- 2021-08-04 07:54:27
- ចំណេះដឹង
រថភ្លើងមិនអាចឈប់បានភ្លាមៗ! ចុះវាត្រូវការចម្ងាយប៉ុន្មាន ដើម្បីបញ្ឃប់ល្បឿន?
- 2021-08-04 07:54:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថភ្លើងមិនអាចឈប់បានភ្លាមៗ! ចុះវាត្រូវការចម្ងាយប៉ុន្មាន ដើម្បីបញ្ឃប់ល្បឿន?
ចន្លោះមិនឃើញ
អ្នកប្រាកដជាដឹងហើយថា រថភ្លើងមិនអាចឈប់បានភ្លាមៗនោះទេ។ បើជា រថភ្លើងដឹកទំនិញ ជាមធ្យម ត្រូវការរយៈចម្ងាយពី ១ ទៅ ១.២៥ ម៉ាយ បើគិតជាគីឡូម៉ែត្រប្រមាណជា (១,៦ គីឡូម៉ែត្រទៅ ២ គីឡូម៉ែត្រ)។
ក្រោយក្បាលរថភ្លើងកំណត់ប្រើហ្រ្វាំង Emergency Brake បានពេញលេញ អំឡុងពេលរថភ្លើងបើកក្នុងល្បឿន ៥៥ម៉ាយក្នុងមួយម៉ោង(៨៨គីឡូម៉ែត្រ/ក្នុងមួយម៉ោង) អាចត្រូវការរយៈចម្ងាយឆ្ងាយជាង ២ គីឡូម៉ែត្រទៀត ដើម្បីបញ្ឈប់វា។
#ចុះតើវាខុសគ្នាយ៉ាងដូចម្តេច បើធៀបនិងយានយន្តដទៃទៀត?
បើតាមទិន្នន័យពី National Safety Council
ដូចនេះ ពេលដឹងថា រថភ្លើងកំពុងរត់លើផ្លូវ ចម្ងាយណាដ៏ដោយ អ្នកមិនគួរឆ្លងភ្លាមៗនោះទេ ត្រូវចាំឲ្យវាផុតសិន ព្រោះវាអាចឲ្យអ្នកគ្រោះថ្នាក់បាន ជាពិសេសពេលយប់៕
ប្រភព៖ minnesotasafety