• 2021-02-26 06:54:00
  • ចំណេះដឹង

S21 Ultra សាកល្បងថត Portrait ធៀបនឹង 12 Pro Max មួយណាលេចធ្លោជាង?

  • 2021-02-26 06:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S21 Ultra និង iPhone 12 Pro Max សុទ្ធតែជាស្មាតហ្វូនកំពូលរបស់ ដែលមានបំពាក់បច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់។ ហើយថ្ងៃនេះយើងលើកយកការតេស្តសាកល្បងការថតរូបបែបព្រិលផ្ទៃខាងក្រោយ (portrait) រវាងកាមេរ៉ាទាំងពីរមកបង្ហាញអ្នកទាំងអស់គ្នា ដើម្បីដឹងកាន់តែច្បាស់បន្ថែម។

គួរបញ្ជាក់ថា ស៊ែនស័រកាមេរ៉ាដែលស្មាតហ្វូនទាំងពីរនេះប្រើសម្រាប់ការថតរូប portrait គឺ៖

  • Galaxy S21 Ultra ប្រើស៊ែនស័រកាមេរ៉ា telephoto ទំហំ 10MP មាន aperture f/2.4 និងមុខងារទប់លំនឹង OIS។ ចំណែកកាមេរ៉ាខាងមុខជាលែនទូលាយ ទំហំ 40MP មាន aperture f/2.2 ទ្រទ្រង់មុខងារ Portrait ដូចគ្នា។

  • iPhone 12 Pro Max ប្រើស៊ែនស័រកាមេរ៉ា telephoto ទំហំ 12MP មាន aperture f/2.2 មុខងារទប់លំនឹង OIS និងជាពិសេសមានស៊ែនស័រ LiDAR ជាជំនួយបន្ថែមដល់ការសម្គាល់ជម្រៅ ដើម្បីកាត់ផ្ទៃព្រិលឱ្យកាន់តែប្រសើរ។ រីឯកាមេរ៉ាមុខវិញជាលែនទូលាយ ទំហំ 12MP មាន aperture f/2.2 ទ្រទ្រង់មុខងារ Portrait ដូចគ្នា។

ទាំងនេះជារូបថតផ្ដិតចេញពី Galaxy S21 Ultra និង iPhone 12 Pro Max៖

ចំណុចលម្អិតនៃរូប

ចំណុចលម្អិតនៃរូប

ចំណុចលម្អិតនៃរូប

យោងតាមលទ្ធផលថតរូបខាងលើយើងឃើញថា ការថតរូបព្រិលផ្ទៃខាងក្រោយ គឺកាត់ផ្ទៃព្រិលបានល្អប្រហាក់ប្រហែលគ្នា ប៉ុន្ដែចំពោះការឱ្យពណ៌ទៅលើរូបថតវិញ S21 Ultra ហាក់ទាញពណ៌បន្ដិច ខណៈ 12 Pro Max នៅរក្សាពណ៌ធម្មជាតិដដែល។ ចំពោះចំណុចលម្អិតនៃរូប គឺធ្វើបានល្អប្រហាក់ប្រហែលគ្នា ខុសតែសីតុណ្ហភាពនៃរូបវិញ ឃើញថា S21 Ultra មានការទាញឱ្យភ្លឺសបន្ដិច ខណៈ12 Pro Max នៅរក្សាសីតុណ្ហភាពរូបនៅភាពដើមជាង។

កាមេរ៉ាមុខ S21 Ultra
កាមេរ៉ាមុខ iPhone 12 Pro Max

ទោះយ៉ាងណាកាមេរ៉ាមុខរបស់ស្មាតហ្វូនទាំងពីរ ការកាត់ត្រេផុសនៃរូប និងផ្ទៃព្រិលមិនទាន់ធ្វើបានប្រសើរខ្លាំងនៅឡើយទេ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់