- 2021-08-16 05:58:21
- ប្រវត្តិបច្ចេកវិទ្យា
ព្រោះសំនួរមួយឃ្លានេះ ធ្វើឲ្យ Bill Gate ក្លាយជាមហាសេដ្ឋីដល់សព្វថ្ងៃ
- 2021-08-16 05:58:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះសំនួរមួយឃ្លានេះ ធ្វើឲ្យ Bill Gate ក្លាយជាមហាសេដ្ឋីដល់សព្វថ្ងៃ
ចន្លោះមិនឃើញ
កំពូលមហាសេដ្ឋីបច្ចេកវិទ្យាដែលមានប្រាក់រាប់ពាន់លានដុល្លារ លោក Bill Gate បានបង្ហើបថាជោគជ័យដល់សព្វថ្ងៃរបស់គាត់ គឺកើតឡើងដោយសំនួរដ៏មានតម្លៃមួយឃ្លាដែលកំពូលមហាសេដ្ឋីផ្នែកវិនិយោគលោក Warren Buffett ចោទសួរគាត់កាលពីទសវត្សឆ្នាំ ៩០។
សំនួរនោះគឺលោក Warren Buffet សួរថា "Microsoft ជាក្រុមហ៊ុនតូច ខណៈ IBM គឺធំខ្លាំងណាស់ ហេតុអ្វីអ្នកគិតថាអាចធ្វើល្អជាងពួកគេ ហើយពួកគេមិនអាចផ្ដួលផលិតផលដែល Microsoft ផលិត?” ។
មិនមានអ្វីឆ្លើយតបទៅ Warren Buffet ក្រៅពីយកមកវិភាគ និងពិចារណាយ៉ាងលម្អិត Bill Gate បានរកឃើញពីចំណុចខ្លាំងរបស់ Microsoft គឺអាចផលិតប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រតាមផ្ទះដែលងាយប្រើ ខណៈ IBM គិតសំខាន់តែអតិថិជនប្រភេទអាជីវកម្ម និងផលិតផលតម្រូវបច្ចេកទេសច្រើនទើបប្រើបាន។
ក្នុងសំនួរ និងចម្លើយនៃកំពូលមហាសេដ្ឋីទាំងពីរនេះចង់បង្ហាញថា ដើម្បីឲ្យផលិតផលមានអ្នកគាំទ្រច្រើន គឺត្រូវដឹងពីតម្រូវការ ភាពងាយស្រួល និងលទ្ធភាពនៃការចំណាយរបស់អតិថិជន៕