- 2021-03-24 08:57:36
- គន្លឹះ
គន្លឹះងាយៗ! ដោះស្រាយបញ្ហា iPhone ជិតពេញមេម៉ូរី
- 2021-03-24 08:57:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះងាយៗ! ដោះស្រាយបញ្ហា iPhone ជិតពេញមេម៉ូរី
ចន្លោះមិនឃើញ
ត្បិតថាតម្រូវការប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗមានច្រើន ក៏ដូចជាឯកសារមានទំហំធំៗ និងរូបថតវីដេអូចំនួនច្រើន ជាហេតុធ្វើឱ្យ iPhone របស់អ្នកឆាប់ពេញមេម៉ូរី។ ដូច្នេះថ្ងៃនេះ Sabay នឹងចែករំលែកគន្លឹះខ្លីៗជូនដើម្បីដោះស្រាយបញ្ហាឆាប់ពេញមេម៉ូរី តាមវិធីងាយៗខាងក្រោម៖
១. Offload Unused Apps ជាមុខងារលុបកម្មវិធីដែលអ្នកមិនសូវប្រើដោយស្វ័យប្រវត្តិ ប៉ុន្ដែវានឹងរក្សាទិន្នន័យផ្សេងៗនៅក្នុងកម្មវិធីនោះដដែល។ របៀបបើកមុខងារនេះ៖
២. ប្រើមុខងារ Optimize iPhone Storage ជាមុខងារផ្ទុករូបថតរបស់អ្នកក្នុង iPhone ឱ្យទៅជាទំហំតូចៗ ប៉ុន្ដែរូបថតដើមទំហំធំគឺនឹងត្រូវរក្សាលើ iCloud ជំនួសវិញ។ ដើម្បីបើកមុខងារ Optimize iPhone Storage ចាំបាច់ត្រូវ បើកមុខងារ iCloud Photo ដើម្បី Upload រូបថតឬវីដេអូ ទៅ iCloud ជាមុនសិន។ របៀបបើកមុខងារទាំងពីរ៖
៣. លុបរូបថត ឬវិដេអូដែលស្ទួនគ្នា ក្នុងកម្មវិធី Photos ការថតរូបរបស់អ្នកជួនកាលអាចមានរូបជាន់គ្នា ឬដូចៗគ្នាច្រើន ដូចនេះការលុបរូបខ្លះៗ ឬវីដេអូមួយចំនួនអាចធ្វើឱ្យ iPhone របស់អ្នកសល់ទំហំធំជាងមុនផងដែរ។
៤. iPhone Storage ព្រោះតែកម្មវិធីមានច្រើនលើ iPhone ដូចនេះទិន្នន័យជាច្រើនក្នុងកម្មវិធីទាំងនោះ ក៏ជាហេតុផលធ្វើឱ្យ iPhone របស់អ្នកពេញមេម៉ូរីដោយមិនដឹងខ្លួនផងដែរ។ ដើម្បីពិនិត្យមើលកម្មវិធីណាផ្ទុកឯកសារ ឬប្រើមេម៉ូរីអស់ច្រើនជាងគេ សូមចូលតាមវិធីខាងក្រោម។