• 2021-11-05 09:42:54
  • ផលិតផលថ្មី

ពណ៌ស្រស់ៗល្អណាស់! ទូរសព្ទ realme ចេញថ្មីត្រូវចិត្តអ្នកលេងហ្គេមខ្លាំងបំផុត

  • 2021-11-05 09:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទប្រភេទ flagship ថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន realme បានប្រកាសចេញមកហើយនោះគឺម៉ូឌែល realme GT Neo 2 មានសមត្ថភាពខ្ពស់ ត្រូវចិត្តអ្នកចូលចិត្តលេងហ្គេមលើទូរសព្ទដៃ។

អ្វីដែល​គួរឱ្យចាប់អារម្មណ៍ត្រង់ ការឌីហ្សាញរូបរាងលើស្មាតហ្វូននេះលេចធ្លោទាក់ភ្នែក។ តាមការអះអាងពី realme បានឲ្យដឹងថា ស្នាដៃនេះមានការចូលរួមពី Realme Design Studio ប្រមូលផ្តុំដោយអ្នកឌីហ្សាញល្បីៗលំដាប់ពិភពលោកជាច្រើនរូប។

សម្រាប់​ GT Neo 2 ពណ៌បៃតងមាន​ឆ្នូតពណ៌ខ្មៅធំមួយខ្សែនិងតូចមួយខ្សែសរសេរ​ពាក្យ «DARE TO LEAP» យ៉ាងស្រស់ស្អាត។ រីឯ​ផ្នែកសន្ទះខាងក្រោយនៅ​មានជម្រើសពណ៌ច្រើនទៀតដូចជា៖ ពណ៌បៃតង ខៀវ និងខ្មៅជាដើម។

លក្ខណៈសម្បត្តជារួមធំៗមានដូចជា៖ ប្រើបន្ទះឈីប Snapdragon 870 5G អេក្រង់ 120Hz E4 ប្រភេទ AMOLED មានឆ្នាំងសាកលឿន 65W SuperDart Charge មានថ្មធំដល់ទៅ 5000 mAh មានបច្ចេកវិទ្យាកាត់បន្ថយកម្ដៅទូរសព្ទ Stainless Steel Vapor Cooling Plus និងមានកាមេរ៉ាក្រោយប្រភេទ AI ទំហំ 64MP AI ងាយស្រួលថតបែប Street Photography Mode ថែមទៀតផង។

កាមេរ៉ា​ក្រោយទាំង ៣ គ្រាប់នោះមាន​ 64MP (កាមេរ៉ាមេ), 8MP ultra wide angle និង 2MP (macro) និងមានឡេន​ទម្លុះអេក្រង់ដែលបង្កប់​កាមេរ៉ាមុខទុកសែលហ្វី។ ឆ្នាំងសាកនេះ​មានសមត្ថភាពសាកថ្មពី ០ ទៅ ១០០% ចំណាយពេលតែ ៣៦ នាទីប៉ុណ្ណោះប៉ុន្តែមិនមាន​ឆ្នាំងសាក​ឥតខ្សែនោះទេ។

តម្លៃនៅទីផ្សារក្រៅស្រុក មានពីរជម្រើស RAM 8GB មេម៉ូរី 128GB ខ្ទង់ ៤២៥ដុល្លារ រីឯជម្រើស RAM 12GB មេម៉ូរី 256GB ខ្ទង់ ៤៧៥ ដុល្លារ

អត្ថបទ៖ រក្សា

មតិយោបល់