• 2021-09-02 03:33:21
  • ចំណេះដឹង

ចំណុច​ល្អ​ៗ ក្នុង​ការ​រៀបចំ​រថយន្ត​សម្រាប់​ដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​

  • 2021-09-02 03:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រៀបចំ​សម្ភារៈ​ ក្នុង​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​ សម្រាប់​ដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​ អាច​ផ្ដល់​ផល​ល្អ​ ចំណេញ​ទាំង​កន្លែង​ និង​ប្រេងសាំង​ ដោយសារ​ទម្ងន់​កាន់​តែ​ធ្ងន់​ ម៉ាស៊ីន​ក៏​ត្រូវ​ប្រឹង​ខ្លាំង​ដែរ​។

១) រៀប​ចំ​សម្ភារៈ​ចាំ​បាច់​ ក្នុង​ប្រអប់​ដាក់​ក្រោម​កៅអី​រថយន្ត​ មាន​ដូចជា​ ពិល​ជាមួយ​ថ្ម​បន្ថែម​, ខ្សែ​រឹងមាំ​ប្រហែល​ ១២ហ្វីត​, ឧបករណ៍​វាស់​សំពាធ​កង់​, ដុំស្កុត​, ដេក​កាប់​, ទុលវីស​ (មុខ​បួន​ និងមុខ​ពីរ​), ជីឡាវ​, ក្រណាត់​ជូត​ និង​ស្រោមដៃ​។ ក្នុង​នោះ​ក៏​គួរ​មាន​សម្ភារៈ​រុំ​របួស​មួយ​សម្រាប់​ផង​ដែរ​។

២) បត់​សំលៀកបំពាក់​ និង​សម្ភារៈ​ប្រើ​ផ្ទាល់​ខ្លួន​ក្នុង​បន្ទប់​ទឹក​ ដាក់​ក្នុង​កាបូប​ រួច​ដាក់​នៅ​កៅអី​ផ្នែក​ខាងក្រោយ​ ឬ​ខ្លប់​ក្រោយ​រថយន្ត​។

៣) គួរ​ដាក់​កង់​ ឬ​សម្ភារៈ​កីឡា​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត​ ប៉ុន្តែ​ប្រាកដ​ថា​ មិន​រារាំង​របស់របរ​សំខាន់​ៗ។ ប្រអប់​ដាក់​ឥវ៉ាន់​ភ្ជាប់​នៅ​ដំបូល​រថយន្ត​ក៏​អាច​សម្រួល​កន្លែង​បាន​ច្រើន​ផង​ដែរ​។

៤) គួរ​មាន​ទឹក​សម្រាប់​សម្អាត​ធូលី​ ឬ​សារធាតុ​នានា​, ថង់​ប្លាស្ទិក​ដាក់​សំរាម​, ក្រណាត់​ទុក​ជូត​, ឆ្នាំង​សាក​ទូរសព្ទ​ និង​ម៉ាស៊ីន​ GPS នៅ​ក្នុង​ថ្នក់​ខាងមុខ​រថយន្ត​។

៥) មាន​សៀវភៅ​ (ជា​សំឡេង​), តន្ត្រី​ និង​តុក្កតា​សម្រាប់​ក្មេង​ៗ (បើ​មាន​តម្រូវ​ការ​)។ ក៏​គួរ​មាន​ធុង​ទឹកកក​ សម្រាប់​ដាក់​ភេសជ្ជៈ​ ឬ​រក្សា​គុណភាព​ចំណីអាហារ​ជា​បណ្ដោះអាសន្ន​ផង​ដែរ​ ដើម្បី​កុំ​ឲ្យ​ពិបាក​ អំឡុង​ពេល​ធ្វើ​ដំណើរការ​៕

ប្រភព៖ USAtoday ប្រែសម្រួល៖ ប៊ុនធឿន

មតិយោបល់