• 2021-09-16 02:56:48
  • គន្លឹះ

App ​វចនានុក្រម​​ល្អៗ​ទាំង​ ១០ នេះ​ជួយ​បាន​ បើ​មិន​ទុក​ចិត្តក្ដារចុច​ទូរសព្ទ សរសេរ​ខុស​មិន​ដឹង​ខ្លួន​

  • 2021-09-16 02:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿយៗយើងតែងតែ សង្កេតឃើញកំហុសអចេតនាបង្កជាកំហុសឆ្គងដោយមិនដឹងខ្លួន នៅពេលសរសេរអក្សរជាតិជាភាសាខ្មែរ សូម្បីតែពាក្យធម្មតាៗប្រើប្រាស់ជាប្រចាំថ្ងៃក៏ដោយ។ ថ្ងៃ​នេះ Sabay ​​សូមចែក​រំលែក​នូវ កម្មវិធី​​​​​​​វចនា​នុ​ក្រម​​ភាសា​​​​​​ទាំង ១០ ជាទម្រង់ App សម្រាប់​​ជា​ជំនួយ​​បន្ថែម​​អាច​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ​។ សូមចូលរួមទាំងអស់គ្នា ផ្ទៀងផ្ទាត់ឲ្យបានញឹកញាប់តាមរយៈ Apps លើទូរសព្ទដៃ បើ​មិន​ទុក​ចិត្តក្ដារចុច​ទូរសព្ទ សរសេរ​ខុស​មិន​ដឹង​ខ្លួន​ ដើម្បីជៀសវាងបង្កើតកំហុសតិចតួចបែបនោះ។

ខាងក្រោមនេះជា App វចនានុក្រម​ល្អៗទាំង ១០ ភាសា៖

១) ខ្មែរ-ខ្មែរ

កម្មវិធី​វចនានុក្រម​​​ខ្មែរ​​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមអ្នកអភិវឌ្ឃន៍កម្មវិធីមកពី សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដក​ស្រង់​ដោយយកចិត្តទុកដាក់ ចេញ​ពី​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត​ មក​បង្កើត​ជា​ App ក្រោម​ការ​ឧបត្ថម្ភ​​ថវិកា​​ដោយ អគ្គិសនី​កម្ពុជា EDC សម្រាប់​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឥត​គិត​ថ្លៃ។

២) ខ្មែរ-អង់គ្លេស

ជា​កម្មវិធី​វចនានុក្រម​​​ខ្មែរ-អង់គ្លេស​ជំនាន់​ទី ៣​ ដែល​បង្កើត​ឡើង​ដោយ​​ក្រុមអ្នក​អភិវឌ្ឍន៍​កម្ម​វិធី​ឈ្មោះ​ Biz Solutions ដែល​មាន​បន្ថែម​មុខងារ​​ជា​ច្រើន​ និង​អាច​​​ដោនឡូត​បាន​ដោយ​​ឥត​គិត​ថ្លៃ​​ទៀត​ផង​។

៣) ខ្មែរ-បារាំង

ជា​កម្មវិធី​វចនានុក្រម​ដែល​ប្រមូល​ផ្ដុំ​ដោយ​ពាក្យ​​ពេចន៍​ជា​ភាសាបារាំង​យ៉ាង​សំបូរ​បែប ដែល​បង្កើត​ឡើង​ដោយ​​អ្នក​អភិវឌ្ឍន៍​កម្ម​វិធី​ក្នុង​ស្រុក​ដែល​មាន​​ឈ្មោះ​ថា DroidSVS។ ចំណែក Link សម្រាប់​ដោនឡូត​លើ iOS បង្កើត​ដោយ​លោក Ratanak JAI ។

៤) ខ្មែរ-កូរ៉េ

ជា​កម្មវិធី​វចនានុក្រម​​​ខ្មែរ-កូរ៉េ​​ ដែល​បង្កើត​ឡើង​ដោយ​​ក្រុមអ្នក​អភិវឌ្ឍន៍​កម្ម​វិធី​ឈ្មោះ​ Biz Solutions ដូច​ទៅ​កម្មវិធី​ខាង​លើ​ដែរ​ មាន​បន្ថែម​មុខងារ​​ជា​ច្រើន​ និង​អាច​​​ដោនឡូត​បាន​ឥត​គិត​ថ្លៃ​​ទៀត​ផង​។

