៈពិសេសរបស់ Maxus G50 បន្ទាប់ពីយើងសាកល្បងបើកបរវាហើយ។

១. ទំហំធំទូលាយនិងតម្លៃសមរម្យ៖ បើនិយាយពីទំហំរបស់ Maxus G50 គឺវាមានកន្លែងធំទូលាយសម្រាប់កៅអីអង្គុយ និងកន្លែងដាក់ជើង។ វាមានបណ្តោយប្រវែង ៤៨២៥មម ទទឹង ១៨២៥មម និងកម្ពស់ ១៨០០មម។ ចំណុចពិសេសនេះធ្វើឱ្យរថយន្តនេះក្លាយជារថយន្តប្រភេទ MPV ដែលមានប្រវែងវែងបំផុតដែលលោកអ្នកអាចទទួលបានក្នុងតម្លៃរបស់វាចាប់ពី ៣៧ ០០០ដុល្លារប៉ុណ្ណោះ។ ទំហំ និងប្រវែងទទឹងរបស់វាគឺមានភាពធំល្អ ដែលវាបានភ្ជាប់មកជាមួយទំហំកាន់តែល្អប្រសើរសម្រាប់អ្នករួមដំណើរទាំងអស់ និងសមត្ថភាពខ្ពស់ក្នុងការដឹកទំនិញបានកាន់តែប្រសើរ។ វាបានភ្ជាប់មកជាមួយទំហំចំណុះប្រហែល ២០០០លីត្រនៃផ្នែកខាងក្នុងរថយន្ត និងបន្ទុកធ្ងន់ដែលអាចផ្ទុកបានរហូតដល់ ៥០០គីឡូក្រាម។

២. ការផ្តល់នូវថាមពលម៉ាស៊ីនខ្លាំង និងរលូនល្អ៖ រថយន្ត Maxus G50 គឺមិនដូចគូប្រជែងរបស់ខ្លួនដែលមានតម្លៃដូចគ្នា ប៉ុន្តែ Maxus G50 ភ្ជាប់មកជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ដែលផលិតថាមពលបាន ១៦៧សេះ និងកម្លាំងរមួល ២៥០ញូ៊វតុនម៉ែត្រ ដែលបញ្ជូនថាមពលទៅកាន់កង់ខាងមុខតាមរយៈប្រអប់លេខអូតូ DCT ៧វគ្គ។ ខណៈពេលដែល Maxus G50 បានបំពាក់នូវម៉ាស៊ីនតូចល្មមតែវាបានបន្ថែមនូវតួបូ ដែលធ្វើឱ្យវាផ្តល់នូវការសន្សំសំចៃខ្ពស់លើការចំណាយលើប្រេងឥន្ធនៈ និងការចំណាយទាបនៃថ្លៃបង់ពន្ធផ្លូវ ដែលជាចំណុចល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដោយមានការចំណាយតិចតួចនៅពេលអ្នកប្រើរថយន្ត MPV នេះ។

៣. កៅអីអង្គុយដែលអាចបត់បាន៖ កន្លែងអង្គុយផ្នែកខាងក្នុងរបស់ Maxus G50 ភ្ជាប់មកជាមួយកន្លែងអង្គុយដែលអាចលៃតម្រូវនិងបត់បាន។ នេះគឺអនុញ្ញាតឱ្យកៅអីជួរទីពីរអាចបត់និងរំកិលទៅមុខបានដើម្បីឱ្យមានកន្លែងកាន់តែទូលាយសម្រាប់កៅអីផ្នែកខាងក្រោយ។ ចំណុចពិសេសនេះគឺបានផ្តល់នូវផាសុកភាពបំផុតសម្រាប់អ្នករួមដំណើរដែលអង្គុយនៅកៅអីជួរទីបី។ ជាការពិតណាស់ សូម្បីតែអ្នកផ្លាស់ទីកៅអីជួរទីពីរបន្តិច ប៉ុន្តែអ្នកនៅតែអាចទទួលបាននូវភាពធំទូលាយល្អជាមួយនឹងទីតាំងអង្គុយប្រកបដោយផាសុកភាព ហើយរថយន្ត Maxus G50 បានផ្តល់នូវកៅអីជួរទី៣កម្ពស់ខ្ពស់ជាងកៅអីជួរទី៣មួយអ៊ីញ ដែលវាពិតជាល្អក្នុងការពិចារណាលើរថយន្តនេះ។

