• 2021-02-04 08:57:13
  • ប្រវត្តិបច្ចេកវិទ្យា

រំលឹកស្នាដៃរថយន្តអង្គរ ផលិតដោយកូនខ្មែរ គ្រប់គ្នាសឹងតែភ្លេច (មានវីដេអូ)

  • 2021-02-04 08:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអង្គរ ដែល​ជា​ស្នាដៃ​កូន​ខ្មែរ នឹង​ត្រូវ​បាន​ផលិត​ឡើ​ង​បាន​ជា​ច្រើន​ជំនាន់ មាន​ដូច​ជារថយន្ត​អង្គរ២០០៣ រថយន្ត​អង្គរ២០០៤ រថយន្ត​អង្គរ២០១០ រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤ នៅ​ឆ្នាំ២០១៨ បាន​ចេញ​រថយន្ត​អង្គរ​ម៉ូដែល​ឈ្មោះថា Golf car មាន​ការ​រចនា​រូប​រាងខុសពីស៊េរី​មុន​ៗ។

លោក ញាន ផល្លឹក អ្នកផលិតរថយន្តអង្គរ

រថយន្ត​ដែល​ផលិត​ឡើង​​ដោយ​លោក ញាន ផល្លឹក នេះ​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​អំឡុង​ឆ្នាំ២០០០ ស្ដើង​ រហូត​ដល់​មាន​សារព័ត៌មាន​បរទេស​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ស្នាដៃ​បង្កើត​ថ្មី​ដ៏​អស្ចារ្យ​នេះ។ រថយន្ត​អង្គរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មាន​ការ​រចនា​ឡើង​ជា​មួយ​ឡូហ្គូ​ អក្សរពាក្យថា អង្គរ​​ ដែល​បាន​បញ្ជាក់​ច្បាស់​ៗ​ជា​អត្តសញ្ញាណ​របស់​ខ្មែរ។

ទស្សនាវីដេអូបង្ហាញពីរថយន្ត​អង្គរ​​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

មតិយោបល់