៥) ខ្មែរ-ចិន

កម្មវិធី​វចនានុក្រម​នេះ ប្រមូល​ផ្ដុំ​ដោយ​ពាក្យ​​ជា​ច្រើន​ជា​ ភាសា​ចិនមាន​ប្រែ​ជា​ភាសាខ្មែរ​​ងាយ​យល់​​សម្រាប់​​អ្នក​ទើប​ចាប់​ផ្ដើម​រៀន​ ឬ​ក៏អ្នក​ដែល​ចេះ​ស្រាប់​ហើយ​​ ក្នុង​នោះ​ដែរ​ក្រុម​ការងារ​បាន​ដាក់​ Link ឲ្យ​ដោ​នឡូត​ផ្សេងៗ​គ្នា ព្រោះ​មាន​អ្នក​អភិវឌ្ឍន៍​កម្មវីធី​ផ្សេង​ដែរ​គ្នា​​។​

៦) ខ្មែរ-ថៃ

ជា​កម្មវិធី​ដែល​បង្កើត​ដោយ​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​មួយ​ឈ្មោះ khmer Group សម្រាប់​ដាក់​ឲ្យ​ដោនឡូត​ដោយ​​ឥត​គិត​ថ្លៃ និង​មាន​ពាក្យ​​ជា​ច្រើន​សម្រាប់​ការ​សិក្សា​កាន់​តែ​ងាយ​ស្រួល។ ចំណែក​ឯ Link សម្រាប់​ដោនឡូត​លើ iOS បង្កើត​ដោយ​លោក Titya Eng។

៧) ខ្មែរ-វៀតណាម

កម្មវិធី​វចនានុក្រម​នេះ​​​មិន​មាន​នៅ​លើ App Store នោះ​ទេ តែ​សម្រាប់​អ្នក​ប្រើ Android អាច​ដោនឡូត​បាន​ដោយ​ឥត​គិតថ្លៃ​។ កម្មវិធី​នេះ មា​ន​ពាក្យ​ពេចន៍​​មិន​សូវ​ជាសំបូរ​ទេ ប៉ុន្តែ​អាច​ប្រើ​ការ​បាន​ខ្លះ​ដែរ​។

៨) ខ្មែរ-ជប៉ុន

កម្មវិធី​នេះ ក្រុម​ការងារ​បាន​ដាក់​ link ដោនឡូត​ពីរ​ផ្សេង​គ្នា​ដោយ​ហេតុ​ថា អ្នក​អភិវឌ្ឍន៍​ផ្សេង​គ្នា​ តែ​វា​ជា​កម្មវិធី​វចនានុក្រម​ខ្មែរ-ជប៉ុន​ដូច​គ្នា ដូច​នេះ​អ្ន្កក​ទាំង​អស់​គ្នា ពេញ​ចិត្ត​មួយ​ណា អាច​ដោនឡូត​យក​មួយ​ហ្នឹង​ចុះ​។

៩) ខ្មែរ-ម៉ាឡេស៊ី

កម្មវិធី​វចនានុក្រម​នេះ មិន​​សូវ​សំបូរ​មាន​ពាក្យ​ច្រើន​នោះ​ទេ តែ​អាច​ប្រើ​ការ​បាន​ខ្លះ​ដែរ សម្រាប់​អ្នក​​ដែល​ចង់​ស្វែង​រក​ពាក្យ​ជា​ភាសា​ម៉ាឡេ។

១០) ខ្មែរ-ឡាវ

កម្មវិធី​វចនានុក្រម​នេះ ​ជា​កម្មវិធី​ដែល​មាន​​អំបូរ​តែ​មួយ​ជា​មួយ​កម្មវិធី​វចនានុក្រម​ខ្មែរ​-ម៉ាឡេ ដែរ។ ទោះ​ជា​មិន​​សូវ​សំបូរ​មាន​ពាក្យ​ច្រើន​នោះ​ទេ តែ​អាច​ប្រើ​ការ​បាន​ខ្លះ​ដែរ សម្រាប់​អ្នក​​ដែល​ចង់​ស្វែង​រក​ពាក្យ​ជា​ភាសា​ឡាវ​។

ចុច​អាន​អត្ថប​ទ​បន្ត​៖

អត្ថបទ៖ រក្សា

មតិយោបល់