- 2021-05-04 04:16:13
- គន្លឹះ
ចេះប្រើមុខងារនេះលើ iPhone ដូចមានជំនួយការម្នាក់ចាំនៅក្បែរ ជួយអ្នកជានិច្ច
- 2021-05-04 04:16:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះប្រើមុខងារនេះលើ iPhone ដូចមានជំនួយការម្នាក់ចាំនៅក្បែរ ជួយអ្នកជានិច្ច
ចន្លោះមិនឃើញ
ក្រៅពីភាពងាយស្រួលប្រើប្រាស់របស់ ប្រព័ន្ធប្រតិបត្តិការ iOS វាក៏នៅមានមុខងារពិសេសៗផ្សេងទៀត ដើម្បីជាជំនួយដល់អ្នកទៅតាមស្ថានភាពផ្សេងៗគ្នា។
ដូចនេះ យើងនឹងណែនាំអ្នកនូវមុខងារចំនួនពីរ បន្ទាប់ពីអ្នកប្រើប្រាស់វារួច នឹងយល់ថាដូចមានជំនួយការមួយចាំប្រាប់ និងធ្វើការជំនួសអ្នកដូច្នោះដែរ។ មុខងារទាំងនោះរួមមាន៖
១. Sound Recognition ជាមុខងារស្ដាប់សំឡេង ដើម្បីជំនួយដល់អ្នកប្រើប្រាស់ ខណៈពួកគេមិនអាចឮអ្វីផ្សេងៗបាន ដូចជាកំពុងពាក់កាសស្ដាប់ មិនអាចឮអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួនជាដើម។
មុខងារនេះមានលទ្ធភាពស្ដាប់សំឡេងសំខាន់ជាច្រើននៅជុំវិញខ្លួនអ្នក ដូចជាសំឡេងឆ្កែព្រុស សំឡេងគោះទ្វារ សំឡេងកណ្ដឹង ឬសំឡេងប្រកាសអាសន្នផ្សេងៗជាដើម ដោយវានឹងលោតប្រាប់អ្នកលើ iPhone ថាមានសំឡេងអ្វីកំពុងកើតឡើង។
ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់៖
មុខងារនេះផងដែរ នឹងផ្ទុកទិន្នន័យសំឡេងមួយចំនួនលើ iPhone របស់អ្នក ព្រោះភាពវៃឆ្លាតសម្គាល់សំឡេងទាំងនេះ នឹងអាចដំណើរការដោយគ្មានអ៊ីនធឺណិតបានផងដែរ។
២. Voice Control មុខងារបញ្ជារ iPhone ដោយប្រើតែសំឡេង។ អ្នកអាចប្រើមុខងារនេះឱ្យបើកកម្មវិធីណាមួយ, អូសកម្មវិធីចុះក្រោម, ត្រលប់មកផ្ទាំង Home scree, បិតអេក្រង់ ឬ បញ្ជារឱ្យថតរូប screenshot ជាដើម។
ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់៖
ទាំងនេះជាពាក្យគន្លិះមួយចំនួន ដើម្បីបញ្ជារផ្សេងៗតាមរយៈសំឡេងរបស់អ្នក៖