• 2021-09-28 03:41:22
  • គន្លឹះ

វីដេអូប្រាប់តិចនិចមើល iPhone ធ្លាប់ត្រូវគេប្រើរួចឬនៅ ដឹងច្បាស់ៗចេញលទ្ធផលភ្លាមៗ

  • 2021-09-28 03:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«iPhone ខ្ញុំទិញថ្មីតាសបង! ម្ចាស់ហាងគេហែកប្រអប់ឲ្យមើលមុខខ្ញុំទៀត!...[គេអត់ដែលមើលអញ្ចឹងទេ!] ខ្ញុំប្រាប់ហើយប្រាប់ទៀតព្រោះភ្ញៀវច្រើននាក់ហើយ ធ្លាប់ជួបបញ្ហាហ្នឹង! ដូចនេះ ខ្ញុំនឹងចែករំលែកគន្លឹះមួយទុកជាចំណេះដឹងទូទៅ ពេលដឹងរួចហើយទៅទិញហាងឯណាក៏បានដែរ។»

នៅក្នុងទូរសព្ទគ្រប់ផលិតផល iPhone គឺមានពាក្យ 'IMEI' មានន័យថា គឺជាលេខសម្គាល់តួម៉ាស៊ីន ឬលេខតួលើសំបក។ ត្រង់នេះបើធៀបគ្នាវាមិនខុសអីពី រថយន្តនោះទេ គឺវាមានលេខ ដើម្បីសម្គាល់អាចឲ្យម្ចាស់រថយន្តទាំងឡាយ ស្វែងរកព័ត៌មានជាក់លាក់ពី ម៉ាស៊ីន ឆ្នាំផលិត ឬពណ៌រថយន្តជាដើម។

តាមរយៈវីដេអូខ្លីរបស់ម្ចាស់ហាង EK mobile store បាននិយាយថា៖ «បើចង់បញ្ជាក់ពាក្យម្ចាស់ហាងប្រាប់យើងថា ទូរសព្ទនោះថ្មីបកប្រអប់ពិតមែន អ្នកគ្រប់គ្នាគ្រាន់តែកាន់ប្រអប់បង្វិលរកពាក្យថា IMEI (ដូចរូប) មានលេខលើបារកូដ នៅខាងក្រោមនៃប្រអប់ រួចយកលេខជាង ២០ ខ្ទង់នោះទៅ search ក្នុងវិបសាយមួយឈ្មោះថា iunlocker.com រួចហើយបញ្ចូលលេខ IMEI នោះទៅ បន្ទាប់មកចុចពាក្យថា "Check" លទ្ធផលនឹងបង្ហាញមកភ្លាមៗលោតផ្ទាំងព័ត៌មានមួយប្រាប់អ្នកទាំងអស់ដូចជា ម៉ូឌែល, ទំហំ GB ឬពណ៌។»

វិបសាយ iunlocker

ត្រង់ចំណុចនេះ សូមកំណត់សម្គាល់លើពាក្យមួយឃ្លាគឺ Pass First Activations បើទូរសព្ទថ្មីចេញពាក្យថា No ឯពាក្យ Apple Care ក៏ចេញពាក្យ No ដូចគ្នា។ រីឯផ្ទាំងព័ត៌មានផ្សេងទៀតចេញពណ៌បៃតងទាំងអស់គ្មានចេញថ្ងៃខែអ្វីទេ មានន័យថា ប្រអប់និងទូរសព្ទក្នុងប្រអប់នោះថ្មីសន្លាងពិតមែន ម្ចាស់ហាងមិនភូតភរមិនធ្វើស៊ីអ្នកទេ។

ដើម្បីឱ្យជ្រាបច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

ប្រសិនបើពាក្យមួយឃ្លា Pass First Activations ចេញពាក្យថា Yes ឯអក្សរខាងក្រោមៗទៀតលោតចេញពណ៌ក្រហមនិងខ្មៅទាំងអស់ មានទាំងថ្ងៃខែឆ្នាំជាក់លាក់ផងនោះដូចជា Estimated Purchase Date មានន័យថា ទូរសព្ទនោះទិញថ្ងៃណា បើកប្រអប់ activate ថ្ងៃណាជាក់លាក់ ដូចនេះវាជា ករណីទូរសព្ទចាស់ ធ្លាប់ត្រូវគេប្រើ។ ប្រអប់និងទូរសព្ទក្នុងប្រអប់នោះមិនមែនថ្មីសន្លាងទេ ម្ចាស់ហាងលក់ឲ្យដោយមិនស្មោះត្រង់ភូតភរ ធ្វើស៊ីចង់បានតែលុយអ្នកប៉ុណ្ណោះ៕

អត្ថបទ៖ រក្សា

មតិយោបល់