• 2021-04-19 10:32:56
  • ប្រវត្តិបច្ចេកវិទ្យា

ត្រួសៗ​ពី​​ប្រវត្តិ Elon Musk ដើម​កំណើត​អាហ្វ្រិក​ ​ដែល​​មនុស្ស​ភាគ​តិច​បំផុត​បាន​ស្គាល់

  • 2021-04-19 10:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Elon Musk ជា​បុគ្គល​ជោគ​ជ័យ​មួយ​រូប​ដែល​កំពុងមាន​កេរ្តិ៍​ល្បី​រន្ទឺ​ខ្លាំង​នៅ​​សហរដ្ឋអាមេរិក​ រួម​ទាំង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​លើ​សកលលោក​​ លើក​លែង​តែ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​មនុស្ស​ភាគ​តិច​ស្គាល់​​​ថា​គាត់​ជា​នរណា។ ឥឡូវ​នេះ​ដើម្បី​ស្គាល់​ច្បាស់​ មក​តាម​ដាន​ពី​​ប្រវត្តិរូប​​របស់​គាត់​ដូច​​ខាង​ក្រោម៖

1280px-Elon_Musk_gives_tour_for_President_Barack_Obama 

​សង្ខេប 

មាន​ឈ្មោះ​ពេញ​ថា​ Elon Reeve Musk ដែល​មាន​សញ្ជាតិ​ កាណាដា​-អាមេរិក​ មាន​ដើម​កំណើត​​កើត​ជា​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​បច្ចុប្បន្ន​នេះ​មាន​វ័យ​ ៤៤​ឆ្នាំ​ (​កើត​​ថ្ងៃ​ទី​ ២៨​ មិថុនា​ ១៩៧១)។ លោក​ Musk បាន​​ក្លាយ​ជា​មហាសេដ្ឋី​នៅ​អំឡុង​វ័យ​២០​ឆ្នាំ​ ​នៅ​ពេល​នោះ​គាត់​បាន​លក់​ក្រុមហ៊ុន​ដំបូង​​របស់​ខ្លួន​ ឈ្មោះ​ថា​​ Zip2 ទៅ​ឲ្យ​ក្រុមហ៊ុន​ Compaq Computers។ លោក​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់​នៅ​ពេល​សាង​​ក្រុមហ៊ុន​ X.com នៅ​ឆ្នាំ​១៩៩៩, ក្រុមហ៊ុន​ SpaceX នៅ​ឆ្នាំ​២០០២ និង​ Tesla Motors ក្នុង​ឆ្នាំ​ ២០០៣។ 

ជីវិត​​​កាល​វ័យ​ជំទង់

MTI5ODA4NzIxODA2MTA5MzE1

លោក​ Elon Musk ខាង​ឆ្វេង​និង​ប្អូន​ប្រុស​ Kimbal Musk

នៅ​វ័យ​១០​ឆ្នាំ​ លោក​ Musk បាន​ទិញ​កុំព្យូទ័រ​ដំបូង​របស់​ខ្លួន​ ដោយ​ពេល​នោះ​​បាន​ចាប់​ផ្ដើម​រៀន​សរសេរ​កម្មវិធី​ដោយ​ខ្លួន​ឯង បន្ទាប់​មក​ទៀត​នៅ​អាយុ​១២​ឆ្នាំ​ គាត់​បាន​ដាក់​លក់​កម្មវិធី​ដំបូង​របស់​ខ្លួន ដែល​វា​ជា​ហ្គេម​មួយ​ប្រភេទ​មាន​ឈ្មោះ​ថា​ Blastar។ នៅ​ក្នុង​ឆ្នាំ​១៩៨៩​ ពេល​មាន​វ័យ​១៧​ឆ្នាំ​ គាត់​​បាន​ផ្លាស់​ទៅ​ប្រទេស​កាណាដា​ដើម្បី​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ Pennsylvania។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​​ផ្នែក​សេដ្ឋកិច្ច​ ​គាត់​ក៏​បាន​បន្ត​ការ​សិក្សា​​លើ​កម្រិត​បរិញ្ញាបត្រ​ទី​ពីរ​ ​ផ្នែក​រូបសាស្ត្រ។

