
- 2021-03-23 00:30:00
- គន្លឹះ
មុខងារសំខាន់ៗប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយមួយផ្នែកធំពី 3D Touch
- 2021-03-23 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារសំខាន់ៗប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយមួយផ្នែកធំពី 3D Touch
ចន្លោះមិនឃើញ
3D Touch ជាមុខងារពិសេសមួយដែល Apple បានបំពាក់លើ iPhone 7 Plus តាំងពី ឆ្នាំ២០១៦ មកម៉្លេះ ដើម្បីបន្ថែមមុខងារផ្លូវកាត់មួយចំនួនកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់។ ថ្ងៃនេះ Sabay នឹងបង្ហាញជូនដល់អ្នករាល់គ្នានូវ មុខងារផ្លូវកាត់សំខាន់ៗជាច្រើនកន្លែងលើ iPhone អាចសាកល្បងតាមវិធីខាងក្រោមមានដូចជា៖
ចុចសង្កត់លើតំណភ្ជាប់ (link address) អ្នកនឹងឃើញជម្រើសផ្លូវកាត់បន្ថែម
ចុចសង្កត់លើរូបភាព ដើម្បីថតចម្លង (copy) អ្នកអាចប្រើវាលើកម្មវិធីជាច្រើនដូចជា កម្មវិធី Photos ឬកម្មវីធី Safari ជាដើម
ចុចសង្កត់លើ Wreless Controls ដើម្បីចូលទៅភ្ជាប់ Wifi ណាមួយដោយមិនបាច់ចូលទៅកាន់ Setting
ចុចសង្កត់លើកម្មវិធីពិល ដើម្បីកំណត់កម្រិតពន្លឺរបស់ពិល
ចុចសង្កត់លើគ្រាប់ចុចណាមួយ ដើម្បីជ្រើសរើសតួអក្សរបន្ថែមក្នុងគ្រាប់ចុចមួយនោះ
ចុចសង្កត់មុខងារពន្លឺ ដើម្បីកំណត់មុខងារពន្លឺបន្ថែម ដោយមិនបាច់ចូលទៅកាន់ Setting
ចុចសង្កត់លើសញ្ញា “.” ដើម្បីបានតួអក្សរ .com ឬ .net ដោយមិនបាច់សរសេរ
ចុចសង្កត់លើសញ្ញា Tab ដើម្បីចូលផ្លូវកាត់ផ្សេងទៀត ពិសេសគឺអាចបិតរាល់ Tabs ទាំងអស់បាន
ចុចសង្កត់លើ Scroll Bar ក្នុងកម្មវិធី Safari ដើម្បីទាញអូសផ្ទាំងគេហទំព័រឡើងលើចុះក្រោម៕
ក្រុមការងារនឹងព្យាយាមស្វែងរកគន្លឺះល្អៗបន្ថែមទៀត ជូនដល់អ្នកអានដើម្បីជាការស្វែងយល់ក្នុងការប្រើប្រាស់ទូរសព្ទកាន់តែរហ័ស សូមរង់ចាំតាមដាននៅភាគបន្ទាប់ ៕