- 2021-07-28 07:02:41
- ប្រវត្តិបច្ចេកវិទ្យា
មិនមែនសុទ្ធតែជោគជ័យទេ! Facebook ធ្លាប់បិទកម្មវិធីចំនួន ៣ ព្រោះខ្សត់អ្នកប្រើពេក
- 2021-07-28 07:02:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនសុទ្ធតែជោគជ័យទេ! Facebook ធ្លាប់បិទកម្មវិធីចំនួន ៣ ព្រោះខ្សត់អ្នកប្រើពេក
ចន្លោះមិនឃើញ
មិនប្រាកដថាគ្រប់យ៉ាងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Facebook អាចទទួលបានជោគជ័យនោះ ជាក់ស្ដែងដូចជាកម្មវិធីចាស់ៗចំនួន ៣ ហាក់ពិបាកក្នុងការទាក់ទាញចិត្តអ្នកប្រើប្រាស់ រហូតដល់ថ្នាក់ក្រុមហ៊ុនលោក Mark Zuckerberg ប្រកាសពីផែនការណ៍បិទចោលកាលពីអំឡុងឆ្នាំ២០១៨។
ដោយសង្កេតឃើញទំហំអ្នកប្រើប្រាស់នៅមានកម្រិត កម្មវិធី Hello, Moves និង tbh ដែលត្រូវផ្តាច់ចេញលែងឲ្យដំណើរការតទៅទៀត ក្នុងអំឡុងប៉ុន្មានសប្ដាហ៍បន្ទាប់ពីប្រកាស។
Hello ជាកម្មវិធីលើស្មាតហ្វូន Android បើកឲ្យប្រើកាលពីជាង ៣ ឆ្នាំ មុនក្នុងបីប្រទេសរួមមានប្រេស៊ីល នីហ្សេរីយ៉ា និងសហរដ្ឋអាមេរិក ជាប្រភេទ Dailer App មានមុខងាររៀបរៀងទិន្នន័យអ្នកប្រើប្រាស់លើ Facebook ជាមួយនឹងទិន្នន័យក្នុងស្មាតហ្វូន។
ក្រឡេកទៅមើល Moves ដែលក្រុមហ៊ុន Facebook ទិញយកកាលពីឆ្នាំ ២០១៤ អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់រក្សាទុកនូវសកម្មភាពប្រចាំថ្ងៃដូចជាការដើរ ការជិះកង់ និងការរត់ ពោលគឺទាក់ទងនឹងការធ្វើលំហាត់ប្រាណ។
មួយផ្សេងទៀត គឺ tbh ជាកម្មវិធីបណ្តាញសង្គមសម្រាប់សិស្សវិទ្យាល័យនៅសហរដ្ឋអាមេរិក ដែល Facebook ទើបជះលុយទិញយកកាលពីឆ្នាំទៅ ប៉ុន្តែគួរឲ្យសោកស្ដាយ បរាជ័យក៏ត្រូវកើតមានក្នុងពេលនេះតែម្តង៕