• 2021-07-06 09:51:09
  • គន្លឹះ

Wi-Fi ឈ្មោះចម្លែកទាំងពីរនេះ ហ៊ានតែភ្ជាប់ជាមួយ iPhone ដេកស្អាតគាំងស្មេញ!

  • 2021-07-06 09:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ទាំងអស់ដែលភ្ជាប់ទៅកាន់ឧបករណ៍ Wi-Fi ដែលមានឈ្មោះ "%secretclub%power" ប្រាកដជានឹងជួបបញ្ហា Network រួមទាំង AirDrop ផងដែរ។ នេះបើយោងទៅតាម លោក Carl Schou គឺជាអ្នកស្រាវជ្រាវផ្នែកប្រព័ន្ធសុវត្ថិភាព។

ប្រភពដដែលបន្ថែមថា បញ្ហានេះអាចកើតឡើងធ្ងន់ធ្ងរ បើទោះអ្នក reset network ឬប្ដូរឈ្មោះ WiឥFi ក៏មិនប្រាកដថាអាចដោះស្រាយបញ្ហានេះបានទាំងស្រុងផងដែរ។

គួរដឹងថាលោក Carl Schou ក៏ធ្លាប់រកឃើញតួអក្សរផ្សេងទៀត "%p%s%s%s%s%n" ដែលធ្វើឱ្យប៉ះពាល់ដល់ WiឥFi របស់ iPhone ផងដែរទើបលោកបង្ហោះសារលើ Twitter ចែករំលែកឲ្យប្រយ័ត្ន។

យោងទៅតាម គេហទំព័រសន្តិសុខ Bleeping Computer បានយកតួអក្សរទាំងពីរខាងលើសាកល្បងលើស្មាតហ្វូន។ ជាលទ្ធផលឃើញថា បញ្ហានេះកើតឡើងចំពោះ iPhone ដែលរត់លើ iOS 14.6 ប៉ុន្ដែវាបែរជាគ្មានបញ្ហាលើស្មាតហ្វូនដែលដើរដោយ Android ទៅវិញ។

បញ្ហានេះប្រភពមួយទៀតពី 9to5mac ក៏អះអាងដែរថា វាបណ្ដាលមកពីការ Error ដោយប្រើនិមិត្តសញ្ញា “%” ដែលជា syntax របស់ភាសាសរសេរកម្មវិធី (programming languages) ជាច្រើន។

ទោះយ៉ាងណាក្តីសារព័ត៌មាន The Verge បានចុះផ្សាយណែនាំឲ្យអ្នកប្រើអាចដោះស្រាយបញ្ហានេះជាបណ្ដោះអាសន្ន ដោយ Reset network settings តាមវិធីខាងក្រោមនេះ៖

  • ចូលទៅកាន់ Setting > General > Reset -> Reset Network Settings រួចធ្វើតាមការណែនាំជាការស្រេច។

ដូច្នេះ សរុបមកដើម្បីជៀសវាងបញ្ហានេះ គួរកុំភ្ជាប់ទៅកាន់ WiFi ណាដែលមានឈ្មោះ "%secretclub%power" និង "%p%s%s%s%s%n" ឬភ្ជាប់ទៅកាន់ WiFi ណាដែលអ្នកមិនស្គាល់ប្រភពច្បាស់ បើទោះបីជា WiFi ប្រើឥតគិតថ្លៃក៏ដោយ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់