 

បន្ទាប់​ពី​ចាក់​ចេញ​ពី​មហាវិទ្យាល័យ ​Pennsylvania ​លោក​ Musk បាន​បន្ត​ការ​សិក្សា​នៅ​​មហាវិទ្យាល័យ​ Stanford រដ្ឋ​កាលីហ្វរនីញ៉ា​ ដើម្បី​បន្ត​ការ​សិក្សា​ផ្នែក​បណ្ឌិត​ ខាង​ថាមពល​រូបសាស្ត្រ។ ពេល​លោក​ប្ដូរ​ចូល​សកលវិទ្យាល័យ​ថ្មី​ គឺ​ជា​ពេល​មួយ​​ប្រព័ន្ធ​អ៊ីនធឺណិត​ចាប់​ផ្ដើម​ផ្ទុះ​ខ្លាំង​ ​​​​​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​​សម្រេច​ចិត្ត​បញ្ឈប់​ការ​សិក្សា​​ក្រោយ​ពី​ប្ដូរ​ចូល​​ទើប​បាន​​ពីរ​ថ្ងៃ។ មូលហេតុ​ដែល​សម្រេច​ចិត្ត​បែប​នេះ​គឺ​ដើម្បី​ចាប់​យក​ឱកាស​នៅ​នឹង​មុខ​ ដោយ​បាន​បែក​គំនិតមកបង្កើត​ក្រុមហ៊ុន​ដំបូង​របស់​ខ្លួន​មាន​ឈ្មោះ​ថា Zip2។

 

Young Elon zip2

 

Zip2 ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ផ្ដល់​ជូន​សេវាកម្ម​ផែន​ទី​ដល់​វិបសាយ​ព័ត៌មាន​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​វិបសាយ​ New York Times និង​ Chicago Tribune។ នៅ​ឆ្នាំ​១៩៩៩​ ក្រុមហ៊ុន​ Compaq Computers ទិញ​យក​ក្រុមហ៊ុន​ Zip2 បាន​សម្រេច​ក្នុង​ទំហំ​ទឹក​ប្រាក់​៣០៧​លាន​ដុល្លារ រួម​ទាំង​ ៣៤​លាន​ដុល្លារ​​លើ​តម្លៃ​ហ៊ុន។

 

ជីវិត​ជា​សហគ្រិន​

 

Elon-Musk-Biography-01

ក្រោយ​ពី​លក់​ក្រុមហ៊ុន​ដំបូង​របស់​ខ្លួន លោក​ Musk បាន​រួម​សហការ​ជា​មួយ​ដៃគូ​ដើម្បី​ចាប់​ផ្ដើម​ក្រុមហ៊ុន​ថ្មី​​ឈ្មោះ​ X.com ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​​ហិរញ្ញវត្ថុ​ និង​​ការ​ទូទាត់​ប្រាក់​តាម​រយៈ​អនឡាញ​ ដោយ​ចាប់​ដំណើរ​ការ​នា​ឆ្នាំ​១៩៩៩។ នៅ​ឆ្នាំ​២០០១​ ក្រុមហ៊ុន​នេះ​ក៏​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ PayPal ហើយ​នៅ​ខែ​តុលា​ ​ឆ្នាំ​២០០២​ ក្រុមហ៊ុន​ eBay បាន​ទិញ​យក​ PayPal ដោយ​គិត​លើ​តម្លៃ​ហ៊ុន​សរុប​ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន​ ១,៥​ពាន់​លាន​ដុល្លារ។ មុន​ពេល​លក់​ចេញ​ លោក​ Musk មាន​កាន់​កាប់​ហ៊ុន​​របស់​ PayPal ចំនួន​១១​ភាគ​រយ​នៃ​ហ៊ុន​សរុប។

