• 2021-04-06 12:03:54
  • ព័ត៌មាន

ខ្លាំង​មែន! ​រក​ឃើញ​ថា ​realme ​ជា​ស្មាតហ្វូន​ជាប់​ក្នុង​កម្រិត​តេស្ត​ស្តង់ដារ​ពិភពលោក

  • 2021-04-06 12:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ realme ​បាន​សហការ​យ៉ាង​ពេញ​ចិត្ត​ជាមួយ​និង​ស្ថាប័ន​ជំនាញ​មួយ​ឈ្មោះ​ថា​ ​TÜV Rheinland ​​ តាមរយៈ​​ការ​ស្រាវ​ជ្រាវ​​ដ៏​​ស៊ី​ជម្រៅ​​​ដោយ​​ផ្អែក​​​លើ​​​បទ​ពិសោធន៍នៃ​​វដ្ត​ជីវិត​រយៈពេល​ ៣​ ឆ្នាំ​ដំបូង​របស់​ទូរសព្ទ​ ​និង​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​យុវវ័យ​និយម​ប្រើប្រាស់​ស្មាតហ្វូន​ដែល​អាច​ជឿ​ទុក​ចិត្ត​លើ​បាន​។

​TÜV Rheinland ​គឺ​ជា​ស្ថាប័ន​កំណត់​ស្តង់ដារ​គុណភាព​ស្មាតហ្វូន​កម្រិត​ពិភពលោក។​ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា​ realme ​គឺ​ជា​ប្រេន​ស្មាតហ្វូន​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក​ដែល​ទទួល​បាន​វិញ្ញាបនប័ត្រ​បញ្ជាក់​គុណភាព​អាច​ជឿជាក់​ខ្ពស់​ពី​ស្ថាប័ន​មួយ​នេះ​។​ ​

ពួក​គេ​​បាន​ប្រើប្រាស់​សំណុំ​បែប​បទ​ស្តង់ដារ​ជា​ច្រើន ​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​គុណភាព​ ​និង​ធ្វើ​តេស្ត​ទៅ​លើ​ស្មាតហ្វូន​ទាំងអស់​របស់​ realme ​ក្នុង​នោះ realme C​​ ​ស៊េរី​គឺ​ជា ​ស្មាតហ្វូន​ដំបូង​គេ​បង្អស់​ដែល​ទទួល​បាន​វិញ្ញាបនបត្រខាង​លើ​នេះ​​។

រូបតំណាង

បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ ​និង​ការ​ធ្វើតេស្ត​អស់​រយៈពេល​ជាង​ ៨ ​ខែ​កន្លង​មក មុន​នឹង​ជាប់​វិញ្ញាបន​ប័ត្រ​ TÜV Rheinland ​គ្រប់​ស្មាតហ្វូន​ទាំង​អស់​របស់ realme​ ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​​នៃ​ការ​ធ្វើ​តេស្ត​ធំ​ៗ​ចំនួន​ ២៣ ចំណុច​ រួម​មាន​៖ ​ការ​តេស្ត​ចំនួន​ ១០ ​ទៅ​លើ​សកម្មភាព​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា​ ការ​ទម្លាក់​ ឬ ​ការ​ឆ្កូត​។ ការ​ធ្វើតេស្ត​បរិបទ​ខ្លាំង​ចំនួន ៧ ​ដែល​មាន​​វិញ្ញាសារ​ដាក់​ក្នុង​សីតុណ្ហភាព​ខ្លាំង​ សំណើម​ខ្លាំង ការ​ឡើង​ចុះ​កំលាំង​វ៉ុល ​ប៊ូតុង​ធន់​ ថាមពលអគ្គិសនី​ថេរ​ ​សម្ពាធ​ខ្យល់​ និង​ការ​ធ្វើ​តេស្តគុណភាព​ ៦ ​យ៉ាង​ទៀត។

កម្មវិធី​ Smart Factory Journey
realme ​បាន​សហការ​ TÜV Rheinland
realme C​​ ​ស៊េរីដែលទទួល​បាន​វិញ្ញាបនប័ត្រ​បញ្ជាក់ដំបូងគេ
លក្ខខណ្ឌនៃការធ្វើតេស្តផ្ទាល់
លក្ខខណ្ឌនៃការធ្វើតេស្តផ្ទាល់

រោងចក្រ​ឆ្លាតវៃ​ ​មាន​គោល​បំណង​ដើម្បី​ទទួល​បាន​ស្វ័យ​ប្រវត្តិកម្ម​ពេញ​លេញ​ នា​ពេល​ខាង​មុខ​នេះ​

