• 2021-04-21 09:47:36
  • ប្រវត្តិបច្ចេកវិទ្យា

រឿងកម្រដឹង! Tim Cook មាន​គ្រា​មួយ​លោកហ៊ានប្រគល់​ជីវិត​ជូន Steve Jobs

  • 2021-04-21 09:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tim Cook ត្រូវ​បាន​គេ​ស្គាល់​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក។ មនុស្ស​ជា​ច្រើន​បាន​ស្គាល់​ឈ្មោះ​របស់​លោក ប៉ុន្តែ​ពុំ​ធ្លាប់​បាន​ដឹង​ពី​រឿងរ៉ាវ​ជីវិត​ពិត​របស់​បុរស​វ័យ ៥៧ ឆ្នាំ​រូប​នេះ​ឡើយ។ Sabay បើក​កកាយ​អាថ៌កំបាំង​សម្ងាត់​ទាំង ៦ យ៉ាង​នៃ​បុគ្គល​ជោគជ័យ​ក្នុង​ក្រុមហ៊ុន Apple។

១.Cook ងើប​ពី​ដំណេក​លឿន:

លោក Cook តែង​ងើប​ពី​ដំណេក​នៅ​ម៉ោង ៣ ៤៥ នាទី​ព្រឹក ហើយ​ផ្តើម​ផ្ញើ​ Email នៅ​ម៉ោង ៤ ៣០ នាទី មុន​ចេញ​ទៅ​ធ្វើ​លំហាត់​ប្រាណ​នៅ​ម៉ោង ៥ ព្រឹក។

២.Steve Jobs ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ Cook មក​ចូលរួម​នៅ Apple:

តាម​ពិត​ទៅ Cook មិន​មែន​ជា​បុគ្គល​ម្នាក់​មាន​ដើម​កំណើត​ចេញ​ពី Apple ឡើយ ព្រោះ​បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ បម្រើការ​ឲ្យ IBM អស់​រយៈ​ពេល ១២ ឆ្នាំ មុន​ពេល​ចេញ​មក​ចាប់​តំណែង COO ក្នុង​ក្រុមហ៊ុន Intelligent Electronics។ លុះ​ដល់​ឆ្នាំ ១៩៩៨ លោក Jobs បាន​ជួប​នឹង Cook ហើយ​ប៉ុន្មាន​ខែ​ក្រោយ ក៏​ចាប់​បាន​តំណែង​ជា​អនុប្រធាន​នៅ​ក្រុមហ៊ុន Compaq មុន​ពេល​ប្តូរ​ទៅ​បម្រើ​ការ​ជា​អនុប្រធាន​ជាន់​ខ្ពស់​ន​ក្រុមហ៊ុន Apple ហើយ​ឡើង​ជា COO និង CEO មក​ទល់​សព្វថ្ងៃ។​

៣.Cook មាន​ទ្រព្យសម្បត្តិ​រយ​លាន​ដុល្លារ:

ក្នុង​តំណែង​ជា CEO នៃ​ក្រុមហ៊ុន​មាន​តម្លៃ​ថ្លៃ​បំផុត លោក Cook ក៏​មិន​បាន​ជា​សេដ្ឋី​ខ្លាំង​ជាង​លោក Jeff Bezos នោះ​ដែរ ទាំង​ដែល​ប្រាក់​ប្រចាំ​ឆ្នាំ​ទទួល​បាន ១០ លាន​ដុល្លារ រួម​បញ្ចូល​ភាគហ៊ុន​ជា​ច្រើន​នៅ Apple ជំរុញ​ឲ្យ​លោក Cook មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៧៨៤ លាន​ដុល្លារ។ ប៉ុន្តែ​លោក​ជា​មនុស្ស​មិន​ចាប់​អារម្មណ៍​លើ​រឿង​មាន​បាន​នោះ​ទេ ដោយ​ឆ្នាំ ២០១៥ ធ្លាប់​ប្រកាស​ថា​មាន​គម្រោង​បរិច្ចាគ​លុយ​ទាំង​អំបាលម៉ាន​នៃ​ភាគហ៊ុន​ចូល​ការងារ​សប្បុរសធម៌។

៤.ហ៊ាន​ប្រគល់​ផ្នែក​នៃ​ជីវិត​ឲ្យ​ទៅ​លោក Jobs:

មិន​ត្រឹម​តែ​ទូលាយ​លើ​រឿង​ថវិកា សូម្បី​តែ​អាយុ​ជីវិត​ក៏​បុរស​រូប​នេះ​ហ៊ាន​ផ្តល់​ឲ្យ​ទៅ​លោក Steve Jobs។ ក្នុង​ឆ្នាំ ២០០៩ Cook ចង់​ចែករំលែក​ប្រភេទ​ឈាម​កម្រ​ដែល​ខ្លួន​មាន​ឲ្យ​ទៅ​លោក Jobs ដែល​កំពុង​ឈឺ​ធ្ងន់ ប៉ុន្តែ Jobs បាន​ស្រែក​ថា​មិន​ព្រម​ឲ្យ​ Cook ធ្វើ​បែប​នេះ​ឡើយ។ លោក Cook សង្កត់​ធ្ងន់៖ "តាំង​ពី​ស្គាល់​គ្នា​ជាង ១៣ ឆ្នាំ Jobs ហ៊ាន​ស្រែក​ដាក់​តែ ៤ ទៅ ៥ លើក​ប៉ុណ្ណោះ"។

៥.ជា​មនុស្ស​ត្រូវ​ការ​ភាព​ឯកជន​ច្រើន:

លោក​ពុំ​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន Apple ឡើយ សូម្បី​តែ​ជីវិត​ប្រចាំ​ថ្ងៃ ក៏​លោក​សម្រេច​រើស​យក​ទីតាំង​ហាត់​កាយសម្បទា ឲ្យ​នៅ​ឆ្ងាយ​ពី​បុគ្គលិក​និង​មិត្តភ័ក្ដិ។

៦.ជា CEO មួយ​ក្នុង​ចំណោម Fortune 500 ដែល​ស្រលាញ់​ភេទ​ដូច​គ្នា:

លោក​បាន​ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ដែល​ប្រើ​តំណែង​ជា CEO នៅ Apple ចូលរួម​ជាមួយ​សមាគមន៍ LGBTQ+ ហើយ​ក៏​ធ្លាប់​បង្ហើប​ជា​សាធារណៈ​នៅ​ឆ្នាំ ២០១៤ លោក​ពិត​ជា​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ពិត​មែន ហើយ​មក​ទល់​ពេល​នេះ Cook ក៏​មិន​ទាន់​មាន​ភរិយា​ឬ​គូ​ស្នេហ៍​ជា​ភេទ​ស្រី​ណា​មួយ​នៅ​ឡើយ។

ប្រភព៖ idropnews ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់