• 2021-07-20 07:55:35
  • ប្រវត្តិបច្ចេកវិទ្យា

ដូនតាទូរសព្ទ ដែលធ្លាប់ធ្វើឱ្យរង្គើទីផ្សារបច្ចេកវិទ្យាកាលពីជាង ៣ទសវត្សមុន

  • 2021-07-20 07:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនមានទូរសព្ទទំនើបៗ ដូចជាស្មាតហ្វូនស្ដើងៗមានសមត្ថភាពខ្លាំង អេក្រង់អាចបត់បាន កាមេរ៉ាហូតចេញពីតួខ្លួន ទូរសព្ទរមូលអេក្រង់ និងមានមុខងារសម្បូរបែបដូចសព្វថ្ងៃនេះ ពិតណាស់គេមិនភ្លេចឡើយ ទូរសព្ទដ៏មានឥទ្ធិពល ដែលជាដូនតាទូរសព្ទ ទាំង ៩គ្រឿង ដូចមាននៅខាងក្រោមនេះ។

១. ឆ្នាំ១៩៩៦ ទូរសព្ទ Motorola Star TAC វាពេញនិយមដំបូងបំផុតកាលពីជំនាន់មុន ដោយមានតម្លៃថ្លៃដល់ទៅ ១០០០ដុល្លារ

២. ឆ្នាំ១៩៩៦ ទូរសព្ទ Nokia 9000 មានអេក្រង់បត់ ស្រដៀងកុំព្យូទ័រ និងមានមុខងារជាច្រើន

៣. ឆ្នាំ២០០០ ទូរសព្ទ Nokia 3310 មានរូបរាងសាមញ្ញ ជាមួយកម្រាស់ដោយមានភាពធុន វាត្រូវបានមនុស្សជាច្រើនស្គាល់តាំងពីឆ្នាំ២០០០ មកដល់សព្វថ្ងៃ

៤. ឆ្នាំ២០០២ ទូរសព្ទ Treo 180 មានអេក្រង់អាចប៉ះបញ្ជារបាន និងប្រើក្ដារចុចទាន់សម័យ QWERTY ដូចទូរសព្ទសព្វថ្ងៃទៀតផង

៥. ឆ្នាំ២០០៤ ទូរសព្ទ Motorola RAZR មានរូបរាងបត់ទាន់សម័យ មានចំនួនលក់ដាច់ច្រើន រហូតដល់ទៅ ១៣០លានគ្រឿង

៦. ឆ្នាំ២០០៧ ទូរសព្ទ BlackBerry Curve ជាទូរសព្ទវៃឆ្លាតដំបូង មានមុខងារសុវត្ថិភាពច្រើន និងមានក្ដារចុចទំនើប

៧. ឆ្នាំ២០០៧ ដូនតា iPhone ដំបូងបំផុត ជាទូរសព្ទវៃឆ្លាតដ៏មានឥទ្ធិពល ដែលចូលមកផ្លាស់ប្ដូរការប្រើទូរសព្ទត្បិតកម្មវិធីសម្បូរបែបរបស់វា

៨. ឆ្នាំ២០០៨ ទូរសព្ទ HTC Dream / T-Mobile G1 ជាទូរសព្ទ Android ដំបូងគេ

៩. ឆ្នាំ២០១០ ទូរសព្ទ Google Nexus One ដើរដោយ Android មានផ្ទៃប្រើប្រាស់ស្រឡះល្អ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ កុសល

មតិយោបល់