​ភាព​ស្ថិតស្ថេរ​ជាផ្នែកមួយនៃគន្លឹះសំខាន់ ដើម្បីធ្វើឱ្យផលិតផលដែលមានគុណភាពខ្ពស់។ ក្រុមហ៊ុន realme បាននឹងកំពុងវិនិយោគនៅក្នុងរោងចក្រឆ្លាតវៃ ដែលមានគោលបំណងធ្វើឱ្យមានស្វ័យប្រវត្តិកម្មពេញលេញនាពេលអនាគត។ តាមវិធីសាស្រ្តនេះ realme អាចបង្កើនប្រសិទ្ធភាព និងភាពជាក់លាក់នៃដំណើរការផលិតដ៏ស្មុគស្មាញ។ ជាឧទាហរណ៍៖ ស្វ័យប្រវត្តិកម្មមួយគឺខ្សែចង្វាក់ផលិតកម្ម SMT ដែលវាទទួលខុសត្រូវក្នុងការដាក់សមាសធាតុផ្សំទៅលើបន្ទះ motherboard PCB។

អត្រាស្វ័យប្រវត្តិកម្មនាពេលបច្ចុប្បន្ននៅក្នុងរោងចក្រឆ្លាតវៃនេះ គឺមានអាត្រា 87.5% ដែលខ្ពស់ជាងបទដ្ឋានស្តង់ដារឧស្សាហកម្ម ក៏ព្រោះតែមានមុខងារស្វ័យប្រវត្តិរបស់ បញ្ញាសប្បនិមិត្ត AI ដែលជារោងចក្រឆ្លាតវៃ realme AI បច្ចុប្បន្នអាចផលិតបាន 60 លានគ្រឿងជារៀងរាល់ឆ្នាំ។

រចនាឡើងដើម្បីឱ្យមានគុណភាពខ្ពស់

realme ជឿជាក់ថាផលិតផលដែលមានគុណភាពខ្ពស់ចាប់ផ្តើមពីការគិតរចនាដ៏ល្អ។ មនុស្សភាគច្រើនគិតថាស្មាតហ្វូន realme ត្រូវបានរចនាម៉ូតទៅតាមភាពទាន់សម័យ និងបច្ចេកវិទ្យាឈានមុខគេ។ ទន្ទឹមនឹងនេះ realme យកការរចនាផលិតផល ដែលមានគុណភាពជាចំបង។ realme ធ្វើតាមគោលការណ៍និងលក្ខណៈវិនិច្ឆ័យនេះយ៉ាងតឹងរឹង នៅពេលរចនាផលិតផលណាមួយ។ រាល់ផលិតផលរបស់ realme ចាំបាច់ត្រូវមានការរចនាម៉ូតទាន់សម័យ ដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីនិងផលិតវាតាមរយៈការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់។

ក្រុមត្រួតពិនិត្យគុណភាពមានសិទ្ធិបដិសេធនូវផលិតផលដែលមានគុណភាពទាប

ទាក់ទងនឹងដំណើរការនៃរបៀបដែលស្មាតហ្វូនត្រូវបានបង្កើត និងសាកល្បងនៅក្នុងរោងចក្ររបស់ពួកគេត្រូវបានបែងចែកជា 6 ដំណាក់កាល៖ ក្រុមត្រួតពិនិត្យគុណភាពនឹងចូលរួមគ្រប់ជំហាន នៃការត្រួតពិនិត្យលើគុណភាពផលិតផល។ នៅពេលណាមួយ ប្រសិនបើផលិតផលមិនត្រូវនឹងស្តង់ដារគុណភាព ក្រុមត្រួតពិនិត្យគុណភាពមានសិទ្ធិបដិសេធផលិតផលដែលមានគុណភាពអន់ ហើយផលិតផលដែលត្រូវបានបដិសេធនឹងត្រូវបានរៀបចំផលិតឡើងវិញ ។

គុណភាពត្រូវបានរចនាឡើងដោយឌីជីថល

ផ្អែកលើសកម្មភាពរបស់យុវវ័យ ដូចជាការធ្វើដំណើរ នឹងការលេងកីឡាខាងក្រៅ(outdoor sport) realme បានធ្វើការតេស្តយ៉ាងម៉ត់ចត់ជាងមុននៅក្នុងកន្លែងដែលទាក់ទងនឹងបរិស្ថាន ដើម្បីទប់ទល់នឹងការធ្លាក់នៅពេលលេងកីឡាខាងក្រៅ(outdoor sport) ដូចជា ការ​ជិះបន្ទះក្តាររអិលនៅសួនជាដើម ផលិតផលឆ្លងកាត់ការធ្វើតេស្តទម្លាក់យ៉ាងខ្លាំងនៅកម្ពស់រហូតដល់ 1.8 ម៉ែត្រនៅច្រើនកន្លែងលើផ្ទៃដែលមានវត្ថុធាតុផ្សេងៗគ្នា។

សម្រាប់ការធ្វើដំណើរ realme ក៏ធ្វើការក្នុងសីតុណ្ហភាពខ្លាំងពី -40 អង្សាសេដល់ 75 អង្សាសេនៅក្នុងបរិស្ថានខាងក្រៅដើម្បីធានាថាផលិតផល realme ទាំងអស់អាចទ្រទ្រង់បាន៕

អត្ថបទ៖ រក្សា

មតិយោបល់