- 2021-09-28 01:59:36
- ប្រវត្តិបច្ចេកវិទ្យា
ការវិវឌ្ឍគ្រប់ជំហាន iPhone ទាំង៣៣ម៉ូឌែល តាំងពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន
- 2021-09-28 01:59:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការវិវឌ្ឍគ្រប់ជំហាន iPhone ទាំង៣៣ម៉ូឌែល តាំងពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន
ចន្លោះមិនឃើញ
ចាប់ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន Apple បានប្រកាសចេញ iPhone ប្រមាណ ៣៣ម៉ូឌែល និងបានធ្វើការវិវឌ្ឍជាច្រើនដំណាក់កាល។ ហើយពីមួយដំណាក់កាលទៅមួយដំណាក់កាល គឺមានការផ្លាស់ប្ដូរដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖
ឆ្នាំ២០០៧ / iPhone Original ជាស្មាតហ្វូនដំបូងរបស់ Apple។ គាំទ្រកាប៉ះបញ្ជារ Multi-touch, ប្រើ Proximity sensor សម្រាប់បិទបើកអេក្រង់ពេលខលទូរសព្ទ និងមានបំពាក់ iPhone OS ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើ ត្បិតវាអាចដំណើរការកម្មវិធីច្រើនដំណាលគ្នា ដូចជាកំពុងស្ដាប់ចម្រៀង អាចទទួលទូរសព្ទ និងផ្ញើអ៊ីមែលជាដើម,...
ឆ្នាំ២០០៨ / iPhone 3G មាន App Store សម្រាប់ទាញយកកម្មវិធី និងគាំទ្រសេវា 3G,...
ឆ្នាំ២០០៩ / iPhone 3GS គាំទ្រការថតវីដេអូ និងមានមុខងារ Voice Control បញ្ជារដោយសំឡេង,...
ឆ្នាំ២០១០ / iPhone 4 វាប្ដូររូបរាងពីមូលទាលទៅជ្រុងដំបូង, បំពាក់កាមេរ៉ាមុខដំបូង, មានភ្លើង Flash LED,...
ឆ្នាំ២០១១ / iPhone 4s មានមុខងារ Siri ដំបូង, អាចថតវីដេអូ Full HD, ប្រើស៊ីមកាត nano,...
ឆ្នាំ២០១២ / iPhone 5 ប្ដូរមកប្រើខ្សែសាក Lightning, ប្រើសេវា 4G, ប្ដូររូបរាងទ្រវែង ស្ដើងនិងស្រាលជាងមុន,...
ឆ្នាំ២០១៣ / iPhone 5c មានរូបរាងដូច iPhone 5s គ្រាន់តែវាប្រើតួខ្លួនជ័រ និងមានជម្រើសច្រើនពណ៌,...
ឆ្នាំ២០១៣ / iPhone 5s ប្រើ Touch ID ដំបូង, អាចថតវីដេអូ Slo-motion, មានភ្លើង Flash LED ពីរគ្រាប់,...
ឆ្នាំ២០១៤ / iPhone 6 ប្រើអេក្រង់ Retina HD ដំបូង, ប្ដូររូបរាងទាំងស្រុងឱ្យមានកម្រាស់ស្ដើងជាមុន,...
ឆ្នាំ២០១៤ / iPhone 6 Plus ស្មាតហ្វូនអេក្រង់ធំរបស់ Apple ដំបូង ទំហំ ៥,៥អ៊ិញ, មានប្រព័ន្ធទប់លំនឹងលើកាមេរ៉ា,...
ឆ្នាំ២០១៥ / iPhone 6s & 6s Plus ប្រើ Touch ID ស្គេនបានលឿនជាងមុន, នឹងប្រើអេក្រង់ប្រភេទ 3D Touch ដំបូង,...
ឆ្នាំ២០១៦ / iPhone SE ជំនាន់ដំបូង វាប្រើរូបរាងដូច iPhone 5 ប៉ុន្ដែមានការអាប់ឌែតរាល់ចំណុចផ្សេងៗឱ្យប្រសើរជាងមុន
ឆ្នាំ២០១៦ / iPhone 7 បំពាក់មុខងារស្ដង់ដារការពារជ្រាបនិងធូលីដំបូង, ប្រើឧបករណ៍បំពងសំឡេងពីរគ្រាប់ដំបូង, មានប្រព័ន្ធរំញ័រកន្ត្រាន់ Taptic engine និងប៊ូតុង Home ប្រភេទ 3D ធន់នឹងការសង្កត់,...