MTE1ODA0OTcxMjQxMDgwMzMz (1)

មិន​បញ្ឈប់​ត្រឹម​នេះ​លោក​ Musk បាន​បន្ត​សាង​ក្រុមហ៊ុន​ទី​បី​​​នា​ឆ្នាំ​ ២០០២​ ដែល​មាន​ឈ្មោះ​ថា​ "SpaceX” ដោយ​មាន​គោល​បំណង​ថា​នឹង​សាង​សង់​យាន​អវកាស​សម្រាប់​ធ្វើ​​ដំណើរ​ទៅ​ក្នុង​លំហអាកាស។ នៅ​ត្រឹម​ឆ្នាំ​ ២០០៨​ ក្រុមហ៊ុន​ SpaceX ​ទទួល​បាន​រង្វាន់​ពី​ភ្នាក់ងារ​អវកាស​ណាសា​ ជា​កុងត្រា​​​ក្នុង​ការ​ផលិត​នៅ​យាន​សម្រាប់​បញ្ជូន​ទំនិញ​ទៅ​កាន់​ស្ថានីយ​អវកាស។

CEO-Elon-Musk-at-f_2936832b 

ការ​​សម្រេច​ចិត្ត​ដ៏​ប្រថុយ​ប្រថាន​មួយ​ទៀត​របស់​លោក​ Musk គឺ​ការ​សម្រេច​ចិត្ត​បង្កើត​ក្រុមហ៊ុន​ Tesla Motors ​នៅ​ឆ្នាំ​ ២០០៣​ ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មាន​តម្លៃ​ថោក​សមរម្យ។ នៅ​ឆ្នាំ​២០០៨​ ​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី​​ស្ព័រ​ម៉ូដែល​ Roadster ដែល​​វា​មាន​អាគុយ​ថាមពល​ខ្លាំង​អាច​បើក​បរ​បាន​ចម្ងាយ​ ៤០០​គ.ម​ ​សម្រាប់​ការ​សាក​មួយ​ដង។ ជោគជ័យ​មួយ​ទៀត​របស់​ក្រុមហ៊ុន​នេះ​គឺ​ការ​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ​ Sedan Model Sដែល​អាច​បរ​បាន​ចម្ងាយ​ ៤២៦​គ.ម សម្រាប់​ការ​សាក​មួយ​ដង។ Model S នេះ​ទៀត​សោត​បាន​ជាប់​ឈ្មោះ​ជា​រថយន្ត​ប្រចាំ​ឆ្នាំ​ ២០១៣​ លើ​ទស្សនាវដ្ដី​ Motor Trend ថែម​ទៀត​ផង។

Hyperloop

elon-musk-plans-to-introduce-hyperloop-test-track

លោក​ Musk នៅ​តែ​បំពេញ​ការងារ​យ៉ាង​សកម្ម​ក្នុង​គោល​បំណង​ឲ្យ​គំនិត​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន​លេច​ចេញ​ជា​រូបរាង​ឡើង។ នៅ​ខែ​សីហា​ ឆ្នាំ​២០១៣​ គាត់​បាន​បង្ហាញ​ពី​​មធ្យោបាយ​ធ្វើ​ដំណើរ​ថ្មី​ឈ្មោះ​ថា​ “Hyperloop” ដែល​វា​​អាច​បញ្ចូន​មនុស្ស​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​តាម​រយៈ​បំពង់​ក្នុង​ល្បឿន​​រហូត​ដល់​ ១១២៦​គ.ម/ម៉។ លោក​ Musk បាន​បញ្ជាក់​ថា​គម្រោង​ការ​ Hyperloop នេះ​នឹង​​ត្រូវ​ចំណាយ​ពេល​ចន្លោះ​ពី​ ៧​-១០​ឆ្នាំ​ ដើម្បី​សាង​សង់៕​​​​ ​​​​​​​​​​​​ ប្រភព៖ Biography​​​​​​​​ ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

មតិយោបល់