• 2021-07-05 07:51:59
  • គន្លឹះ

របៀបរៀបចំផ្ទាំង News feed ដើម្បីឃើញមាតិកាល្អៗ និងលែងឃើញមានអ្វីមករំខាន

  • 2021-07-05 07:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះតែគណនីហេ្វសប៊ុករបស់អ្នក បង្កើតមកច្រើនឆ្នាំ ហើយក៏បាន like/follow Page ជាច្រើនរាប់រយពាន់, join Group ជាច្រើន ហើយ Group ខ្លះទៀតអ្នកត្រូវ invite ឱ្យចូលទាំងមិនដឹងខ្លួនទៀតផង។

ហេតុផលទាំងនេះធ្វើឱ្យផ្ទាំង new feed របស់អ្នកមានមាតិកាមួយចំនួនមិនល្អ ធ្វើឱ្យអ្នកឃើញអ្វីដែលមិនចង់ឃើញជាដើម ដូច្នេះដល់ពេលដែលអ្នកត្រូវរៀបចំ Profile របស់អ្នកឡើងវិញដើម្បីឱ្យផ្ទាំង News feed កាន់តែទាក់ទាញជាងមុន មានមាតិការល្អៗ តាមចិត្តរបស់អ្នកកុំឲ្យវាស្មុគស្មាញ ដោយអនុវត្តបានទាំង iOS និង Android តាមវិធីខាងក្រោមនេះ

១. វិធីរៀបចំ Profile ឡើងវិញ ដើម្បីឱ្យផ្ទាំង News feed កាន់តែមានមាតិកា និងព័ត៌មានល្អៗឡើងវិញ៖

  • បើកកម្មវិធី Facebook > ចូលទៅកាន់ Setting > Preferences > News feed

ត្រង់នេះមាន ៤ចំណុចសំខាន់ៗ ដើម្បីឱ្យអ្នករៀបចំ News feed ឡើងវិញដូចជា៖

  • Favorites (ពីមុនជាមុខងារ see first) ដើម្បីកំណត់លើ Page/Profile ណាមួយឱ្យឃើញមុនគេ ក្នុងផ្ទាំង News feed
  • Unfollow ឈប់តាមដានដំណឹង ឬព័ត៌មានពី Page/Group/Profile តទៅទៀត
  • Reconnect ភ្ជាប់ទំនាក់ទំនងឡើងវិញទៅកាន់ Page/Group/Profile ដែលបានផ្ដាច់ទំនាក់ទំនងពីមុន
  • Snooze ចូលទៅកំណត់ឡើងវិញ ចំពោះគណនីណាមួយដែលអ្នកផ្អាកតាមដានពួកគេមួយរយៈ

២. ជ្រើសរើសការបង្ហាញ News feed អ្នកប្រើអាចមានសិទ្ធជ្រើសរើសការបង្ហាញរបស់ News feed ដោយខ្លួនឯង ជា៣ជម្រើសផ្សេងៗគ្នា ដូចជា៖

  • Home បង្ហាញ Post ណាដែលពេញនិយមបំផុត
  • Favorites បង្ហាញ Post ណាដែលអ្នកបានជ្រើសយក Favorite (ឬ See first)
  • Recent បង្ហាញ Post ណាដែលថ្មីបំផុត មិនថាការបង្ហោះនោះ មានចំណាប់អារម្មណ៍នៅលើ Facebook ច្រើនឬក៏តិចនោះទេ។

របៀបចូលទៅកំណត់ របៀបបង្ហាញ News feed ទាំងបីនេះ៖

  • បើកម្មវិធី Facebok > Setting > ជ្រើសយក Recent & Favorites
  • ឬចូលទៅកាន់ Facebook > មុខងារ Recent & Favorites គឺនៅផ្នែកខាងលើ ដូចបង្ហាញក្នុងរូប គ្រាន់តែតម្រូវឱ្យអ្នកអូសផ្ទៃ Facebook ចុះក្រោមបន្តិច បន្ទាប់មកអូសឡើងលើវិញ មុខងារងារនេះនឹងធ្លាក់មកឱ្យអ្នកជ្រើសរើសដោយស្វ័យប្រវត្តិមិនខាន៕

អត្ថបទ៖ កុសល

មតិយោបល់