ឆ្នាំ២០១៦ / iPhone 7 Plus ប្រើកាមេរ៉ាក្រោយ ២គ្រាប់ ដំបូង, គាំទ្រការថតរូបបែប Portrait,
ឆ្នាំ២០១៧ / iPhone 8 & Plus ប្រើខ្នងកញ្ចក់ដំបូង, គាំទ្រសាកថ្មដោយមិនប្រើខ្សែ, មុខងារ True Tone display ជំនួយដល់ភ្នែកអ្នកប្រើ, រន្ធបំពងសំឡេងឮជាងមុន ២៥%,...
ឆ្នាំ២០១៧ / iPhone X ស្មាតហ្វូនដំបូងប្រើអេក្រង់លាតពេញតួខ្លួន, គ្មានប៊ូតុង Home, ប្រើមុខងារ Face ID ដំបូង,...
ឆ្នាំ២០១៨ / iPhone XR ជាស្មាតហ្វូនអេក្រង់លាតកម្រិតថវិកា, ប្រើអេក្រង់ Liquid Retina Display, មានជម្រើសច្រើនពណ៌, កាមេរ៉ាក្រោយតែមួយគ្រាប់...
ឆ្នាំ២០១៨ / iPhone Xs & Xs Max ប្រើអេក្រង់ Super Retina Display, អាចកែកម្រិតព្រាលពេលថតបាន, គាំទ្រមុខងារ Smart HDR,...
ឆ្នាំ២០១៩ / iPhone 11 ប្រើលែន Wide ដំបូង, មានកញ្ចក់រឹងមាំ និងថ្មកាន់ជាងមុន,...
ឆ្នាំ២០១៩ / iPhone 11 Pro & Pro Max ប្រើអេក្រង់ Super Retina XDR ដំបូង, មានលែន Ultra Wide ដំបូង,
ឆ្នាំ២០២០ / iPhone SE ជំនាន់ទី២ ជាជំនាន់ SE ដំបូងអាចសាកថ្មដោយមិនប្រើខ្សែ និងអាចថតរូបបែប Portrait
ឆ្នាំ២០២០ / iPhone 12 & 12 mini គាំទ្រសេវា 5G ដំបូង, មានតួខ្លួនឆក់អាចសាកជាមួយ MagSafe, អាចថតវីដេអូ មានសំឡេង surround sound
ឆ្នាំ២០២០ / iPhone 12 Pro & Pro Max បំពាក់សែនស័រ LiDAR ដំបូង ជំនួយដល់ការថតងងឹត ជម្រៅផ្ទៃព្រិលនៃរូប, មានកម្រិត Optical zoom 2.5x និងគាំទ្រការថត ProRAW
ឆ្នាំ២០២១ / iPhone 13 & 13 mini ថ្ងាសឆកតូចជាងមុន ២០%, ថ្មកាន់ និងទំហំផ្ទុកធំជាងមុន, មានមុខងារថតកុន Cinematic mode,...
ឆ្នាំ២០២១ / iPhone 13 Pro & Pro Max ប្រើអេក្រង់ Pro-motion មាន refresh rate 120Hz ដំបូង, ទំហំផ្ទុកធំមិនធ្លាប់មាន 1TB, មានមុខងារថតវីដេអូ ProRes ងាយស្រួលដល់ការ edit,...
សរុបមក នេះជាការវិវឌ្ឍស្មាតហ្វូនដ៏ច្រើនជំនាន់របស់ Apple ដែលមកដល់ពេលនេះ បច្ចេកវិទ្យារបស់ iPhone បានឈានដល់ ការប្រើបន្ទះឈីបខ្លាំង A15 Bionic, អេក្រង់លាតពេញតួខ្លួន 120Hz ថ្ងាសឆកតូចជាងមុន ២០%, ប្រើកាមេរ៉ា៣គ្រាប់ មានលែន Ultra wide, លែន Wide បំពាក់ប្រព័ន្ធទប់លំនឹង Senor Shift OIS និងលែន Telephoto មានកម្រិត Optical zoom 3x, មានមុខងារថតវីដេអូខ្នាតកុន Cinematic mode។
ក្រៅពីនេះ iPhone ក៏ឈានដល់ទំហំផ្ទុកធំចាប់ពី 128GB រួមទាំងឡើងធំអស់ដល់ 1TB និងប្រព័ន្ធប្របត្តិការមានស្ថិរភាព iOS 15 ផងដែរ៕