• 2021-06-11 08:56:23
  • ប្រវត្តិបច្ចេកវិទ្យា

ទូរសព្ទ​ ១០ ម៉ូដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ជាប់​ជា​ប្រវត្តិសាស្ត្រ​

  • 2021-06-11 08:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​មិន​មែន​ជា​ស្មាតហ្វូន​ល្បីៗ​ដែល​ចេញ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​។ ផ្ទុយ​ទៅ​វិញ​​​គឺ​ទូរសព្ទ​ស៊េរី​ចាស់ៗ​ដែល​បង្ហាញ​មុខ​ជាង ១០- ២០​ ឆ្នាំ​មុន​ ឯណោះ​ទេ។

១០. Motorola Razr V3

ទូរសព្ទ​បត់​ដ៏​ពេញ​និយម​ដែល​ចេញ​តាំង​ពី​ឆ្នាំ​ ២០០៤ ​នេះ អាច​លក់​ចេញ​បាន​ក្នុង​ចំនួន​សរុប​ដល់​ ១៣០ លាន​គ្រឿង​ឯណោះ។

៩. Nokia 2600

Nokia 2600 ជា​ទូរសព្ទ​កាន់​ថ្ម​បាន​យូរ​ ចាប់​កំណើត​នៅ​ឆ្នាំ​ ២០០៤ ដោយ​អាច​លក់​ចេញ​បាន​​រហូត​ដល់​ ១៣៥ លាន​គ្រឿង។

៨. Samsung E1100

ទូរសព្ទ​ចេញ​ឆ្នាំ​ ២០០៩ ដែល​មាន​ RAM ទំហំ​ត្រឹម​ ១ MB នេះ អាច​លក់​បាន​រហូត​ដល់​ទៅ​ជាង ១៥០ លាន​គ្រឿង។

៧. Nokia 5230

ទូរសព្ទ​នេះ​មាន​បំពាក់​នូវ​អេក្រង់​ Touch Screen ដំណើរ​ការ​ដោយ​ Symbian OS។ ត្បិត​ថា​គ្មាន​ប្រព័ន្ធ​ Wi-Fi មែន​ ប៉ុន្តែ​ទូរសព្ទ​ដែល​ចេញ​ឆ្នាំ​ ២០០៩ នេះ​ អាច​លក់​ចេញ​បាន​​សរុប​ជាង​ ១៥០ លាន​គ្រឿង។

៦. Nokia 6600

រចនា​បថ​ប្លែក​ ធ្វើ​ឲ្យ​ទូរសព្ទ​ចេញ​ឆ្នាំ​ ២០០៣ មួយ​នេះ លក់​ចេញ​បាន​រហូត​ដល់​ជាង​ ១៥០ លាន​គ្រឿង។

៥. Nokia 1200

លក្ខណៈ​សម្បត្តិ​ដ៏​ធំ​របស់​ទូរសព្ទ​នេះ​គឺ​មាន​ថ្ម​ដែល​អាច​​​ប្រើ​ការ​បាន​រហូត​ដល់​ ៣៩០ ម៉ោង។ ទូរសព្ទ​នេះ​លក់​ចេញ​បាន​សរុប​ជាង​ ១៥០ លាន​គ្រឿង។

៤. Nokia 3210

Nokia 3210 ជា​ទូរសព្ទ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​បញ្ជី​នេះ ដោយ​វា​កើត​នៅ​ឆ្នាំ​ ១៩៩៩ ហើយ​អាច​លក់​ចេញ​បាន​ជាង​ ១៥០ លាន​គ្រឿង។

៣. iPhone 6/6 Plus

ជា​ស្មាតហ្វូន​តែ​មួយ​គត់​ដែល​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នេះ។ ស្មាតហ្វូន​ដែល​ចេញ​ឆ្នាំ​ ២០១៤ ទាំង​ពីរ​ប្រភេទ​នេះ​អាច​លក់​បាន​រហូត​ដល់​ជាង ២២០ លាន​គ្រឿង។

២. Nokia 1110

Nokia 1110 អាច​លក់​ចេញ​បាន​រហូត​ដល់​ជាង ២៥០ លាន​គ្រឿង ដោយ​សារ​មាន​តម្លៃ​ធូរ​ថ្លៃ។

១. Nokia 1100

Nokia 1100 មាន​រចនាបថ​សាមញ្ញ​ មាន​រាង​​ជា​គន្លាក់​ងាយ​ស្រួល​កាន់ និង​មាន​តម្លៃ​ធូរ​ថ្លៃ​ ជួយ​ឲ្យ​វា​អាច​លក់​ចេញ​បាន​រហូត​ដល់​ជាង​ ២៥០ លាន​គ្រឿង៕​​​​

ប្រភព៖ Zing ប្រែសម្រួល៖ សុខហេង

មតិយោបល់