៤. ដំបូលលើ Sunroof & ផ្នែកម៉ាស៊ីនត្រជាក់៖ ការផ្តល់នូវភាពត្រជាក់គឺជាចំណុចពិសេសមួយផ្សេងទៀតរបស់ Maxus G50។ ជាមួយនឹងដំបូលលើបើកបែប Panoramic Sunroof គឺបានផ្តល់នូវខ្យល់អាកាសបរិសុទ្ធជាច្រើនអាចចូលទៅក្នុងកាប៊ីនរថយន្ត ដើម្បីបន្ថែមភាពរីករាយជាមួយនឹងខ្យល់ធម្មជាតិ និងទេសភាពដ៏ស្រស់ស្អាត។ លើសពីនេះ Maxus G50 ផ្តល់នូវរន្ធខ្យល់A/C សម្រាប់ផ្នែកខាងមុខ និងខាងក្រោយ ដើម្បីផ្តល់ភាពត្រជាក់ដល់អ្នកដំណើរទាំងអស់ដែលនៅក្នុងរថយន្ត។ រថយន្ត MPV ដ៏ធំនេះក៏បានភ្ជាប់មកជាមួយឧបករណ៍បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់នៅកៅអីជួរទី២ដែលផ្តល់ឱ្យពួកគេកាន់តែងាយស្រួល និងទទួលបាននូវភាពត្រជាក់ដែលពួកគេត្រូវការ។ មិនត្រឹមតែប៉ុណ្ណោះ វាមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ ដែលលោកអ្នកអាចទទួលបានភាពត្រជាក់ត្រឹមត្រូវនៅក្នុងរថយន្ត។

៥. មុខងារផ្នែកខាងក្នុង៖ Maxus G50 ភ្ជាប់មកជាមួយមុខងារដ៏អស្ចារ្យដូចជា សោឆ្លាតវៃ smart key, ឧបករណ៏សាកថ្មទូរសព្ទឥតខ្សែ, តាប់ឡូឌីជីថលដ៏ទាន់សម័យ, រន្ធ USB ជាច្រើនដែលមានសូម្បីតែកៅអីជួរទីបីដែលអ្នករួមដំណើរអាចប្រើបាន កាមេរ៉ា ៣៦០ ជាមួយសេនស័រដែលបង្កើនភាពងាយស្រួលនិងសុវត្ថិភាព។ មុខងារជាច្រើននៅលើដៃចង្កូតដែលលោកអ្នកគ្រប់គ្រងនិងបញ្ផាបានទៅលើការបើកបររថយន្ត និងតន្ត្រីទៅកាន់អេក្រង់កម្សាន្តនានា បូករួមទាំងមុខងារពិសេសៗជាច្រើន ដើម្បីធ្វើឱ្យរថយន្ត Maxus G50 នេះក្លាយជារថយន្តគ្រួសារដ៏ពេញនិយម។

Maxus G50 វាមានលក្ខណៈពិសេសដែលធ្វើឱ្យវាក្លាយជារថយន្តដែលទំនើប។ ចាប់ពីទំហំដ៏ធំរបស់វារួមជាមួយតម្លៃសមរម្យ រហូតដល់បច្ចេកវិទ្យាថ្មីទាន់សម័យ វាពិតជារថយន្តដែលសក្តិសមក្នុងបញ្ជីនៃប្រភេទរថយន្ត MPV ដែលអ្នកត្រូវការ។ ការធានារយៈពេល៥ឆ្នាំដែលជាទំនុកចិត្តខ្ពស់សម្រាប់រថយន្ត Maxus G50 ។ ប្រសិនបើអ្នកចាប់អារម្មណ៏នៅលើរថយន្ត Maxus G50 លោកអ្នកអាចអញ្ផើញបើកសាកល្បងនៅអគារតាំងបង្ហាញរថយន្តរបស់ពួកគេ ដើម្បីទទួលបានបទពិសោធន៍ថ្មី និងទទួលបាននូវប្រម៉ូសិនពិសេសពី Maxus៕

អត្ថបទ៖ សំភី

មតិយោបល់