• 2021-07-22 05:09:52
  • គន្លឹះ

ចង់ដឹងគណនី Telegram មានអ្នកណាខ្លះលួច Log in ប្រើ អាចឆែកមើលកន្លែងនេះបាន

  • 2021-07-22 05:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ការ Log in ចូលប្រើគណនី Telegram ប្រព័ន្ធនឹងកត់ចំណាំទុកនូវឧបករណ៍ដែលបានប្រើប្រាស់ log in នោះ។ ដូចច្នេះបើមាននរណាលួចប្រើគណនី Telegram របស់អ្នក ដោយចន្លោះប្រហោងតាមប្រការណាមួយនោះ អាចឆែកមើលតាមរបៀបខាងក្រោមនេះបាន។

របៀបពិនិត្យមើល ឧបករណ៍ណាខ្លះធ្លាប់ Log in ចូលប្រើគណនី Telegram៖

  • បើកកម្មវិធី Telegram > Settings > Devices

ចំណុចនេះអ្នកអាចឃើញ ឧបករណ៍ច្រើនឬតិច ដែលធ្លាប់ log in ប្រើគណនីរបស់អ្នក។ គួរពិនិត្យមើលថា តើមានឧបករណ៍ណាមួយចម្លែក មានឈ្មោះមិនមែនជាទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកដែរឬអត់?

បើមានគួរលុបឧបករណ៍នោះចោលភ្លាម ដោយគ្រាន់តែចុចលើឧបករណ៍នោះ គ្រវាសមកស្ដាំ ចុចលើប៊ូតុង Terminate > Terminate session ជាការស្រេច។

ដើម្បីសុវត្ថិភាពកាន់តែខ្ពស់ ពេលឃើញឧបករណ៍ធ្លាប់ log in ចូលប្រើគណនីរបស់អ្នក គួរបន្ថែមមុខងារសុវត្ថិភាព ២ជាន់ ដោយចុចតាមការណែនាំខាងក្រោមនេះ៖

កំណត់សុវត្ថិភាព Telegram ដោយដាក់ Passcode និង Two-Step Verification

អត្ថបទ៖ កុសល

មតិយោបល់