• 2021-08-18 09:27:18
  • គន្លឹះ

សាកឬនៅ? កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ និយាយឲ្យទូរសព្ទស្ដាប់រត់ជាអក្សរខ្មែរ

  • 2021-08-18 09:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទឬ កម្មវិធី Khmer ASR អាប់ឌែតជំនាន់ថ្មី ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពនៃកម្មវិធីនេះ ដោយក្រុមការងារស្រាវជ្រាវបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

បច្ចេកវិទ្យានេះ អាចអនុញ្ញាតឱ្យសហគមន៍អ្នកស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា អាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធឬបច្ចេកវិទ្យាដទៃទៀតប្រើប្រាស់លើការងារសំខាន់ៗដូចខាងក្រោម៖

-បំពាក់ជាបច្ចេកវិទ្យាជំនួយដល់ជនពិការក្នុងការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ។

-បង្កើតជាបច្ចេកវិទ្យាបញ្ជាដោយសំឡេង (Voice Command) ជាភាសាខ្មែរ ទៅលើវត្ថុ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។

-ជួយសម្រួល និងពន្លឿនការអនុវត្តការងារប្រចាំថ្ងៃ មានជាអាទិ៍ដូចជា៖ ការងារកត់ត្រានៅក្នុងកិច្ចប្រជុំ និងកម្មវិធីផ្សេងៗដែលពុំមានសម្លេងរំខានខ្លាំង ដូចជាការបំប្លែងសំឡេងសន្ទរកថាទៅជាអត្ថបទសរសេរ, ការបំប្លែងសំឡេងបង្រៀនទៅជាអត្ថបទសរសេរនៅក្នុងការងារបណ្តុះបណ្តាល។

“កម្មវិធីបំប្លែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer Automatic Speech Recognition – Khmer ASR)” គឺជាប្រព័ន្ធដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ក្នុងការបំប្លែងសំឡេងនិយាយនិងឯកសារជាសំលេងជាភាសាខ្មែរ ទៅជាអត្ថបទសរសេរដោយ ស្វ័យប្រវត្តិ។

ប្រព័ន្ធនេះត្រូវបានបង្កើតឡើងទាំងស្រុងដោយការប្រើប្រាស់វិធីសាស្រ្តរួមបញ្ចូលគ្នារវាង Statistical Learning និង Deep Learning ដែលជាវិធីសាស្រ្តថ្មី​សម្រាប់បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម បំប្លែងសំឡេងនិយាយ ទៅជា អត្ថបទសរសេរ សម្រាប់ភាសាដែលមានលក្ខណៈស្មុគស្មាញ និងមានទិន្នន័យតិចក្នុងទម្រង់ឌីជីថល។

ទស្សនាវីដេអូខាងក្រោម៖

សូមបញ្ជាក់ថា កម្មវិធី Khmer ASR គឹជាសមិទ្ធផលនៃការស្រាវជ្រាវ ហើយត្រូវបានដាក់អោយដំណើរការប្រើប្រាស់ជាសាធារណៈដែលមិនមែនជាលក្ខណៈសេវាកម្ម។

សម្រាប់ការប្រើប្រាស់ប្រព័ន្ធនេះក្នុងគោលបំណងដោយឡែកណាមួយ សូមធ្វើការទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈ គេហទំព័ររបស់ប្រព័ន្ធ Khmer ASR - cadt.edu.kh/khmer-asr

ដោនឡូតកម្មវិធីនេះខាងក្រោម៖ -សម្រាប់ Android: http://bit.ly/KhmerASRAndroid

-សម្រាប់ iOS: http://bit.ly/KhmerASR

អត្ថបទ៖ រក្សា

មតិយោបល់